ព្រឹត្តិការណ៍​បោះឆ្នោត​ថ្នាក់ជាតិឆ្នាំនេះ​នឹង​មិនធ្វើឱ្យមានកា​រប្រែប្រួល​ដល់វិស័​យអចលនទ្រព្យ​ឡើយ

ភ្នំពេញ ៖ ជាទូទៅ​គេសង្កេតឃើញថា រៀងរាល់ពេលដែលកម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ថ្នាក់ជាតិម្ដងៗ​ ការ​វិនិយោគ​ក្នុងវិស័យអចលនទ្រព្យ​តែង​មានការ​ថមថយ ​​ឬនៅទ្រឹង​មុន​បោះឆ្នោត​ និងមានសន្ទុះ​ឡើង​វិញ​​នៅក្រោយការ​បោះ​ឆ្នោត។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣​នេះ​ បើទោះបីជា​កម្ពុជា​រៀបចំព្រឹត្តិការណ៍​បោះ​ឆ្នោត​​ក្ដី​ តែ​វា​នឹងមិនធ្វើឱ្យ​រង្គោះរង្គើ ​ឬមានបម្រែបម្រួល​ដល់​វិស័យ​អចលនទ្រព្យ​នោះឡើយ ។​

លោកឧកញ៉ា សំ សុខនឿន អគ្គនាយក​ក្រុមហ៊ុន KW Sam SN បានមានប្រសាសន៍​ប្រាប់ AMS តាម​ទូរ​សព្ទ​ឱ្យដឹងថា​ ជាការពិត​ណាស់​នៅរៀងរាល់ពេល​បោះឆ្នោត​ម្ដងៗ​ គេសង្កេតឃើញថា​តែងតែមានកា​រប្រែប្រួល​ចំពោះ​ស្ថានភាពនៃវិស័យ​អលចនទ្រព្យ​ ដូចជា​មុនបោះឆ្នោត​ អ្នកវិនិយោគនៅរង់ចាំមើលពីស្ថិរភាព​នយោ​បាយ​ ហើយ​បន្ទាប់ពីបោះឆ្នោត​រួច​ពួកគេ​ក៏ចាប់ផ្ដើម​សម្រុក​ក្នុងកា​របណ្ដាក់ទុនវិនិយោគ​លើគម្រោង​របស់​ខ្លួន​ជា​​​បន្តបន្ទាប់ ។

លោកឧកញ៉ា​បន្តថា ៖

“សម្រាប់ឆ្នាំ២០២៣​នេះ ថ្វីត្បិតតែកម្ពុជា​រៀបចំ​ការ​បោះឆ្នោត​មែន ប៉ុន្តែ​ស្ថានភាព​នៃការ​វិនិយោគ​នឹង​មិនមានការ​ប្រែប្រួល​នោះទេនៅក្រោយការ​បោះឆ្នោត ពីព្រោះអី អ្នកនយោបាយក្នុងប្រទេស​កម្ពុ​ជា​សុទ្ធតែជាអ្នកនយោបាយដែលមានភាពចាស់ទុំ​ និង​មានបទពិសោធន៍​។ ម្យ៉ាងវិញទៀត អ្នកវិនិយោគ​នានា​គាត់ដឹង​ច្បាស់រួចទៅហើយថា​ការ​បោះឆ្នោត​ឆ្នាំ២០២៣​នេះ គណបក្ស​ដែលដឹកនាំរាជរដ្ឋាភិបាល​សព្វ​ថ្ងៃ​​​នេះ នឹង​ឈ្នះឆ្នោត​ហើយ​ដឹកនាំ​ប្រទេស​បន្តទៀត។​”

លោក​ឧកញ៉ា​បន្ថែមថា​ ៖

“ស្ថានភាពវិនិយោគ​ និង​វិស័យ​អចលនទ្រព្យក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ មិនអាស្រ័យលើ​នយោបាយក្នុងប្រទេស​នោះទេ តែដូចយើ​ងបានដឹង​ស្រាប់ហើយ​ថា បច្ចុប្បន្ន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​​រួម​ជាមួយ​នឹង​វិបត្តិ​សង្គ្រាម​រវា​ងរុស្ស៊ី​ និងអ៊ុយក្រែន​បានជះឥទ្ធិពល​ដល់​វិស័យ​អចលនទ្រព្យ​ ដូច្នេះ​ហើយ​​ នៅក្រោយ​ការ​បោះឆ្នោត​ថ្នាក់ជាតិនេះបើសិនជា​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​មិនទាន់ប្រសើរ​ ក៏វា​នឹង​មិនធ្វើការ​វិនិយោគ​នៅកម្ពុជា​ប្រសើរ​ដែរ ប៉ុន្តែបើសិនជាស្ថានភាពសេដ្ឋកិច្ច​ពិភពលោក​បានប្រសើរ​វិញ​នោះ​ យើងក៏ជឿថា ស្ថានភាព​នៃការ​វិនិយោគ​នៅក្នុង​ប្រទេសកម្ពុជា​នឹង​ប្រសើរ​ដូចគ្នា​ដែរ។”

អ្នកនាង ​គឹម គិនកេសា នាយិការងប្រតិបត្តិ​នៃក្រុមហ៊ុន ​CBRE Cambodia បានលើកឡើងផងដែរថា ការ​វិនិ​យោគ​អចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា​នៅតែពឹងផ្អែក​សំខាន់លើ​ប្រភពទុនពីខា​ងក្រៅ ហើយបើសិនជា​អ្នកវិនិយោគ​ពីខាងក្រៅ​នៅតែមិនទាន់ចូលមកកម្ពុជា​ច្រើនដូច​មុនកូវីដ​១៩​នោះទេ វិស័យ​អច​ល​ន​​ទ្រព្យ​នៅ​​កម្ពុជា​នឹង​មិនទាន់​អាច​រីក​ស្ទុះងើបឡើងដូច​នៅមុន​វិបត្តិកូវីដ​១៩​នោះទេ​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ពន្ធដារ បានបង្កើនការប្រមូលចំណូលពីប្រមាណជាង៧០០លានដុល្លារអាម៉េរិក ដល់ជាង ៣,៥៧ពាន់លានដុល្លារអាម៉េរិក ដោយបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង

អង្គការសហប្រជាជាតិ ៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី