អ្នកជំនាញសេដ្ឋកិច្ច ៖ កម្ពុជាកំពុងបន្តបោះជំហ៊ានឆ្ពោះទៅរកការអភិវឌ្ឍស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចបានហៅអ្វីដែលកម្ពុជាកំពុងដើរទៅរកគោលដៅរបស់ខ្លួនថាគឺជាសុច្ឆនៈវែងឆ្ងាយស្របតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំប្រទេស ដើម្បីធ្វើយ៉ាងណាអាចជំរុញនាវាកម្ពុជាឱ្យចាកផុតពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ហើយក្លាយទៅជាប្រទេសមានការអភិវឌ្ឍដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ-កម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ AMS ថា អ្នកដឹកនាំប្រទេសរមែងមានសុច្ឆនៈវែងឆ្ងាយ ដែលនេះគឺជាគោលបំណងចម្បងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមានឆន្ទៈ ដើម្បីដឹកនាំនាវាកម្ពុជាឱ្យចាកផុតពីប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងមានចំណាត់ថ្នាក់បន្តបន្ទាប់។

លោកបណ្ឌិតបានបញ្ជាក់ថា ៖

“ដើម្បីឆ្លើយតបជាមួយនឹងឆន្ទៈ មហិច្ឆតា និងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចការជាច្រើនក៏បានដាក់ចេញ និងបានទទួលនូវសមិទ្ធផលជាច្រើនដែលយើងបានដឹងគ្រប់គ្នា។ កិច្ចការទាំងអស់ហ្នឹងហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបាន ជារួម កំណើនសេដ្ឋកិច្ចកម្ពុជាចេះតែមានកំណើនជាបន្តបន្ទាប់។”

លោកបណ្ឌិតបានលើកឡើងផងដែរថា ៖

“កម្ពុជាយើងមានធនធាន សក្តានុពល មានការរៀបចំ ការចាត់ចែង ការគ្រប់​គ្រង យើងមានធនធាន និងមានសន្តិភាពពេញលេញគឺជាមូលដ្ឋានសំខាន់សម្រាប់វិនិយោគិនបរទេស ដែល​ជាកម្លាំងទាក់ទាញខ្លាំង ហើយយើងមានរចនាសម្ព័ន្ធគ្រប់គ្រាន់ ដែលរាជរដ្ឋាភិបាលកំពុងរៀបចំ ហើយតទៅថ្ងៃខាងមុខយើងនឹងកើតមាននូវរចនាសម្ព័ន្ធថ្មីៗជាបន្តបន្ទាប់ ដែលកាន់តែបង្កភាពងាយស្រួលដល់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកប្រទេសកាន់ប្រសើរឡើង។”

បណ្ឌិត ហុង វណ្ណៈបានបញ្ជាក់ទៀតថា ដោយរំពឹងលើអ្វីដែលជាកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទើបសម្តេចតេជោបានគិតថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ និងអាចមានកំណើនសេដ្ឋកិច្ច មានការអភិវឌ្ឍស្ទុះលឿន នឹងអាចរកស៊ីស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសដៃគូនៅលើសកលលោកប្រកបដោយឧត្តមភាពដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសទាំងនោះបានផងដែរ។

កាលពីពេលកន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមានទំនុកចិត្តយ៉ាងខ្លាំងដែលអាចនឹងបញ្ចប់ឋានៈពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ហើយនឹងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

សម្តេចតេជោហ៊ុន សែន ​បានមានប្រសាសន៍ថា ៖

“កម្ពុជានឹងបាត់បង់សិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះពន្ធទាំង​ស្រុងនៅឆ្នាំ២០២៧ ពីព្រោះនៅឆ្នាំនោះ កម្ពុជានឹងបញ្ចប់ឋានៈទៅជាសេដ្ឋកិច្ចដែលមានចំណូលមធ្យមកម្រិតខ្ពស់ ដូច្នេះការនាំចេញទាំងអស់ត្រូវជាប់ពន្ធ។ យើងត្រូវតែពង្រឹងភាពធន់របស់យើងចាប់ពីពេលនេះតទៅ។”

សម្តេចតេជោ​បានថ្លែងបន្ត​ថា ​៖

“​ការ​រក្សាបាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​គឺជា​លក្ខខណ្ឌ​ចាំបាច់​បំផុត​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ទាំងនេះ គោលដៅដែលកម្ពុជាត្រៀមនឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ នឹងអាចសម្រេចបានបើទោះបីជាមានជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។”

ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងដែរថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានស្តារឡើងវិញយ៉ាងរលូនបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយកំណើនផលិតផលក្នុងស្រុកសរុបត្រូវបានព្យាករណ៍ថានឹងមានចំនួន ៥,៦ ភាគរយនៅឆ្នាំ២០២៣ កើនឡើងពី ៥,២ ភាគរយនៅឆ្នាំ២០២២។

យោងតាមក្រសួងពាណិជ្ជកម្មការបង្កើតនូវកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម FTA ជាមួយបណ្តាប្រទេសជាច្រើន ដូចជា FTA ជាមួយ ចិន, កូរ៉េ និង RCEP ហើយ FTA ជាមួយប្រទេសអារ៉ាប់រួម រួមជាមួយនឹង FTA ប្រទេសស្វ៊ីសនាពេលខាងមុខនេះជាដើម មិនត្រឹមតែជំរុញដល់កំណើនពាណិជ្ជកម្មប្រកបដោយនិរន្តរភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសផងដែរ ។ ទាំងអស់នេះនឹងជួយកម្ពុជាចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច និងសម្រេចបានគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី “មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣​ រកឃើញក្រុមនិស្សិតជ័យលាភីនវានុវត្តន៍ផលិតផលអាហារ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/05/2026

កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ “មគ្គទេសក៍ សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣ បានបិទបញ្ចប់ដោយជោគជ័យនៅសាកលវិទ្យាល័យជាតិបាត់ដំបង

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ឆ្នាំ២០៥០ ប្រាក់ចំណូល​ប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម​ រំពឹង​កើនឡើងរហូតដល់​ ១៤ ០០០ដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការ​បង្កើន​ចំនួនប្រជាជន​ឱ្យបានដល់ ​២០លាន ទៅ ២០,២លាននាក់ និង​ប្រាក់ចំណូល​ជាតិសម្រាប់​មនុស្ស​ម្នាក់រំពឹងថា​នឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក

ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/04/2026

ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា

ក្រសួងបរិស្ថាន គាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ចិន និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានគាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ប្រទេសចិន និងលើកទឹកចិត្តឱ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា

តម្លៃប្រេងបន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអាម៉េរិកគំរាមបិទផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកគំរាមឡោមព័ទ្ធបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់អាចឈានដល់រយៈពេលជាច្រើនខែ

វិស័យឧស្សហកម្មវាយនភណ្ឌនៅកម្ពុជា រក្សាបានភាពធន់ ខណៈការបញ្ជាទិញបន្តមានកំណើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេររបស់កម្ពុជា រក្សាបាននូវភាពធន់ ស្របពេលដែលរោងចក្រមានចំនួនកាន់តែច្រើន និងការបញ្ជាទិញទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាន់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

វិបត្តិ​នៅមជ្ឈិមបូព៌ាកំពុងរង​ការ​រំខានវិស័យ​ទេសចរណ៍​កម្ពុជា ​ប៉ុន្តែមិនធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យទេសចរណ៍របស់កម្ពុជា កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិមជ្ឈឹមបូព៌ា ដោយមានការរំខានដល់ផ្លូវអាកាស និងថ្លៃដើមកើនឡើង ដែលបង្ខំឱ្យប្រតិបត្តិករទេសចរ ត្រូវគិតគូពីយុទ្ធសាស្ត្រឡើងវិញ

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី