សកម្មភាពវិនិយោគ​អចលនទ្រព្យ​ និងទេសចរណ៍​រំពឹង​កើនឡើង​បន្ថែមទៀតក្រោយចិន​បើកប្រទេស​

ភ្នំពេញ ៖ ប្រទេស​ចិន​បានប្រកាស​ពីការ​បើក​ទូលាយ​ឡើងវិញសម្រាប់ការចេញចូលប្រទេសរបស់ខ្លួន ដែលវាជាសញ្ញា​វិជ្ជមានសម្រាប់​ការ​វិនិយោគ​អចលនទ្រព្យ​ និង​ការ​ងើបឡើងវិញ​បន្ថែម​នៃវិស័យ​ទេសចរណ៍​ក្នុងប្រទេសកម្ពុជា ដោយក្នុងនោះដែរ​ អគ្គរដ្ឋទូត​ចិនប្រចាំ​កម្ពុជា​ក៏បានលើកឡើងថា កម្ពុជា​ជាគោលដៅសំខាន់​បំផុត​របស់ភ្ញៀវទេសចរ​ចិន​ក្រោយពីរដ្ឋាភិបា​របស់ខ្លួនបើកប្រទេស ។

ឯកឧត្តម​ វ៉ាង វិន​ធាន​ ឯកអគ្គ​រដ្ឋទូត​នៃសាធារណរដ្ឋ​ប្រជា​មានិត​ចិនប្រចាំព្រះរាជាណាចក្រកម្ពុជា​បានមា​ន​ប្រ​សាសន៍ថា​ កម្ពុជាគឺជា​គោលដៅ​សំខាន់​បំផុត​សម្រាប់​ប្រជាជន​ចិន ​ទេសចរ​ចិន​ បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បើក​ប្រទេស ​​​និងទូលាយ​ឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​ក្រៅប្រទេស​ឡើងវិញ ។​

ឯកឧត្តម​បន្តថា ប្រជាពលរដ្ឋ​ចិន​ជាច្រើនបាន​ត្រៀម​នឹង​ធ្វើ​ដំណើរទៅទស្សនា​នៅតាមប្រទេស​នានា​ ក្រោយ​ពី​រដ្ឋា​ភិបាលបើកប្រទេសជាផ្លូវការ ដោយ​ក្នុងនោះ​កម្ពុជា​គឺជា​គោលដៅមួយ​របស់ភ្ញៀវទេសចរ​ចិន ហើយក៏នឹងមាន​វិនិយោគិន​ចិន​ចូលមកជាមួយដែរ ដែលអាច​ធ្វើឱ្យ​ការ​វិនិយោគ​របស់កម្ពុជា​មានភាព​ប្រសើរ​ឡើងផង​ដែរ។

អ្នកនាង​ គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃក្រុមហ៊ុន CBRE Cambodia ក៏បានឱ្យដឹងថា ការ​បើក​ប្រ​ទេស​​​​រ​បស់ចិន​អាចនឹងផ្ដល់​ផល​ល្អដល់​កម្ពុជា​ទាំង​ការ​វិនិយោគ​ និង​ទេសចរ​ណ៍ ប៉ុន្តែ​ការ​បើកប្រ​ទេស​ភ្លាម​របស់​​ចិន​​ក៏ឃើញថា​ការ​ឆ្លង​នៃជំងឺកូវីដ​១៩​បាន​ងើប​ឡើង​បន្តិច ដូច្នេះគឺត្រូវការ​ពេលវេលា​ដើម្បីគ្រប់គ្រង​ជំងឺនេះឱ្យ​នឹងនរ​សិន​ ទើប​ចិន​ចេញចូល​បានដោយសេរី ។

អ្នកនាងបន្តថា បើសិនជា​ចិន​គ្រប់គ្រង​ការ​ឆ្លង​បានល្អ​ ពេលនោះ​ចិន​នឹង​ចេញក្រៅប្រទេស​ចិន ហើយការ​វិនិ​យោ​គ​នៅក្នុងប្រទេស​កម្ពុជា​ក៏​នឹង​ត្រូវ​បន្ត​ងើបឡើង​វិញដែរ ក្នុងនោះទាំង​គម្រោង​ជាប់គាំង ​និងគម្រោង​ថ្មីៗ​នឹងមានសកម្មភាពជា​​បន្ត​ប​ន្ទាប់។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣​ ក៏បានមានប្រសាសន៍​ផងដែរថា ក្រោយចិន​បើក​ប្រទេស កម្ពុជា​រំពឹង​ថានឹងទទួលបា​ន​កំណើ​ន​​​​​ភ្ញៀវទេសចរ​ចិន​ឡើងវិញ​ក្នុង​ចំនួន​ប្រមាណ​២លាននាក់​ ខណៈ​មុនកូវីដ​១៩​ក៏ភ្ញៀវទេសចរ​ចិន​ចូល​មក​កម្ពុ​ជា​​​ក្នុងរង្វង់​ប្រមាណជា​២លាននាក់​នេះដែរ ។

សម្ដេច​បន្តថា បើសិនជា​ចិន​ចូលមកកម្ពុជា​ឡើងវិញនោះ នឹងធ្វើឱ្យសេដ្ឋកិច្ច​របស់​កម្ពុជា​ ជាពិសេស​វិស័យ​ទេ​ស​ចរណ៍​នឹង​ងើបឡើង​បន្ថែមទៀត ខណៈវិស័យ​ផ្សេងៗក្រៅពីទេសចរណ៍​បាន​ងើបឡើង​វិញគួរឱ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ២០២២​នេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម