ការកើនឡើងនៃសហគ្រិនស្ត្រី ជាការសបញ្ជាក់ថា ស្ត្រីកាន់តែមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ

បច្ចុប្បន្ននេះ នៅក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល កម្លាំងពលកម្មរបស់ស្ត្រី​មាន៧៩% និងមានស្ត្រី៦១%ជាម្ចាស់អាជីវកម្ម និងជាអ្នកធ្វើជំនួញ ដែល​នេះជាអាត្រាខ្ពស់ក្នុងតំបន់។ របាយការណ៍នៃសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២២​ បានឱ្យដឹងថា កម្ពុជានៅលំដាប់ថ្នាក់លេខ៤១ ក្នុងចំណោមប្រទេស ១៤៦ ដែលមានស្ត្រីចូលរួមក្នុងកម្លាំងពលកម្ម លើសកម្មភាពសេដ្ឋកិច្ច​ក្នុងស្រុក។ នេះបើតាមរបាយការណ៍ពីក្រសួងកិច្ចការនារីកម្ពុជា។

ថ្មីៗនេះផងដែរ ធនាគារពិភពលោកបានវាយតម្លៃថា កម្ពុជាស្ថិតក្នុងប្រទេស ដែលមានចំណាត់ថ្នាក់​ល្អបំផុតលើការផ្ដល់សេរីភាពដល់ស្ត្រីក្នុងការចាប់ផ្ដើម និងកំពុងធ្វើធុរកិច្ច។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២២ សហគ្រិនស្ត្រីកម្ពុជាចំនួន៥០នាក់ បានទទួលពានរង្វាន់សហគ្រិនស្ត្រីឆ្នើមអាស៊ាន។

អ្នកនាង ប៉ោង ជូ គឺជាសហគ្រិនស្រីមួយរូបដែលធ្វើការលើផ្នែកប្រឹក្សាយោបល់លើអាជីវកម្ម គណនី និងពន្ធដារក្នុងអាជីវកម្ម ហើយក៏ជាជ័យលាភីសហគ្រិនស្ត្រីអាស៊ានឆ្នើមផងដែរ។ ក្នុងដំណើរដ៏វែង​ឆ្ងាយ ​ទម្រាំអាចទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ អ្នកនាង ប៉ោ ជូ បានជំនះនូវឧបសគ្គជាច្រើន ដែលស្ត្រីទូទៅតែងជួបប្រទះ។ ឧបសគ្គដ៏ចម្បងដែលអ្នកនាង តែកត់សម្គាល់ឃើញគឺ ភារកិច្ចជាមេផ្ទះរបស់ស្ត្រីគ្រប់រូប។ ភារកិច្ចមួយ នេះហើយ ដែលរារាំងស្រ្តីមិនឱ្យពួកគេដើរបានវែងឆ្ងាយនៅក្នុងការបង្កើនប្រាក់ចំណូលដោយខ្លួនឯង។

អ្នកនាងបានឱ្យដឹងថា នៅក្នុងវិស័យជំនួញ ស្ត្រីមានការលំបាកជាងបុរសទ្វេដង ដោយទោះជាយ៉ាង​ណា ឬក្នុងកាលៈទេសៈណា ស្ត្រីក៏មិនអាចបោះបង់ចោលនូវភារកិច្ចជាមេផ្ទះដែរ។ ដោយឃើញនូវ មូលហេតុនេះហើយ ទើបអ្នកនាងបង្កើតអាជីវកម្មឡើង ដែលមិនត្រឹមតែជួយខ្លួនឯង តែក៏ជួយស្ត្រី ដទៃទៀតឱ្យមានការងារធ្វើ​ ហើយក៏នៅអាចបំពេញតួនាទីជាមេផ្ទះបានផងដែរ។

លោកស្រី ចៅ លន់មូលីកា ឯណោះ ដែលជាសហគ្រិនស្ត្រីមួយរូបដែរ ក៏បានបង្ហាញនូវការលំបាក ផ្សេងៗ ដែលស្រដៀងទៅនឹងអ្នកនាង ប៉ោ ជូ ផងដែរ។

លោកស្រីបានឱ្យដឹងថា៖

“ដើម្បីអាចធ្វើអាជីវកម្មបានមកដល់សព្វថ្ងៃ ដោយមិនប៉ះពាល់ដល់តួនាទី ជាមេផ្ទះ គឺត្រូវចេះគ្រប់គ្រងពេលវេលាឱ្យល្អ ពេលវេលាណាដែលយើងត្រូវធ្វើការ ពេលវេលាណាដែល យើងត្រូវទុកឱ្យគ្រួសារ ហើយក៏ត្រូវមានមួយចំណែកតូចសម្រាប់ខ្លួនឯងដែរ។”

លោកស្រី បានបង្ហាញមោទនភាពក្នុងនាមជាស្ត្រី ដែលមានការងាររាប់រយជំពូក ក៏ប៉ុន្តែនៅតែអាច គ្រប់គ្រង និងដោះស្រាយបាន ហើយលោកស្រីជឿថាមិនមែនមានតែលោកស្រីម្នាក់នោះទេ។

រហូតដល់បច្ចុប្បន្ន លោកស្រីក៏បានកត់សម្គាល់ឃើញពីសម្ទុះរបស់ក្មេងស្រី និងស្ត្រីមានគ្រួសារជាដើម មានការប្រឹងប្រែង និងផ្លាស់ប្ដូរការគិតរបស់ពួកគេ ពីការរស់នៅពឹងលើស្វាមី ទៅជាមនុស្សស្រីដែល មានឯករាជ្យភាពលើហិរញ្ញវត្ថុ។ ដែលការវិវត្តទាំងនេះហើយ ដែលធ្វើឱ្យស្ត្រីអាចរស់នៅស្មើភាពគ្នា ជាមួយបុរស និងជាពិសេសមិនរងការប្រមាថមើលងាយពីដៃគូរជាដើម។

ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ៨មីនានេះ សហគ្រិនស្ត្រីទាំងពីររូបខាងលើ បានបង្ហាញការអបអរ ទៅដល់ស្ត្រីទាំងឡាយដែលតស៊ូ ជំនះនូវឧបសគ្គផ្សេងៗ ដើម្បីរកលំនឹងឱ្យខ្លួនឯង ព្រមទាំង​លើកទឹកចិត្តដល់ស្ត្រីដទៃទៀត ឱ្យខិតខំបន្ថែមដើម្បីសង្គមមួយដែលមានសមភាពយេនឌ័រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​