ភ្នំពេញ៖ បណ្តាទីក្រុង រាជធានី និងរដ្ឋធានីនៃប្រទេសអាស៊ានទាំង១០បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៅទីក្រុងភ្នំពេញដែលជាតឹកតាងថ្មី បង្ហាញពីការប្ដេជ្ញាចិត្ដរួមគ្នា ជាមួយការប្ដេជ្ញាចិត្តរបស់អាស៊ាន ដើម្បីអភិវឌ្ឍន៍ទីក្រុងក្នុងដំណើរទៅថ្ងៃអនាគត ដើម្បីធ្វើយ៉ាងណាឆ្លើយតបនឹងកសាងទីក្រុងឱ្យមានភាពធន់ និងឆ្លាតវៃ។

ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានលើកឡើងបែបនេះនៅក្នុងឱកាសបង្ហាញលទ្ធផលនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព» ដើម្បីការត្រៀមលក្ខណៈ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ នៃទីក្រុងនៅតំបន់អាស៊ានជួបប្រទះ ដូចជា បញ្ហាសេដ្ឋកិច្ច បញ្ហាអាកាសធាតុ និងភាពមិនច្បាស់លាស់ផ្សេងៗ ជាពិសេសលើកឡើងពីការបែងចែកថវិកា ដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍន៍ទីក្រុងឱ្យមានភាពធន់ និរន្តរភាព គួរឱ្យចង់រស់នៅ និងផ្ដល់នូវភាពសុខដុមនីយកម្មជូនប្រជាពលរដ្ឋ ។

ឯកឧត្ដមបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ គឺបណ្តាទីក្រុងបានឯកភាព យោគយល់ថា សេចក្ដីប្រកាសទីក្រុងភ្នំពេញនឹងស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងពង្រឹងនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីលើកកម្ពស់ឱ្យទីក្រុងនៃបណ្តាតំបន់អាស៊ាន ចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងគ្នា ។
ឯកឧត្ដម នួន ផារ័ត្ន បានបញ្ជាក់ទៀតថា ៖
“សម្រាប់បញ្ហាទាំងអស់នេះ ត្រូវបានលើកយកពិភាក្សា និងចែករំលែកជាទស្សនៈ បទពិសោធន៍ល្អៗរវាងរដ្ឋធានី និងរាជធានី។ ចំណុចនេះ គឺជារឿងដ៏សំខាន់ដែលរដ្ឋបាលរាជធានី រដ្ឋធានីទាំង១០ គិតថា ជាចំណុចមួយត្រូវចែករំលែកគ្នានូវបទពិសោធន៍ល្អៗ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមគ្នា ដើម្បីអភិវឌ្ឍន៍រាជធានី រដ្ឋធានីរបស់យើងទាំង១០របស់អាស៊ាន ឱ្យក្លាយជារាជធានី រដ្ឋធានីដែលមានភាពទាក់ទាញ ខាងផ្នែកបរិស្ថាន ដែលមានភាពល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ”
សម្រាប់វេទិកាអភិបាលក្រុងអាស៊ាន បានរំលេចចេញនូវសមិទ្ធផល នៃស្នាដៃការងារនៅក្នុងការអភិវឌ្ឍទីក្រុងរបស់ខ្លួន ដែលជាចក្ខុវិស័យទៅមុខក្នុងការអភិវឌ្ឍរាជធានី រដ្ឋធានីរបស់ខ្លួន ដោយមានការចែកជាក្រុមពិភាក្សា៣ក្រុមធំៗ ហើយក្រុមនីមួយៗបានជជែកលម្អិត នូវបញ្ហាផ្សេងៗ រួមទាំងបញ្ហាការស្វែងរកនូវប្រភពហិរញ្ញប្បទាន ប្រកបដោយនិរន្តរភាព អភិវឌ្ឍន៍ទីក្រុង ការកសាងទីក្រុងឆ្លាត ការរួមគ្នាអភិវឌ្ឍន៍គោលដៅអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ ។
ទីក្រុងវៀងចន្ទន៍ ហាណូយ រាជធានីភ្នំពេញ ដូចជាបណ្ដារដ្ឋធានីដទៃទៀត ក៏បានចែករំលែកអំពីទម្លាប់អភិវឌ្ឍន៍ទីក្រុងល្អ ជាមួយនឹងការរៀបចំទីក្រុង ផ្ដោតទៅលើប្រជាពលរដ្ឋ ដោយមិនសូវផ្ដោតលើបច្ចេកវិទ្យានោះទេ។ ចំពោះទីក្រុងសាំងហ្គាពួរ បានចែករំលែកពីការដាំដុះបន្លែ ការរៀបចំផែនការទីក្រុងដើម្បីធ្វើយ៉ាងណាឱ្យធានាសន្តិសុខល្អប្រសើរជូនប្រជាពលរដ្ឋ ដែលរស់នៅលើអគារខ្ពស់ៗរស់នៅ ប្រកបដោយសុខដុមនីយកម្ម ។ ក្រុងហាណូយ ក៏បានបង្ហាញពីបទពិសោធន៍ និងការធ្វើនគរូបនីយកម្មទីក្រុងរបស់គេ ដោយចង់អភិវឌ្ឍន៍ទៅជាប្រទេស ដែលមានការប្រកួតប្រជែងខ្ពស់ ហើយផ្ដោតទៅលើ ភូមិសាស្ត្រក្នុងតំបន់ហាណូយផងដែរ។ ចំណែកកម្ពុជា ក៏បានបង្ហាញពីការរៀបចំរបស់ខ្លួន ដែលរៀបចំការកំណត់តំបន់នៅក្នុងទីក្រុង។
សូមបញ្ជាក់ថា កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន គឺជាវេទិកាមួយសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ ដើម្បីលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងចែករំលែកនូវដំណោះស្រាយ ដែលមានភាពច្នៃប្រឌិត នៃបណ្ដាទីក្រុងនីមួយៗ ការអនុវត្តល្អៗ ក៏ដូចជាទស្សនៈល្អៗសម្រាប់ការកសាងសហគមន៍អាស៊ាន ថែមបានប្ដេជ្ញាចិត្តរួមគ្នា ដើម្បីកសាងទីក្រុងឱ្យមានភាពរឹងមាំជាងមុន ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content