ការប្រទានព្រះអគ្គីជ័យកីឡាត្រូវបានធ្វើឡើងចំពេលវេលានៃព្រឹត្តិការណ៍សមរាត្រី

សៀមរាប ៖ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះ​រាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២១មីនា ឆ្នាំ២០២៣ នេះ បានអញ្ជើញចូលរួមជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការប្រទានព្រះអគ្គីជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមដែលនឹងខិតចូលមកដល់ក្នុងរយៈពេលជាង ៤០ថ្ងៃទៀត។ ការប្រទានព្រះអគ្គីជ័យនេះផងដែរ បានបិទបញ្ចប់ដោយជោគជ័យនាថ្ងៃដដែលក្រោយកីឡាករ កីឡាការិនីចំនួន ១០០នាក់ រត់ដង្ហែរជុំវិញវង់តូចនៃប្រសាទអង្គរវត្ត ដែលមានចំងាយ ១៨គីឡូ និង៣០០ម៉ែត្រ និងនាំយកនូវព្រះអគ្គីជ័យកីឡាទៅតម្កល់នៅព្រះវិហារវត្តរាជបូណ៍។

ការរត់ដង្ហែរព្រះអគ្គីជ័យកីឡានេះផងដែរ បានចាប់ផ្ដើមចេញពីកន្លែងប្រារព្ធពិធីនៅមុខប្រាសាទ​អង្ករវត្ត ដោយចេញទៅតាមមុខប្រាសាទអង្គរវត្ត ទៅទិសខាងត្បូង (ទិសទក្សិណ) តាមទិសដៅ​ទៅផ្លូវ​ខាង​ក្រោយនៃ​ប្រាសា​​ទអង្គរវត្ត ឆ្ពោះទៅប្រាសាទក្រវ៉ាន់ និងប្រាសាទបន្ទាយក្ដី។ ពេលដល់ប្រាសាទ​បន្ទាយក្ដី ការរត់ដង្ហែរត្រូវបត់ឆ្វេងឆ្ពោះទៅប្រាសាទតាកែវ កាត់តាមប្រាសាទ​តាព្រហ្ម បន្ទាប់មកបន្ត​ទៅកាន់​ព្រះលានជល់ដំរី ហើយបន្តឆ្ពោះទៅប្រាសាទបាយ័ន្ដ បត់ស្ដាំ​វង់ប្រាសាទបាយ័ន្ដតម្រង់​ទៅក្លោង​ទ្វារទន្លេអុំ កាត់តាមប្រសាទបក្សីចាំក្រុង ឆ្ពោះមកកាន់ប្រាសាទ​អង្គរវត្ត និងបញ្ចប់នៅ​កន្លែងប្រារព្ធ​ពិធីដែលជាទីចាប់ផ្ដើមនៃការដង្ហែរ។

យ៉ាងណាមិញ អ្វីដែលជារឿងដ៏អស្ចារ្យមួយទៀត គឺការប្រទានព្រះអគ្គីជ័យកីឡានេះ ធ្វើឡើងចំពេល​នៃព្រឹត្តិការសមរាត្រីដ៏កម្រ ដែលកើតឡើងត្រឹមតែ ២ដងក្នុងមួយឆ្នាំប៉ុណ្ណោះ។ ព្រះអាទិត្យ​ក្រហមឆ្អៅ មូលក្រឡង់ រះបណ្តែតខ្លួនឡើងចំពីលើកំពូលប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌដ៏ចំណាស់របស់កម្ពុជាត្រូវបានគេចាត់​ទុកថាជាបាតុភូតដ៏កម្រ និងអស្ចារ្យមួយ។

ព្រឹត្តិការណ៍សមរាត្រី ឬ Equinox នឹងកើតជារៀងរាល់ឆ្នាំចំនួន ២លើក នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក រហូតដល់ម៉ោង ៧:០០នាទីព្រឹក និងម្ដងទៀតនៅក្នុងខែកញ្ញា។ ដោយឡែក បន្ទាប់ពីព្រះរាជពិធីដង្ហែរព្រះអគ្គីជ័យកីឡាក្នុងប្រទេសកម្ពុជាបានប្រព្រឹត្តិទៅរួចរាល់អស់ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ព្រះអគ្គីជ័យនេះនឹងត្រូវដង្ហែរទៅតាមប្រទេសនានានៅក្នុងតំបន់អាស៊ាន ហើយនឹងវិលចូលមកកម្ពុជាវិញនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ខាងមុខ។

បន្ទាប់ពីមកដល់ប្រទេសកម្ពុជាវិញហើយ ព្រះអគ្គីជ័យកីឡាដដែលនេះ នឹងត្រូវដង្ហែរតាមបណ្ដា​ខេត្តជាប់បឹងទន្លេសាបវិញម្ដង។ ការដង្ហែរនេះ នឹងចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨ ៖ ៣០នាទីយប់ ពោលគឺចំពេល​ប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាផ្លូវការតែម្ដង។

គួរឱ្យដឹងថា នៅក្នុងសម័យក្រិចបុរាណ ការសុំព្រះអគ្គីជ័យកីឡាពីព្រះអាទិទេពនេះត្រូវ​បាន​ប្រារព្ធ​ឡើងតាមរយៈ ការដាក់ចំណាំងផ្លាតពន្លឺព្រះអាទិត្យ បាញ់មកលើស្លឹកអូលីវស្ងួត រហូត​បង្កាត់បាន​ជាអណ្ដាតភ្លើងឡើង។ ព្រះអគ្គីជ័យកីឡា ត្រូវបានចម្លងចេញពីអគ្គីអាទិទេពនេះ នាំចម្លងចេញ​ទៅបំភ្លឺនៅកន្លែងប្រកួត ដោយរក្សាមិនឱ្យរលត់ឡើយ រហូតដល់ការប្រកួតកីឡានៅសម័យ​នោះ​ត្រូវបានបញ្ចប់។ ដូចគ្នានឹងសម័យបច្ចុប្បន្ន គឺអគ្គីជ័យកីឡាមិនត្រូវឱ្យរលត់ឡើយ ត្រូវតែឆេះ​យ៉ាងល្អរហូតដល់ថ្ងៃប្រារព្ធ​ប្រកួត។ យ៉ាងណាមិញ បន្ទាប់ពីកប់អស់ជាច្រើនឆ្នាំ ទស្សនៈទានអគ្គីជ័យកីឡាអូឡាំពិកថ្មីត្រូវបានបង្កើតឡើង ដោយយកលំនាំតាមសម័យក្រិចបុរាណ។ ពិធីសុំព្រះអាទិទេពកីឡានៅភ្នំអូឡាំព្យា ត្រូវបានប្រារព្ធឡើងរួចដង្ហែរមកកាន់កន្លែងប្រារព្ធពិធីបើកកីឡាអូឡាំពិក។ ព្រះអគ្គីកីឡាអូឡាំពិកបានក្លាយទៅជានិមិត្តសញ្ញារបស់គណកម្មាធិការអូឡាំពិកអន្តរជាតិ ដែលដំណាងឱ្យនិរន្តរភាពរវាងកីឡាសម័យទំនើប និងកីឡាសម័យបុរាណ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក