ការបង្ក្រាបសំបុកគ្រឿងញៀនបានជាង ៣០ តោននៅអឺរ៉ុប​ បន្ទាប់ពីការស៊ើបអង្កេតរយៈពេលពីរឆ្នាំ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា សំបុកក្រុមជួញដូរគ្រឿងញៀន “super cartel” ដែលគ្រប់គ្រងប្រហែលមួយភាគបីនៃការផ្គត់ផ្គង់កូកាអ៊ីនរបស់អឺរ៉ុបត្រូវបានរកឃើញ និងរឹបអូសគ្រឿងញៀនជាង ៣០ តោន បន្ទាប់ពីការស៊ើបអង្កេតរយៈពេលពីរឆ្នាំ។ ភ្នាក់ងារប៉ូលីសរបស់សហភាពអឺរ៉ុប Europol បាននិយាយថា មនុស្ស ៤៩ នាក់ត្រូវបានចាប់ខ្លួននៅទូទាំងអឺរ៉ុប ចំនួន ៦​ ប្រទេស ហើយពួកគេបាន​សង្ស័យ​ថា​ជនជាតិ​អង់គ្លេស​ គឺជាមេនៃសំបុកគ្រឿងញៀន​នេះ។

Europol បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមភ្នាក់ងារ Operation Desert Light បានធ្វើការរួមគ្នាជាមួយអាជ្ញាធរនៅក្នុងប្រទេសអេស្ប៉ាញ បារាំង បែលហ្ស៊ិក ហូឡង់ និងអារ៉ាប់រួម (UAE) ដើម្បីបង្ក្រាបក្រុមជួញដូរគ្រឿងញឿននេះ។ ក្រុមជួញដូរគ្រឿងញៀននេះ គឺជាបណ្តាញនៃឧក្រិដ្ឋកម្មដ៏ធំជាងគេ ដែលរួមមានទាំងការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់។

កិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលីសចុងក្រោយបំផុត គឺការលួចចូលទូរស័ព្ទដែលមានប្រព័ន្ធអ៊ិនគ្រីប ប្រើប្រាស់ជាបណ្តាញឧក្រិដ្ឋកម្ម ដើម្បីធ្វើចរាចរគ្រឿងញៀន និងលាងលុយកខ្វក់។ ប្រតិបត្តិការផ្សេងទៀតត្រូវបានធ្វើឡើងបន្តបន្ទាប់ ក្នុងអំឡុងពេលវាយឆ្មក់ទៅតាមគោលដៅទូទាំងប្រទេសចំនួនប្រាំមួយផ្សេងទៀត។

យោងទៅតាមប្រភពដដែល បានបង្ហាញថា បុរសជនជាតិអង់គ្លេសដែលសង្ស័យថាជាមេក្រុម Super Cartel បានភៀសខ្លួនទៅកាន់ទីក្រុងឌូបៃ បន្ទាប់ពីរត់គេចនៃការចាប់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញ។ គេបានរកឃើញថា ជនល្មើសរូបនេះ​​បាន​បន្ត​ការដឹកនាំ​ក្រុម​ជួញដូរ​គ្រឿងញៀនពី​អារ៉ាប់រួម។

Europol បាននិយាយថា ការយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយនឹងអារ៉ាប់រួមក្នុងការស្នើសុំឱ្យអ្នកស៊ើបអង្កេតអាចចូលទៅស៊ើបការណ៍បាន ហើយចាប់ខ្លួនឧក្រិដ្ឋជនឱ្យអស់ពីលទ្ធភាព។ គេបានរកឃើញមាន ជនសង្ស័យហូឡង់ដែលជាបងធំម្នាក់ទៀតដែលជា និងមានទំនាក់ទំនងនឹងឧក្រិដ្ឋជនហូឡង់ដ៏ល្បី Ridouan Taghi ក៏ត្រូវបានចាប់ខ្លួនផងដែរ។ កូកាអ៊ីនត្រូវបាននាំចូលពីអាមេរិកខាងត្បូង តាមរយៈហូឡង់​ គឺគោលដៅនៃការស៊ើបអង្កេត ហើយមានការចាប់ខ្លួនជនល្មើសជាច្រើនកាលពីឆ្នាំ ២០២១ កន្លងទៅនេះ។

អ្នកវិភាគនិយាយថា ការប្រើប្រាស់កូកាអ៊ីននៅអឺរ៉ុបកំពុងកើនឡើងជារៀងរាល់ឆ្នាំ ខណៈពេលដែលបទល្មើសទាក់ទងនឹងការប្រើប្រាស់ ឬការកាន់កាប់កូកាអ៊ីនក៏កំពុងកើនឡើងផងដែរ ដោយមានមនុស្សពេញវ័យប្រមាណ ៣,៥ លាននាក់បានប្រើប្រាស់គ្រឿងញៀនកាលពីឆ្នាំមុនកន្លងទៅនេះ។ កាលពីដើមខែវិច្ឆិកានេះផងដែរ ប៉ូលីសអេស្ប៉ាញបានធ្វើការវាយឆ្មក់ជាបន្តបន្ទាប់នៅក្នុងប្រទេស ដែលបណ្តាលឱ្យមានការរកឃើញនៃសំបុកកញ្ឆាដ៏ធំបំផុតមិនធ្លាប់មាន ​ដែល​ស្មើ​នឹង​រុក្ខជាតិ​ប្រមាណ ១,១ លាន​ដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង