គម្រោងសាងសង់ផ្លូវជាតិលេខ​១០ កំពុងជំរុញឱ្យចលនា​ដីធ្លី និងអចលនទ្រព្យ​តាមបណ្ដាខេត្ត​ជាប់ព្រំដែន​ថៃកើនឡើង

ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវជាតិលេខ​១០ ដែលកំពុង​សាងសង់​​នា​ពេលបច្ចុប្បន្ន​នេះបាន ​និងកំពុង​ជំរុញឱ្យ​ចលនាទិញ-លក់​​ដីធ្លី ​និង​អ​ច​លនទ្រព្យ​ នៅ​តាមបណ្ដាខេត្ត​ជាប់ព្រំដែន​ថៃ​មានសន្ទុះកើនឡើងមួយកម្រិតទៀត​ ស្រ​ប​ពេល​ផ្លូវជាតិថ្មីមួ​យខ្សែ​នេះ​បានត​ភ្ជា​ប់​ជាមួយនឹង​បណ្ដាខេត្ត​សំខាន់​ៗនៅតាមព្រំដែន​កម្ពុជា-​ថៃ​ ។​

លោក​ ហេង តុងហៃ​ ប្រធានសាខា​នៃក្រុមហ៊ុន​ Century 21 Zillion Holding ប្រចាំខេត្ត​ប៉ៃលិនបាន​មាន​ប្រ​សា​សន៍​ឱ្យ​ដឹង​ថា​ លោក​មាន​ក្ដីរំពឹងខ្ពស់​ចំពោះគម្រោងផ្លូវ​ជាតិលខ​១០ដែលតភ្ជាប់​ពីខេត្ត​កោះកុង ពោធិ៍សាត់​​ និងបាត់ដំបង ហើយនឹងអាច​តភ្ជាប់មក​ខេត្ត​ប៉ៃលិន។ ​គម្រោងផ្លូវនេះ​នឹង​អាច​នាំ​ភ្ញៀវទេសចរជាតិ​អន្តរជាតិ ក៏ដូចជា​វិនិយោគិន​អចលនទ្រព្យមកកាន់​ខេត្តបាត់ដំបង ខណៈខេត្តបាត់ដំបង​ ​និងខេត្តប៉ៃលិនជា​ខេត្តជាប់​ព្រំប្រទល់​នឹង​គ្នា ដូច្នេះ​វិនិយោគិន​ ក៏ដូចជាទេសចរ​មកលេង​ខេត្ត​បាត់ដំបង​អាចបង្ហួស​មកលេង​ខេត្ត​ប៉ៃលិន​បាន​ផង​ដែរ ដែល​ធ្វើឱ្យ​ប៉ៃលិន​អាចទទួលផលពី​គម្រោងផ្លូវ​មួយនេះដែរ ។

លោកបន្តថា ៖ គម្រោងផ្លូវនេះ​នឹងជំរុញឱ្យ​មានការទិញលក់​ដីធ្លីនៅតាមបណ្ដា​ខេត្តជាប់​ព្រំដែន​ថៃបន្ថែមទៀត ហើយ​នឹងធ្វើឱ្យ​តម្លៃដីធ្លីនៅតាមបណ្ដាខេត្ត​ទាំង​នេះមានសន្ទុះមួយកម្រិតទៀត​នៅពេល​ផ្លូវ​នេះ​សាងសង់​រួច ​និងដាក់ឱ្យដំណើរការ​ជាផ្លូវការ។ កាលពីមុន​ប្រជាពលរដ្ឋ​នៅប៉ែក​ពាយ័ព្យ​ចង់ទៅលេង​សមុទ្រ​ដូចជា​កំពង់សោម ​និងកោះកុង ត្រូវធ្វើដំណើរមក​ភ្នំពេញ ហើយទើបបន្តទៅ​ខេត្ត​តំបន់សមុទ្រ ប៉ុន្តែ​នៅពេល​ផ្លូវ​លេខ​១០​សាង​សង់​​រួច​ ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង ប៉ៃលិន​ បន្ទាយ​មានជ័យ​អាច​ធ្វើដំណើរ​ទៅលេង​កោះកុង ក្រុងព្រះសី​ហ​នុ​​ ​អាច​ធ្វើដំណើរ​តាម​ផ្លូវ​លេខជាតិលេខ​១០បាន ចំណេញពេលវេលា​ និងថវិកា​ផងដែរ។

លោក ​អ៊ិន ដារ៉ា ប្រធាន​សាខា​នៃក្រុមហ៊ុន KW ប្រចាំខេត្ត​បាត់ដំបង​បានមានប្រសាសន៍ឱ្យដឹងថា ផ្លូវ​លេខ​១០​នឹងជួយសន្សំ​ពេលវេលា​សម្រាប់ទេសចរ​​និងវិនិយោគ​ដែលចង់ធ្វើដំណើរ​កម្សាន្ត​តាម​បណ្ដាខេត្ត​ជាប់ព្រំដែន​ថៃ ដូចជា​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និងកោះកុង​ ហើយនឹងធ្វើឱ្យ​បណ្ដាខេត្តទាំង​នេះ ទទួលបាននូវ​សន្ទុះ​តម្លៃដីធ្លីមួយកម្រិតទៀត​ផងដែរ ។​

លោកបន្តថា​ ៖

“ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ មិនថា​តភ្ជាប់ពី​ខេត្ត​មួយទៅខេត្ត​មួយ ​ឬហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ផ្ទាល់​នោះទេ គឺតែងតែ​ធ្វើឱ្យ​មានចលនា​នៃការទិញលក់​ដីធ្លី ​និង​តម្លៃដីធ្លី​នៅតំបន់នោះទទួលបាន​សកម្មភាព​មួយកម្រិតទៀត​ តិច ឬច្រើន​វា​អាស្រ័យ​ទៅលើ​ទីតាំង​សក្ដានុពល”

ចំណែកលោក ទុយ ប៉ោហេង ​​ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding​ ប្រចាំខេត្ត​កោះកុង បាន​ឱ្យ​ដឹ​ងផ​ងដែរថា​ ចា​ប់​តាំងពី​ផ្លូវជាតិលេខ​១០​បានចាប់ផ្ដើម​ដំណើរការ​សាងសង់​ ឃើញថា​មានអ្នក​ចាប់​អារ​ម្ម​ណ៍​​លើ​ខេត្ត​កោះកុងច្រើន និងមានអ្នកស្វែងរកទិញដីធ្លីនៅខេត្ត​កោះកុង​ច្រើន​ជាងមុន​ ដូច្នេះ​គេរំពឹងថា ​​នៅ​ពេល​ផ្លូវនេះសាងសង់​រួច​នឹង​ជួយឱ្យ​ខេត្ត​កោះកុង​កាន់តែទាក់ទាញ​ទេសចរ និងវិនិយោគិន​បន្ថែមទៀត ៕ ​​


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី