សមាជិកសហភាពអឺរ៉ុបមួយចំនួនចាប់ផ្តើមហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា សមាជិកមួយចំនួនរបស់សហភាពអឺរ៉ុបបានចាប់ផ្តើមបិទការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ក៏ដូចជាផលិតផលកសិកម្មផ្សេងទៀត ដោយសារកសិករក្នុងស្រុកកំពុងប្រឈមមុខនឹងការគំរាមគំហែងដែលពោរពេញទៅដោយការផ្គត់ផ្គង់ពីអ៊ុយក្រែន។

ថ្មីៗនេះ សមាជិកសហភាពអឺរ៉ុបមួយចំនួនបានលើកឡើងពីគោលបំណងការពារទីផ្សារក្នុងស្រុកពីភាពប្រឈមអស្ថិរភាព ដែលបណ្តាលមកពីការហូរចូលនៃទំនិញថោកៗពីអ៊ុយក្រែន ហើយកសិករ​ក្នុង​ស្រុក​​មួយ​ចំនួន​​បាន​រង​ការ​ខាត​បង់​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង​ដោយ​សារ​តែការនាំចូលពីអ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ បញ្ហា​នេះ​ត្រូវ​បាន​គេ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​បំផុត​ដោយ​សមាជិក​ប្លុក​ដែល​មាន​ព្រំដែន​ជាមួយ​អ៊ុយក្រែន ហើយសមាជិក​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ចូល​រួម​ក្នុង​ការ​ទាមទារ​ចំណាត់​ការ​ពី​គណៈកម្មការ​អឺរ៉ុប​ជុំវិញ​ការ​នាំ​ចេញ​កសិផល​របស់​អ៊ុយក្រែន ជាពិសេស ប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី ស្លូវ៉ាគី និងប៊ុលហ្គារី កំពុងបញ្ចុះបញ្ចូលអំពីការដាក់បញ្ចូលពន្ធឡើងវិញ។

ទន្ទឹមនឹងនេះទីក្រុង Warsaw  ប្រទេសប៉ូឡូញ គឺជាអ្នកដំបូងគេដែលប្រកាសពីការហាមឃាត់បណ្តោះអាសន្នលើការនាំចូលមួយចំនួនពីប្រទេសជិតខាងរបស់ខ្លួន ខណៈដែលស្លូវ៉ាគីបាននិយាយថាខ្លួននឹងធ្វើដូចគ្នា ហើយបណ្តាប្រទេសអឺរ៉ុបកណ្តាល និងខាងកើតមួយចំនួនទៀតបានបង្ហាញថា ជំហានបែបនេះកំពុងស្ថិតក្រោមការពិចារណារបស់ពួកគេ។

គួរឲ្យបញ្ជាក់ផងដែរថា សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យនាំចូលទំនិញផលិតផលកសិកម្មរបស់អ៊ុយក្រែន ដើម្បីជួយសម្រួលបញ្ហាហិរញ្ញវត្ថុរបស់ទីក្រុងគៀវ ដោយពន្ធគយ និងកូតាទាំងអស់ត្រូវបានដកចេញពីការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ប្រទេសសមាជិកទាំង ២៧ របស់ប្លុកនេះ ដើម្បីជំរុញការដឹកជញ្ជូនគ្រាប់ធញ្ញជាតិបន្ថែមទៀតទៅកាន់ទីផ្សារពិភពលោក។ យ៉ាងណាមិញ ការផ្គត់ផ្គង់លើសលប់បានធ្វើឲ្យមានការជាប់គាំងនៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងកើត និងបង្កឲ្យមានការប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុក។

ទោះជាយ៉ាងណាក្តី ទីក្រុងប្រ៊ូសែលបានបដិសេធការហាមឃាត់នេះដោយបានចាត់ទុកថាជា សកម្មភាពឯកតោភាគីលើពាណិជ្ជកម្មដែលជារដ្ឋ សមាជិកសហភាពអឺរ៉ុបមិនអាចទទួលយកបាន។ ស្របពេលនេះដែរ គណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួនបានអនុម័តកញ្ចប់ជំនួយដែលមានតម្លៃ ៥៦ លានអឺរ៉ូ (៦១ លានដុល្លារ) ដើម្បីគាំទ្រដល់កសិករនៅក្នុងប្រទេសជួរមុខដែលត្រូវដោះស្រាយផលវិបាកនៃទំនិញកសិកម្ម និងអាហារយ៉ាងច្រើនដែលនាំចូលពីអ៊ុយក្រែនមកកាន់ប្លុកនេះ។ ទោះយ៉ាងណាក៏ដោយ លុយនោះនឹងមិនគ្រប់គ្រាន់ទេសម្រាប់ដោះស្រាយបញ្ហានោះទេ។ យោងតាមការប៉ាន់ប្រមាណរបស់គណៈកម្មការអឺរ៉ុប កសិករមកពីប្រទេសប៉ូឡូញ រូម៉ានី ហុងគ្រី ប៊ុលហ្គារី និងស្លូវ៉ាគី បានខាតបង់ជាសរុបប្រហែល ៤១៧ លានអឺរ៉ូ (៤៥១ លានដុល្លារ) កាលពីឆ្នាំមុន ដោយសារតែការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិច្រើនពេកពីអ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ វិធានការហាមឃាត់នេះត្រូវបានអនុវត្តដោយសមាជិកមួយចំនួនរបស់សហភាពអឺរ៉ុប អាចធ្វើឱ្យកង្វះខាតស្បៀងអាហារសកលកាន់តែខ្លាំងឡើង ជាពិសេសប្រសិនបើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅមិនត្រូវបានបន្ត។ កិច្ចព្រមព្រៀងនេះ​ត្រូវ​បាន​សម្រេច​កាលពី​ខែកក្កដា​ឆ្នាំមុន​រវាង​រុស្ស៊ី- ​អ៊ុយក្រែន ​និង​ឈ្មួញកណ្តាល​ដោយ​អង្គការសហប្រជាជាតិ​ និង​តួកគី ​ក្នុង​គោលបំណងពង្រីក​ការ​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ​អ៊ុយក្រែន ប៉ុន្តែនឹងផុតកំណត់នៅថ្ងៃទី១៨ ខែឧសភា ដោយសារភាពមិនច្បាស់លាស់អំពីលទ្ធភាពនៃការបន្ត។ មិនត្រឹមតែប៉ុណ្ណោះ ផលប៉ះពាល់នេះក៏នឹងធ្វើឱ្យគ្រាប់ធញ្ញជាតិរាប់លានតោនជាប់គាំងក្នុងប្រទេសអ៊ុយក្រែន ដែលអាចបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារនៅក្នុងប្រទេសក្រីក្រ។ លើសពីនេះ ការកាត់បន្ថយការផ្គត់ផ្គង់ទៅកាន់ទីផ្សារអាចនាំឱ្យតម្លៃឡើងថ្លៃ ខណៈដែលអង្គការសហប្រជាជាតិបានព្រមានកាលពីដើមខែនេះថា ពិភពលោកំពុងប្រឈមនឹងអសន្តិសុខស្បៀងក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)