ពលរដ្ឋប្រើសេវារថយន្តក្រុងរដ្ឋដោយមិនគិតថ្លៃ ជាការរួមចំណែកជំរុញនូវចរន្តសកមុ្មភាពសេដ្ឋកិច្ច

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សាលារាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងចំនួន៤០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃនៅក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងពេលខាងមុខនេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា  សាលារាជធានីភ្នំពេញបានត្រៀមរួចរាល់នូវរថយន្តក្រុងចំនួន៤០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃនៅក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖

“យើងទើបតែបានជំនួយពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុប របស់សា​ធារណរដ្ឋកូរ៉េ ចំនួន២០០ឡានទៀត។ ដូចនេះនឹងបន្ថែមជើងទៀតនៅឆ្នាំនេះ ជាពិសេសខ្សែរត់ទៅកាន់ខេត្តសៀម​រាប និងបន្ទាយមានជ័យ នៅតាមផ្លូវជាតិលេខ៥ និងលេខ៦ ដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋ”

អភិបាលនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ឯកឧត្តម កែវ ចាន់ណារិទ្ធ បានប្រាប់ឱ្យដឹងបន្ថែមថា យោងតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលខាងរដ្ឋាករស្វយ័តដឹកជញ្ជូនកំពុងរៀបចំផែនការបញ្ចេញរថយន្ត និងកម្លាំងក្នុងការអនុវត្តផែនការឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តមួយចំនួន ។

ឯកឧត្តមបានបញ្ជាក់ថា ៖

“ដោយទទួលបានអនុសាសន៍ពីសម្តេចតេជោ ក្រុមការងាររបស់យើងកំពុងតែរៀបចំផែនការបច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីរៀបចំឡានក្រុងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តមួយចំនួនដូចឆ្នាំមុនៗដែរ។ ដោយឆ្នាំនេះ អាចនឹងមានបន្ថែមចំនួនជើង និងខ្សែរត់ យើងនឹងជូនដំណឹងដល់សាធារណជនក្នុងពេលឆាប់ៗ”

លោក បណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានគាំទ្ររាជរដ្ឋាភិបាលក្នុងការរៀបចំឡានក្រុងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ដោយបានប្រាប់ AMS ថា នេះជាការគិតគូរសុខទុក្ខរបស់ជាពលរដ្ឋនៅទូទាំងប្រទេស និងជាកាតព្វកិច្ចរបស់ប្រមុខដឹកនាំនូវការចាត់វិធានការចំពោះមុខ ទោះបីជាការរំលែកសុខទុក្ខបានប៉ុនណា គឺជាលទ្ធភាពជាក់ស្ដែងរបស់រាជរដ្ឋាភិបាល។

បណ្ឌិត ហុង វណ្ណៈ​ បានមានប្រសាសន៍ថា ៖

“តាមទស្សនៈរបស់ខ្ញុំ គាំទ្រនូវវិធានការរបស់សម្តេចជោ ហ៊ុន សែន ដែលសម្តេចបានរួមចំណែកក្នុងទិដ្ឋភាពផ្សេងៗ​ និងជាការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ រួមមានសេវាសន្តិសុខ​​សង្គម សេវាសុខាបាល សេវាគាំពារសង្គម ជាដើម”

លោកបណ្ឌិតបានបន្ថែមថា វាជាការរួមចំណែកកាត់បន្ថយចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត ដោយប្រើប្រាស់មធ្យោបាយរបស់រដ្ឋទៅកាន់ខេត្តឆ្ងាយៗ ដែលត្រូវចំណាយច្រើន។ ដូច្នេះការប្រើប្រាស់រថយន្តក្រុងដែលរៀបចំដោយសាលារាជធានីឃើញថាមានគុណសម្បត្តិច្រើន ជាពិសេសគឺការកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋដែលខ្វះខាតសេដ្ឋកិច្ច មិនបានចំណាយថ្លៃទិញសំបុត្រ ថែមទាំងមានផាសុកភាព។ សេវានេះ ក៏មានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋផងដែរ ព្រោះថាវាមានទាំងសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយល្អ ហើយប្រជាជនដែលប្រើប្រាស់សេវាឯកជនក៏នៅតែប្រើប្រាស់ជាប្រក្រតី។

លោកបណ្ឌិត ហុង វណ្ណៈ បានគូសបញ្ជាក់ថា ជាការគិតទៅដល់សេដ្ឋកិច្ច ពលរដ្ឋប្រើរថយន្តក្រុងរដ្ឋដោយមិនគិតថ្លៃ ជាការរួមចំណែកសាធារណៈដោយបំបែរទិសដៅសេដ្ឋកិច្ច កាត់បន្ថយពីការចំណាយលើក្រុមហ៊ុនដឹកជញ្ជូនទៅជាចំណាយលើការទិញរបស់របរ បរិក្ខា សម្ភារៈ សម្រាប់បុណ្យចូលឆ្នាំនៅភូមិស្រុករបស់ខ្លួន ដែលអាចនិយាយបាន​ថាជាការបង្វែរចរន្តថវិកានៃការជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យមានកំណើនសម្រាប់បុណ្យចូលឆ្នាំដែលជាបុណ្យដ៏ធំនៅកម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)