ការផ្គត់ផ្គង់​អគារ​ការិយាល័យ​មាននិន្នាការ​កើនឡើងវិញ​ក្នុ​ងឆមាសទី១ ឆ្នាំ២០២៣​នេះ

ភ្នំពេញ ៖ ក្នុងឆមាស​ទី​១ ​ឆ្នាំ២០២៣​នេះ ការផ្គត់ផ្គង់​អគារ​ការិយាល័យថ្មីៗ​​នៅលើទីផ្សារ​នៃរាជធានីភ្នំពេញ ឃើញថា​មាន​និន្នាកា​រកើនឡើង​ដោយក្នុងនោះ​អគារិយាល័យ​ថ្មីៗទំហំ២១៥ពាន់​ម៉ែត្រការ៉េ​រំពឹងថា​នឹង​បញ្ចប់​ហើយដាក់​បញ្ចូលក្នុងទីផ្សារ​នៅចុង​ឆ្នាំ២០២៣​នេះ ។ នេះបើតាមរបាយការណ៍របស់​ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយ​នៅ​ក្នុងសប្ដាហ៍ទី២នៃខែកក្កដា​ ឆ្នាំ២០២៣​នេះ ។​

របាយការណ៍​ដដែលនេះបានឱ្យដឹងថា​ អត្រានៃអ្នកជួល​អគារការិយាល័យ​​នៅលើទីផ្សារ​ក្នុង​ត្រីមាស​ចុងក្រោ​យ​នេះ ឃើញថា​មានការ​ថមថយតិច​តួច ឬប្រហាក់ប្រហែល​គ្នានឹង​ត្រីមាស​មុន ពោលគឺក្នុងត្រីមាសទី១​មាន៦០ភាគរយ​នៃ​អគារិយាល័យ​សរុប និងបានថយមកនៅត្រឹម​៥៨ភាគរយ​ក្នុង​ត្រី​មាស​ទី២ នេះ។ ទោះជា​យ៉ាងណាក្ដី​ តម្លៃនៃការ​ជួល​អគារការិយាល័យ​ ទាំង​តំបន់​ពាណិជ្ជកម្ម និងមិនមែន​តំបន់ពាណិជ្ជកម្ម​មាននិន្នាកា​រកើនឡើង​តិចតួច​ ដែលស្ថិតនៅចន្លោះពី​២ភាគរយទៅ​៤ភាគរយ​​ធៀបនឹង​ឆមាសទី​១​ ឆ្នាំ២០២២​ កន្លង​ទៅ។ ​

អ្នកនាង ជិន ច័ន្ទដាលុច្ស អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន​ CBRE Cambodia ការផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅ​ក្នុង​ឆ្នាំ២០២៣​នេះ មានច្រើន​ជាងមុន​ ប៉ុន្តែតម្រូវការ​ជួល​ថ្មី​នៃការ​អគារ​ការិយាល័យ​​នៅលើទីផ្សារ​នៅមាន​កម្រិត​ ​ដូច្នេះតម្រូវការ​ជួល​នៅក្នុ​ងឆមាស​ទី​១ ឆ្នាំ២០២៣ ​មិនទាន់មានកំណើនខ្ពស់ទេ ប៉ុន្តែនៅរយៈពេលកន្លះ​​ឆ្នាំ​ទៀតនៃឆ្នា២០២៣​នេះ យើង​រំពឹងថាតម្រូវការ​នឹ​ងមានការកើនឡើង​ខ្ពស់​បន្ថែមទៀត ។

អ្នកនាងគឹម គិនកេសា អគ្គនាយិការង​នៃក្រុមហ៊ុន​ CBRE Cambodia បានលើកឡើងថា ​ត​ម្រូវ​កា​រ​អគារ​ការិយាល័យ​នៅក្នុងប្រទេស​កម្ពុជាចាប់ផ្ដើមមានតម្រូវការ​បន្តិ​ចវិញ​នៅក្រោយ​វិបត្តិកូវីដ១៩​ ប៉ុន្តែ​និន្នាការ​បានរក្សា​លំនឹង​ថេរ ​ដោយមិនមានកា​រប្រែប្រួលទេ តែ​អ្នកអភិវឌ្ឍ​ន៍ ​​និងអ្នក​ផ្គត់ផ្គង់​អគារ​ការិ​យា​ល័យ​​​មានច្រើនជាង​មុន ។

​អ្នកនាង​បន្តថា ការិយាល័យ​នឹង​មានតម្រូវការ​ខ្ពស់ជាង​មុន​ បើសិនជាមាន​ការវិនិយោគមកពី​ខាងក្រៅ​ច្រើន​ ដូច​កាលមុនកូវីដ​១៩ តែបើសិនជា​ការវិនិយោគពីខាង​ក្រៅ​​នៅតែមាន​សភាពស្ងប់ស្ងាត់​ក៏ដូចជាតិច​តួចនៅ​ឡើយ នោះតម្រូវការ​អគារិយាល័យ ​ជាពិសេស​អគារ​ការិយាល័យ​ប្រភេទ Grade A នឹង​មាន​តម្រូវការ​ខ្ពស់​​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)