ក្នុង​រយៈពេល ១១ខែ​ ​ឆ្នាំ២០២២​ កម្ពុជា​​នាំ​ចេញ​ផលិតផល​​​តម្លៃ ៨ ២១៧ លាន​ដុល្លារ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ផលិតផលកម្ពុជាដែលនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានតម្លៃ ៨ ២១៧ ដែល តួលេខនេះមានការកើនឡើងប្រហែល ២៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ បានឱ្យដឹងថា គិតចន្លោះខែមករា ដល់ខែវិច្ឆិកានៃឆ្នាំ២០២២នេះ  ប្រទេសកម្ពុជាបាននាំចេញផលិតផល មានតម្លៃទឹកប្រាក់រហូតដល់៨ ២១៧លានដុល្លារ  ទៅកាន់សហរដ្ឋអាមេរិក ពោលគឺកើនឡើង២៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនោះ កម្ពុជាបាននាំចូលផលិតផលពីសហរដ្ឋអាមេរិកតម្លៃ ២៩២,៧ លានដុល្លារអាមេរិក ធ្លាក់ចុះ ៤,៨ ភាគរយពីមួយឆ្នាំកន្លងទៅ។ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ទិញ​ផលិតផល​របស់​កម្ពុជា​ច្រើនជាងគេ​តាម​ពីក្រោយ​ដោយ​ប្រទេស​វៀតណាម ចិន ជប៉ុន កាណាដា និង​អាល្លឺម៉ង់។ ការនាំចេញ ផលិតផល សំខាន់ៗរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកភាគច្រើនជាសម្លៀកបំពាក់ វាយនភណ្ឌ ហើយរួមបញ្ចូលទាំងទំនិញដូចជា ស្បែកជើង កង់ និងគ្រឿងសង្ហារឹម  ក្រោមការអនុគ្រោះពន្ធពាណិជ្ជកម្ម  ហើយផលិតផលធ្វើដំណើរ និងផលិតផលកសិកម្ម ត្រូវបាននាំចេញ ក្រោមអនុគ្រោះទូទៅពិសេស (GSP)។ ចំណែក ផលិតផលនាំចូល របស់កម្ពុជា រួមមាន ចំណីសត្វ រថយន្ត គ្រឿងចក្រ គ្រឿអគ្គិសនី និងគ្រឿងអេឡិចត្រូនិក។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជាបានទទួលផលប្រយោជន៍ជាបណ្តើរៗ ពីប្រព័ន្ធអនុ​គ្រោះពន្ធទូទៅ របស់សហរដ្ឋអាមេរិក និងបានផ្តល់ការងារបន្ថែមទៀតដល់ប្រជាជនកម្ពុជា។ នៅក្នុងបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ធនាគារពិភពលោក បាននិយាយថាការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានភាពចម្រុះជាងផលិតផលនាំចេញទៅសហភាពអឺរ៉ុប។ការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា បានបន្តកើនឡើងយ៉ាងខ្លាំង។ទោះបីជាកម្មវិធីប្រព័ន្ធអនុគ្រោះទូទៅរបស់សហរដ្ឋអាមេរិកផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខណៈដែលការផ្តល់សុពលភាពឡើងវិញកំពុងរង់ចាំការអនុម័តពីសភារបស់សហរដ្ឋអាមេរិក។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ខណៈដែលការនាំចេញផលិតផល (កាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង) នៅតែបន្តដណ្តើមយកចំណែកធំបំផុត ដែលមានចំនួន ៥៩.១ ភាគរយ ធៀបនឹង ៨០.៩ ភាគរយនៅក្នុងទីផ្សារសហភាពអឺរ៉ុប។ទំនិញនាំចេញធំទី២ ទី៣ និងទី៤ ដែលកំណត់សម្រាប់ទីផ្សារសហរដ្ឋអាមេរិកគឺផលិតផលឈើ/គ្រឿងសង្ហារឹម (៥.២ ភាគរយ) គ្រឿងបន្លាស់អគ្គិសនី/រថយន្ត និងខ្សែកាប (៤.៥ ភាគរយ) និងកង់ (៣.៨ ភាគរយ) រៀងគ្នា។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃប្រមាណ ២០,៤៥៧ លានដុល្លារទៅកាន់ទីផ្សារពិភពលោកក្នុងរយៈពេល ១១ ខែ នៃឆ្នាំ២០២២ កើនឡើង១៨.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យនេះ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញ ទៅកាន់ទីផ្សារគោលដៅសំខាន់ៗ តម្លៃ ២០ ៤៥៧ លានដុល្លារ កើនឡើង ១៨.១% និងនាំចូលមកវិញក្នុងតម្លៃ ២៧ ៧៤៧ លានដុល្លារ កើនឡើង៩,២ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី