រាជរដ្ឋាភិបាល​មានគម្រោងសាងសង់​ផ្លូវ​រថភ្លើង​ល្បឿនលឿន​៣ខ្សែ ដើម្បីជំរុញ​វិស័យ​ដឹកជញ្ជូនឱ្យ​កាន់តែសំបូរ​បែប​

ភ្នំពេញ ៖ ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា​បាន និង​ខិតខំ​ក្នុងកា​រសាងសង់​ហេដ្ឋា​រ​ច​នា​សម្ព័ន្ធថ្មីៗ រួមជាមួយការលើកកម្រិតគុណភាព​ហេដ្ឋារចនាសម្ព័ន្ធចាស់ៗ​ឱ្យកាន់តែមានគុណភាព និងធំទូលាយ​​ជា​ងមុន ​។​​ ក្រៅពីនេះ​ រាជរដ្ឋាភិបាលក៏គ្រោងនឹង​សាងសង់ផ្លូវ​រថភ្លើង​ល្បឿនលឿន​ចំនួន៣ខ្សែ​ភ្ជា​ប់​ពី​រា​ជធា​​នី​ភ្នំ​ពេ​ញ​ទៅ​កាន់​តំបន់សក្ដានុពល​នៃជាយដែន​ប្រទេសជំរុញវិស័យដឹកជញ្ជូនកាន់តែសំបូរបែប​។

ផ្លូវ​រថភ្លើង​ទាំង៣ខ្សែ​ដែល​រាជរដ្ឋាភិបាលលើកយក​មក​សិក្សា​ និងដាក់ក្នុងផែនការ​សម្រាប់អភិវឌ្ឍន៍នោះរួ​ម​មាន ​ផ្លូវ​រថភ្លើង​ភ្នំពេញ​ទៅ​ខេត្តព្រះសីហនុ ដោយប្រើ​ផ្លូវ​រថភ្លើ​ងចាស់ ផ្លូវ​រថភ្លើង​ភ្នំពេញ ប៉ោ​យ​ប៉ែត ខេត្ត​បន្ទា​យ​​មានជ័យ និងផ្លូវរថភ្លើង​ល្បឿនលឿន​ភ្នំពេញ ក្រុងបាវិត​ខេត្ត​ស្វាយរៀង ។​

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រសួង​សាធារណការ ​និងដឹកជញ្ជូន​កាលពីពេលថ្មីៗនេះ​បានបង្ហាញ​ពីតម្លៃ​នៃការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើងល្បឿនលឿន​ភ្នំពេញ​ប៉ោយប៉ែត ដោយគ្រោង​នឹង​ចំណាយ​ប្រមាណ៤ពាន់​លា​ន​ដុល្លារអាមេរិក ។ ផ្លូ​វរថភ្លើង​ល្បឿនលឿន​នេះ នឹងក្លាយជា​ផ្លូវ​រថភ្លើង​ល្បឿនលឿន​ដំបូងគេ​របស់​កម្ពុជា ដែល​បានសិក្សា​ដោយក្រុមហ៊ុ​ន​សាជីវកម្មស្ពាន​ និងថ្នល់​ចិន ( CRBC ) ។

ការ​សិក្សា​បឋម​នេះបានបញ្ជាក់ថា គម្រោងផ្លូវរថភ្លើង​ល្បឿនលឿននេះ​មានប្រវែងសរុប​ប្រមាណ ​៣៨២គីឡូ​ម៉ែត្រ ត្រូវការទុន​វិនិយោគប្រមាណ ៤ពាន់លានដុល្លារ​អាមេរិក បូករួម​នឹង​ទូ និងក្បាលរថភ្លើង ។ គម្រោងនេះ​នឹ​ងប្រើប្រាស់​រយៈ​ពេល​សាសងសង់​ប្រមាណ៤ឆ្នាំ ហើយគម្រោងផ្លូវ​រថភ្លើងនេះ​នឹងក្លាយជា​មធ្យោបាយដឹក​ជញ្ជូនទំនិញ និងអ្នកដំណើរ​ដ៏​សំខាន់​សម្រាប់​តំបន់ប៉ែក​ខាងជើង​ប្រទេស​រួមមាន​ ខេត្តកំពង់​ឆ្នាំង ខេត្ត​ពោធិ៍​សាត់ ​ខេត្ត​បាត់ដំបង​​និងខេត្ត​បន្ទាយមានជ័យ ។ ផ្លូវរថភ្លើងមួយខ្សែទៀត​ដែល​រាជរដ្ឋាភិបាលបានលើកមកដាក់​នៅក្នុងផែនការ​ដែរនោះគឺផ្លូវល្បឿនលឿន​ភ្នំ​ពេញ-បាវិត​ និង​តភ្ជាប់ទៅកាន់ទីក្រុង​ហូជីមិញ  ។

នៅក្នុងជំនួប​រវាង​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា ​និង​ឯកឧត្តម​ អូលី​វីយេ រដ្ឋ​មន្ត្រីក្រសួង​អឺរ៉ុប​ និង​ការ​បរទេស​បារាំង ​ក៏បានពិភាក្សា​ពី​ការអភិវឌ្ឍផ្លូវ​រថភ្លើង​ល្បឿនលឿន​ភ្នំពេញ-ហូ​ជី​មិញ ដោយ​សម្ដេច​បានបញ្ជាក់ថា​ កម្ពុជា​អនុញ្ញាតឱ្យវិស័យ​ឯកជន​​ធ្វើ​ការ​វិនិយោគ១០០ភាគរយ​​ ។

បច្ចុប្បន្ននេះ កម្ពុជា​មានផ្លូវល្បឿនលឿន​មួយខ្សែហើយ ពីភ្នំពេញ​ទៅក្រុង​ព្រះសីហនុ ដែល​គម្រោងផ្លូ​វ​ល្បឿ​ន​​​លឿន​នេះ​​បាន និងកំពុង​បម្រើដល់​ការ​ដឹកជញ្ជូនទំនិញ និងធ្វើដំណើររបស់ពលរដ្ឋ​យ៉ាង​សំខាន់ ជាពិសេស​នោះ​គឺ​បាននាំភ្ញៀវទេសចរ​ទៅកាន់​ក្រុងព្រះសីហនុ​កាន់តែ​ច្រើនឡើងៗ​នៅរៀង​រាល់​ថ្ងៃឈប់​សម្រាក​នានា​ ។

ក្រៅពីនេះដែរ នៅពាក់​កណ្ដាលឆ្នាំ២០២៣​នេះ បើមិនមានកា​រប្រែប្រួល​គម្រោងផ្លូវ​ល្បឿនលឿន​ភ្នំពេញ​បាវិត នឹង​ត្រូវ​បើក​ការដ្ឋានសាងសង់​ផ្លូវ​ការ ហើយមិនយូរ​មិនឆាប់​កម្ពុជា​នឹង​មានផ្លូ​វល្បឿនលឿន​មួយ​ខ្សែទៀត។​ រាជរដ្ឋាភិបាលក៏បាន​បើក​ឱ្យក្រុមហ៊ុន​ឯកជន​សិក្សា​លើ​គម្រោងផ្លូវ​ល្បឿនលឿនភ្នំពេញ​សៀ​មរា​ប ដែលជា​ផ្លូវល្បឿនលឿន​ទី​៣របស់​កម្ពុជា ដែល​នឹង​ធ្វើឱ្យ​កម្ពុជា​កាន់តែសំបូរបែប​លើ​វិស័យ​ដឹកជញ្ជូន ហើយប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ផ្លូវចាស់​ ឬក៏ផ្លូវ​ល្បឿនលឿន​ដែលទើបសង់ថ្មីៗ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​