ការប្រើប្រាស់កម្ចីស្របច្បាប់ចំគោលដៅអាចជួយលើកស្ទួយជីវភាពបានយ៉ាងប្រសើរ

ភ្នំពេញ ៖ ការប្រើប្រាស់កម្ចីស្របច្បាប់ចំគោលដៅបានជួយលើកស្ទួយជីវភាពប្រជាជន ជាពិសេសតាមរយៈការប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានបង្រីកសាខាជាច្រើននៅទូទាំងប្រទេស និងបង្កភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការទទួលបានកម្ចី និងប្រកបដោយបរិយាបន្ន។ ជាក់ស្តែង ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់បានធ្វើឱ្យជីវភាពរបស់អ្នកស្រី រ៉ង គន្ធា ដែលជាអ្នកប្រើប្រាស់កម្ចីចំគោលដៅមានភាពកាន់តែប្រសើរឡើងតាមរយៈការពង្រីកមុខរបរប្រចាំថ្ងៃរបស់អ្នកស្រី។

យោងតាមប្រភពពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អ្នកស្រី រ៉ង គន្ធា អាយុ ៣៤ឆ្នាំ ជាជាងកាត់ដេរ ហើយស្វាមីមានមុខរបរជាជាងម៉ូតូ មានសមាជិកគ្រួសារចំនួន ៤នាក់ បានឱ្យដឹងថា អ្នកស្រីប្រកបរបរនេះតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ហើយមកដល់ឆ្នាំ២០១៩ អាជីវកម្មរបស់អ្នកស្រីត្រូវការដើមទុនបន្ថែម។

ដំបូងឡើយ អ្នកស្រីមិនដឹងថាគួរតែស្នើកម្ចីពីស្ថាប័នណាដែលមិនតម្រូវឲ្យមានទ្រព្យដាក់ធានានោះទេ មួយវិញទៀតអ្នកស្រីក៏មិនចង់ខ្ចីប្រាក់ពីអ្នកចងការក្នុងភូមិដែរ ព្រោះថាអត្រាការប្រាក់ខ្ពស់ តែជាសំណាងល្អ អ្នកស្រីបានស្គាល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយតាមរយៈម្តាយរបស់អ្នកស្រី ហើយក៏បានសម្រេចចិត្តប្រើប្រាស់កម្ចីជាលើកដំបូងចំនួន ២ ០០០ ០០០រៀល ដើម្បីទៅទិញសាច់ក្រណាត់បន្ថែម។

អ្នកស្រីមានប្រសាសន៍ឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកស្រីបានប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះជាបន្តបន្ទាប់ ព្រោះថា គ្រឹះស្ថានមានផលិតផលឥណទានសំបូរបែប ដែលធ្វើឲ្យអ្នកស្រីមានភាពងាយស្រួលក្នុងការប្រើប្រាស់កម្ចី ជាពិសេស មិនចាំបាច់មានទ្រព្យដាក់ធានាកម្ចី។

អ្នកស្រីបានប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថាននោះ ជាលើកទី៦ ចំនួន ៤ ០០០ ០០០រៀល ក្នុងគោលបំណងគាំទ្រមុខរបរស្វាមីរបស់អ្នកស្រីក្នុងការទិញគ្រឿងបន្លាស់ម៉ូតូសម្រាប់ជួសជុលបន្ថែម ហើយនៅប៉ុន្មានឆ្នាំចុងមកនេះជីវភាពគ្រួសាររបស់អ្នកស្រីកាន់តែមានភាពប្រសើរឡើង ចាប់តាំងពីគ្រួសារអ្នកស្រីមានអាជីវកម្មតែមួយ រហូតដល់មានអាជីវកម្មច្រើនផ្សេងទៀតនៅក្នុងគ្រួសារដូចជាការចិញ្ចឹមជ្រូកជាដើម។

ក្នុងអំឡុងពេលមានបញ្ហាកូវីដ-១៩ សម្រាប់គ្រួសារអ្នកស្រីក៏រងផលប៉ះពាល់បន្តិចបន្តួចដែរ តែចំណូលដែលរកបានអាចទប់ទល់បាន ពីព្រោះគ្រួសារអ្នកស្រីមិនពឹងផ្អែកតែប្រភពចំណូលតែមួយនោះឡើយ។  ពោល គឺពីមុនមួយថ្ងៃអាចរកចំណូលបានត្រឹមតែ ៤០ ០០០ ទៅ ៥០ ០០០ រៀល ប៉ុន្តែបើប្រៀបធៀបនឹងបច្ចុប្បន្នចំណូលដែលរកបានពី ៨០ ០០០ ទៅ ១០០ ០០០ រៀលនៃប្រាក់ចំណេញដុល។

ទៅថ្ងៃអនាគត អ្នកស្រីមានបំណងចង់ពង្រីកមុខររបរនេះឲ្យកាន់តែធំជាងនេះ និងកែលម្អគេហដ្ឋានឲ្យបានល្អប្រសើរជាងនេះ ។ ជាចុងក្រោយ អ្នកស្រីបានថ្លែងអំណរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្តល់ប្រាក់កម្ចី និងមានផលិតផលសមស្របនឹងតម្រូវការរបស់អ្នកស្រី និងក្រុមគ្រួសារ បើមិនដូច្នោះទេ អាជីវកម្មរបស់អ្នកស្រីក៏មិនរីកចម្រើន និងមានភាពល្អប្រសើរដូចសព្វថ្ងៃនេះឡើយ។

ជារួម វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាជន ជាពិសេសប្រជាជននៅតាមតំបន់ជនបទ ខណៈឆ្នាំ២០២៣ វិស័យនេះ នឹងផ្តោតអាទិភាពលើការជំរុញកំណើនប្រកបដោយការទទួលខុសត្រូវ ដោយធ្វើការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។

ជាក់ស្ដែង ទ្រព្យសកម្មកើនឡើង ១៨,៥% ដល់ ៤៤,៤ ទ្រីលានរៀល (១០,៨ ពាន់លានដុល្លារអាមេរិក) ក្នុងនោះ ឥណទានកើនឡើង ២១,៤% ដល់ ៣៨,៩ ទ្រីលានរៀល (៩,៥ ពាន់លានដុល្លារអាមេរិក) ដែលគាំទ្រដោយកំណើនមូលនិធិភាគទុនិក ២០,៣% ដល់ ៩,៨ ទ្រីលានរៀល (២,៤ ពាន់លានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ប្រាក់បញ្ញើកើនឡើង ១៤% ដល់ ១៩,៤ ទ្រីលានរៀល (៤,៧ ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជាកាលពីថ្មីៗនេះ។ ឥណទានរបស់វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានផ្ដល់ដល់វិស័យសំខាន់ៗ ដូចជា ក្រុមគ្រួសារ ៣៣,២% ពាណិជ្ជកម្ម និងជំនួញ ២៣,៣% កសិកម្ម ១៧,៨% សេវាកម្ម ១៣,៦% និងវិស័យផ្សេងៗ ១២,១%។ ទន្ទឹមនឹងការចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច វិស័យមីក្រូហិរញ្ញវត្ថុបានរួមចំណែកបង្កើនលទ្ធភាពដល់សាធារណជនក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលឆ្លុះបញ្ចាំងតាមរយៈ គណនីប្រាក់បញ្ញើ និងការកើនឡើងគណនីឥណទានដល់ចំនួន ២,៧ លានគណនី និង ២,១ លានគណនីរៀងគ្នា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី