យល់ដឹងពីផលចំណេញរបស់ប្រទេសជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម

ភ្នំពេញ ៖ កីឡាស៊ីហ្គេម គឺជាព្រឹត្តិការណ៍កីឡាដ៏ធំដែលធ្វើឡើងក្នុងរយៈពេល២ឆ្នាំម្ដង និងដែលធ្វើវិលជុំក្នុង ប្រទេសជាសមាជិកអាស៊ាន។ គិតមកដល់ពេលនេះ កីឡាស៊ីហ្គេមមានអាយុ ៦៤ឆ្នាំហើយ ដោយក្នុងឆ្នាំទី៦៤នេះផងដែរ កម្ពុជាគឺជាអ្នករៀបចំជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ដោយហេតុថា វាជាព្រឹត្តិការណ៍កីឡាធំ ដូច្នេះវាក៏ទាមទារឱ្យមានការត្រៀមរៀបចំច្រើនដូចគ្នា ហើយពិតណាស់ការចំណាយក៏អស់ច្រើនដូចគ្នា។ សម្រាប់កីឡាស៊ីហ្គេមឆ្នាំនេះ កម្ពុជាគ្រោងនឹងចំណាយថវិការៀបចំ ១២៤លានដុល្លារ ដែលជាថវិកាសន្សំជាច្រើនឆ្នាំរបស់ជាតិ។ ការចំណាយថវិកាក៏ច្រើន ការប្រើកម្លាំងរៀបចំក៏ច្រើន ដែលទាមទារពេលវាលា និងការចូលរួមច្រើនថែមទៀត ។

តើអ្វីជាផលចំណេញដែលប្រទេសជាម្ចាស់ផ្ទះអាចទទួលបាន?

បើមើលទៅលើការចំណេញជាថវិកាត្រឡប់មកវិញ គឺមិនរាប់ចូលថាជាអត្ថប្រយោជន៍ទេ​ពោលគឺអ្នករៀបចំអាចចំណេញបានក្នុងចំនួនតិចតួចប៉ុណ្ណោះ។ ប៉ុន្តែ ផលចំណេញដែលមិនមែនជាក្រដាស់ប្រាក់ ហើយផលចំណេញដែលមិនអាចប្រើប្រាស់លុយទិញបាននោះគឺ «កេរ្តិ៍ឈ្មោះ»។

ឯកឧត្តម វ៉ាត់ ចំរើន បានរៀបរាប់ពីផលចំណេញលើកេរ្តិ៍ឈ្មោះនេះថា៖

“យើងចំណេញសំខាន់មួយគឺ កេរ្តិ៍ឈ្មោះ និងមរតក ព្រោះការធ្វើហ្គេមវាមិនមែនជាការរៀបចំវេទិកានយោបាយ វាមិនមែនជាវេទិកា​ដើម្បី​ប្រកួតប្រជែងសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាមានលក្ខណៈពិសេសរបស់វា កាលណាមានកីឡាធំៗនៅ​លើ​ឆាកអន្តរជាតិ វាជាវេទិកាបង្ហាញឱ្យឃើញពីការរួបរួមរបស់មនុស្សជាតិ វាបង្ហាញពីការប្ដូរឥរិយាបថ​របស់មនុស្សឱ្យមានការរួបរួមគ្នាធ្វើការមានការប្រកួតប្រជែងគ្នាដោយស្មើភាព”

​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ គឺឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងបន្តទៀតថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមផ្ដល់ឱកាសឱ្យប្រទេសជាម្ចាស់ផ្ទះកសាងមុខមាត់ ឱ្យប្រទេសផ្សេងៗលើពិភពលោកបានស្គាល់ និងបាញ់ក្រសែភ្នែកមកលើជាតិសាសន៍នោះ។ ក្នុងពេលដែលមានភ្ញៀវរាប់ម៉ឺននាក់មកទស្សនាប្រទេសណាមួយច្បាស់ណាស់ថា ប្រទេសនោះអាច ទទួលបានផលប្រយោជន៍ដោយប្រយោលទៅលើច្រើនវិស័យ។ ដែលវិស័យទាំងនោះអាចរួមមាន វិស័យទេសចរណ៍ វិស័យបដិសណ្ឋារកិច្ច ការវិនិយោគ ព្រមទាំងវិស័យការទូតផងដែរ។

ឯកឧត្តមបន្តថា ៖

“ចំណេញមួយទៀត គឺចំណេញនៅក្នុងសង្គមគេផ្ទាល់ ដោយគេមានឱកាស​ក្នុងការលាងសម្អាតសង្គម យើងក៏ដើរតាមគម្រូនេះផងដែរ ធ្វើយ៉ាងណាឱ្យសង្គមយើងរីកចម្រើន”

ក្នុងនោះឯកឧត្តមបានលើកជាឧទាហរណ៍ថា នៅប្រទេសឡាវកាលពីពេលកន្លងទៅ ដែលធ្លាប់តែមាន ប្រជាជនប្រើប្រាស់អំពូលភ្លើងតែមួយក្នុងផ្ទះ ខណៈដែលតម្លៃអគ្គីសនីទាប ក៏បានប្ដូរឥរិយាបថមក បន្ថែមពន្លឺដល់ក្រុងវៀងច័ន្ទទាំងមូល។ ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមទៅ ទីក្រុងវៀងច័ន្ទបានស្គាល់ភាព ល្បីល្បាញមួយកម្រិត ព្រមទាំងមានភ្ញៀវទេសចរទៅទស្សនាជាហូរហែ។

ប្រទេសចិនឯណោះ នៅក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក បានកែប្រែសង្គមទាំងមូល តាមរយៈការកែប្រែឥរិយារបស់ប្រជាជនឱ្យឈប់បោះចោលកន្ទុយបារីនៅទីសាធារណៈ។ សម្រាប់កម្ពុជាឯណេះវិញ គណកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាក៏កំពុងតែជំរុញលើការកែប្រែសង្គម ផងដែរ ដោយការចេញជាយុទ្ធនាការផ្សេងៗដូចជា យុទ្ធនាការសម្អាតសង្គម (Cambodia Clean Up) យុទ្ធនាការប្រជាជនម្នាក់លេងកីឡាឱ្យបានមួយប្រភេទយុទ្ធនាការប្រជាជនម្នាក់ទទួលភ្ញៀវម្នាក់ ក៏ដូចជាការផ្សព្វផ្សាយឱ្យអ្នកផ្ដល់សេវាកម្មនានាប្រើប្រាស់ឥរិយាបថស្វាគមន៍ភ្ញៀវ ដោយការញញឹម ចេញពីបេះដូង។ ក្រៅពីនេះ ប្រទេសជាម្ចាស់ផ្ទះក៏នឹងអាចចំណេញក្នុងការបង្កើនសាមគ្គីភាពរបស់ប្រជាជនទាំងក្នុង ស្រុក និងក្រៅស្រុក ឱ្យពួកគេមានស្មារតីជាតិនិយមផងដែរ។ ជារួម ការប្រារព្ធព្រឹត្តិការណ៍កីឡា ស៊ីហ្គេមនេះមិនបានផ្ដល់ផលចំណេញដោយផ្ទាល់នោះទេ ប៉ុន្តែវាអាចផ្ដល់ផលចំណេញដោយ ប្រយោលជាច្រើនរាប់មិនអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង