ស្ពាន​ខ្ពស់​ជាង​គេនៅកម្ពុជា​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៥​

ភ្នំពេញ ៖ ស្ពាន​ខ្ពស់ជាង​គេនៅកម្ពុជា ដែលស្ថិតនៅតាមបណ្ដោយផ្លូវ​ជាតិលេខ ​១០ តភ្ជាប់ពីខេត្ត​បាត់ដំបង​ពោធិ៍សាត់ និងកោះកុង ចាប់ផ្ដើមសាងសង់​នៅអំឡុងខែកុម្ភៈ ឆ្នាំ ២០២៣​ កន្លងទៅនេះ ដោយប្រើប្រាស់​រយៈពេលសាងសង់ ​២៨ ​ខែ​ ហើយ​បើតាមផែនការ​ស្ពាន​ខ្ពស់ជាងគេនេះ​នឹង​ត្រូវ​បញ្ចប់ការ​សាងសង់​នៅអំឡុង​ខែឧសភា ឆ្នាំ ២០២៥ ​ខាងមុខ។ នេះ​បើតាម​សេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជូន​ ​នៅព្រឹកថ្ងៃទី​ ១១ ខែមេសា ​២០២៣។

បើតាមក្រសួង​សាធារណការ​និងដឹកជញ្ជូនថា ស្ពានខ្ពស់ជាង​គេ​នេះ សាងសង់​ឡើង​នៅក្នុងភូមិ​ ឆាយលូក ឃុំ​អូរសោម ស្រុកវាលវែង​ ខេត្តពោធិ៍សាត់ ត្រង់គីឡូម៉ែត្រ​លេខ​១២៨+៩១៥ នៃគម្រោងផ្លូវ​ជាតិលេខ ​១០ ដោយ​ចំណាយថវិកា​សាងសង់​អស់​ចំនួន ​២២,៩២ ​លានដុល្លារ​អាមេរិក។ ស្ពាន​នេះ​មានកម្ពស់ ៩០ ម៉ែត្រ​ប្រវែង ៥៣០ ម៉ែត្រ​ ទទឹង ១០ ម៉ែត្រ ដែល​មានបន្ទុក​ Design Load ចំនួន ៥៥ តោន​។

បើតាមឯកឧត្តម​ ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួង​សាធារណកា រ​និងដឹកជញ្ជូន បានថ្លែង​នាពេលកន្លងមកថា​ គម្រោងសាងសង់ផ្លូវជាតិលេខ ​១០ បានជួបបញ្ហា​យឺតយ៉ាវ​បន្តិចបន្តួច​ ដោយសារតែ​យើង​ត្រូវសង់ស្ពាន​ខ្ពស់ជាង​គេ​នៅលើស្ទឹង​​ និងជ្រោះជ្រៅៗ  ដូច្នេះយើងត្រូវការប្រើប្រាស់ពេលវេលា​បន្តិច។

ឯកឧត្តមបានថ្លែងថា នៅលើផ្លូវជាតិលេខ ​១០ ​នេះ បើសិនជាយើងមិនសង់ស្ពានទេ យើង​ត្រូវ​ធ្វើផ្លូវវាង ឬក៏​ត្រូវ​កាត់​ជ្រោះនិងត្រូវកាត់ដើមឈើ​ចោល ដូច្នេះហើយ​ ដើម្បី​ចូលរួមក្នុងកា​រអភិរក្ស​ព្រៃឈើ​ផង យើងក៏សម្រេច​សាងសង់ស្ពាន​លើជ្រោះ​ និងស្ទឹង​ដែលមានកំពស់រហូតដល់ ​៩០ ម៉ែត្រ និងបានក្លាយជា​ស្ពានដែលខ្ពស់​ជាង​គេ​នៅកម្ពុជា​តែម្ដង។

គម្រោងផ្លូវជាតិលេខ ​១០ ​នេះ នឹងក្លាយជា​ផ្លូវដឹកជញ្ជូនដ៏សំខាន់​ សម្រាប់ប្រជាពលរដ្ឋ​នៅខេត្ត​ពោធិ៍សាត់ បាត់ដំបង និងកោះកុង ដែលកន្លងមក​អ្នកនៅខេត្ត​បាត់ដំបង​ទៅកោះកុង​ត្រូវធ្វើដំណើរមក​ភ្នំពេញ​ទើប​ឆ្លង​ទៅ​​កោះកុង​ តែនៅពេលផ្លូវនេះរួចរាល់ ការធ្វើដំណើររបស់បងប្អូនពលរដ្ឋ​នៅតាម​បន្ទាត់ព្រំដែន​កម្ពុជា​​ថៃ​ គឺអាច​ធ្វើដំណើរតាមផ្លូវនេះ​ បានលឿន​រហ័ស និង​ចំណេញពេលា​និងថវិកា​ផងដែរ។

ក្រៅពីស្ពាន​ខ្ពស់ជាង​គេនៅកម្ពុជា រដ្ឋាភិបាលក៏គ្រោង​នឹង​សាងសង់​ស្ពានវែងជាងគេ​នៅកម្ពុជា ដែល​ស្ថិត​នៅ​ខេ​ត្ត​​កំពង់ឆ្នាំង​ ​ស្រ​បនឹង​ការ​សាងសង់កំពង់​ផែក្នុង​ខេត្តមួយនេះ​ផងដែរ។ លើសពីនេះ ក៏មានគម្រោងផ្លូវ​ជាច្រើនខ្សែទៀត​ត្រូវបានដាក់ក្នុងផែនការអភិវឌ្ឍ​ន៍​របស់រាជរដ្ឋាភិបាល​​និងរង់ចាំ​ពេលវេលា​ និងរកថវិកា​បាន​ រាជរដ្ឋាភិបាលនឹង​បើក​ការដ្ឋានសាងសង់ផ្លូវទាំង​នោះជា​បន្តបន្ទាប់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី