អ៊ីស្រាអ៊ែលបញ្ចូលបច្ចេកវិទ្យា AI ក្នុងវិស័យយោធាចំណាយពេលតិច មានប្រសិទ្ធភាពក្នុងការវាយប្រហារតាមអាកាស

បច្ចេកវិទ្យាកាន់តែទំនើប ខណៈដែលនៅស្ទើរគ្រប់វិស័យត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងនៅគ្រប់ទីកន្លែងបានក្លាយទៅជាប្រធានបទដែលចម្រូងចម្រាសបំផុតសម្រាប់អនាគតនៃមនុស្សជាតិ។ បច្ចេកវិទ្យានេះមានផលល្អ និងផលអាក្រក់ក្នុងពេលតំណាលគ្នាប្រសិនបើការប្រើប្រាស់មិនបានត្រឹមត្រូវនិងផ្តល់ផលប្រយោជន៍សំដៅតែមនុស្សមួយក្រុម ឬតំបន់ដែលបានកំណត់ណាមួយ។

ទោះបីជាយ៉ាងណាក្តី អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនាពេលចុងក្រោយនេះចំពោះផលអាក្រក់នៃបច្ចេកវិទ្យានោះគឺថាអ៊ីស្រាអ៊ែលទើបតែបានអនុវត្តកម្មវិធីយោធាថ្មីមួយដែលអាចប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសរបស់ខ្លួន។ វាត្រូវបានអនុវត្តក្នុងបេសកកម្មជាច្រើនរួចមកហើយដោយលើកឡើងថា វាសុទ្ធតែជាបេសកកម្មប្រឆាំងទៅនឹងក្រុមភេវរកម្មទាំងដែលជាក់ស្តែងមានពលរដ្ឋស៊ីវិលជាច្រើនដែលបានបាត់បង់ជីវិត។

ថ្មីៗនេះកងកម្លាំងយោធារបស់អ៊ីស្រាអែលបានចេញសេចក្តីរាយការណ៍ថាកំពុងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ឬហៅកាត់ថា AI ដើម្បីពន្លឿនការកំណត់គោលដៅវាយប្រហារតាមអាកាសរបស់ខ្លួន និងដោះស្រាយផែនការដឹកជញ្ជូនសម្រាប់ប្រតិបត្តិការវាយឆ្មក់ជាបន្តបន្ទាប់ ពោលគឺនៅចំពេលមានភាពតានតឹងកើនឡើងនៅក្នុងទឹកដីប៉ាឡេស្ទីនដែលអ៊ីស្រាអ៊ែលកំពុងកាន់កាប់។

សេចក្តីប្រកាសដដែលនេះបានពន្យល់ទៀតថាប្រព័ន្ធកំណត់គោលដៅដែលមានមូលដ្ឋានលើប្រព័ន្ធគ្រប់គ្រងតាមបែប AI អាចដំណើរការជាមួយនឹងទិន្នន័យដ៏ច្រើន និងយ៉ាងឆាប់រហ័ស ដើម្បីផ្តល់អាទិភាព និងកំណត់គោលដៅរាប់ពាន់ដងទាំងប្រតិបត្តិការដោយយន្តហោះ ចម្បាំងដោយពីឡុត និងយន្តហោះគ្មានមនុស្សបើក។

គួរឲ្យដឹងដែរថា ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងយេរូសាឡឹមទើបតែបានបង្កើនការវាយប្រហារតាមអាកាសទៅលើតំបន់ West Bank ដែលខ្លួនកំពុងកាន់កាប់និងគោលដៅផ្សេងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអ៊ីស្រាអ៊ែលហៅវាថាជាប្រតិបត្តិការប្រឆាំងភេរវកម្មប៉ុណ្ណោះ។

ជាលទ្ធផល ពលរដ្ឋស៊ិវិលយ៉ាងហោចណាស់១៥ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសកាលត្រឹមតែមួយថ្ងៃកាលពីថ្ងៃទី៨ ខែឧសភា នៅក្បែរទៅនឹងឆ្នេរសមុទ្រក្នុងតំបន់ Gaza ហើយកងកម្លាំងយោធាអ៊ីស្រាអ៊ែលហៅកាត់ថា IDF ក៏​បាន​បន្ត​វាយប្រហារ​លើ​គោលដៅ​ច្រើនទៀតក្នុង​ប្រទេស​ស៊ីរីផង និង​អ៊ីរ៉ង់ផង។

បច្ចេកវិទ្យា AI ដែលប្រើប្រាស់ដោយ IDF ទោះបីជាយ៉ាងណាវាត្រូវពឹងផ្អែកលើប្រតិបត្តិកររបស់មនុស្សទាំងស្រុងដើម្បីផ្ទៀងផ្ទាត់ និងអនុម័តផែនការវាយប្រហារតាមអាកាស និងការវាយឆ្មក់នីមួយៗ។

កាសែត ​The Bloomberg ដែលទទួលបានបទសំភាសផ្ទាល់ជាមួយនឹងក្រុមការងារជំនាញយោធាអ៊ីស្រាអ៊ែរបានសរសេរថា៖ជាធម្មតាប្រតិបត្តិការដោយយោធាដែល​ត្រូវ​ចំណាយ​ពេល​រាប់​ម៉ោង​ប៉ុន្តែពេលនេះវាការ​ពេលតែ​ប៉ុន្មាន​នាទីប៉ុណ្ណោះដើម្បីកំណត់គោលដៅ និងត្រឹមតែ​ប៉ុន្មាន​នាទីផ្សេង​ទៀត​សម្រាប់​ការ​ផ្ទៀងផ្ទាត់ដោយ​មនុស្ស។

ទោះបីជាយ៉ាងណាក្តី មានក្រុមអ្នកជំនាញជាច្រើនបានលើកឡើងអំពីការព្រួយបារម្ភរបស់ពួកគេជាពិសេសទៅលើផលអាក្រក់ដែលអាចកើតមានចេញពីការគណនានិងវាស់វែងមិនត្រឹមត្រូវដោយបច្ចេកវិទ្យា AI ក៏ដូចជាការសម្រេចចិត្តកាត់បន្ថយកម្លាំងមនុស្សក្នុងផ្នែកគ្រប់គ្រងបច្ចេកវិទ្យានៅពេលដែលបច្ចេកវិទ្យាមួយនេះកាន់តែរីកចម្រើននាពេលអនាគត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

ថៃ ស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលអាម៉េរិកត្រៀមដំឡើងពន្ធគយ ពាក់ព័ន្ធនឹងការប្រើកម្លាំងពលកម្មបង្ខំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

ប្រទេសថៃកំពុងស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលត្រូវបានអាម៉េរិក ត្រៀមនឹងដំឡើងពន្ធ ១២,៥ ភាគរយ ដោយសារបរាជ័យក្នុងការហាមឃាត់ការផលិតទំនិញ ដែលប្រើប្រាស់កម្លាំងពលកម្មបង្ខំ

កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការវិនិ​យោគមកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

ប្រទេសកម្ពុជា និងធអាល្លឺម៉ង់ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយកម្ពុជា ដែលគ្រប់ដណ្តប់លើវិស័យជាច្រើនសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងបាន​ប្តេជ្ញាចិត្តសម្របសម្រួលជំរុញឱ្យមានការវិនិយោគកាន់តែច្រើនឡើង ពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជា

មហាយក្សចិន ប្រកាសផែនការមេដើម្បីពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងជនបទ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/06/2026

ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសជាផ្លូវការនូវផែនការមេដ៏ទូលំទូលាយមួយ ក្នុងគោលបំណងពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងតំបន់ជនបទរបស់ប្រទេស

កំណើនថាមពលពន្លឺព្រះអាទិត្យរបស់កម្ពុជា ​លើសពី​ផែនការដែលបានគ្រោងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានវិភាគសេដ្ឋកិច្ចថាមពល និងហិរញ្ញវត្ថុ(IEEFA) បង្ហាញថា ថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ពេលនេះបានឈានដល់ជិត ១.៥ ជីហ្គាវ៉ាត់ ដែលបានលើសពីគោលដៅផ្លូវការកំណត់ដំបូងសម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៣៥

ក្រុមហ៊ុនអាម៉េរិក បោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តដំបូងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

Ford ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តធំរបស់អាមេរិក បានសម្រេចបោះទុនវិនិយោគប្រមាណជាង ២៦ លានដុល្លារសហរដ្ឋអាម៉េរិក​ បង្កើតរោងចក្រផលិតគ្រឿងបង្គុំដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា

អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ស្នើរដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ

ស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ ៖ ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/06/2026

ការផ្តល់ឥណទានដោយការទទួលខុសត្រូវ គឺជាការអនុវត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីដល់អតិថិជនដោយផ្អែកលើក្រមសីលធម៌ វិជ្ជាជីវៈ និងការគិតគូរយ៉ាងល្អិតល្អន់ពីផលប្រយោជន៍ និងសមត្ថភាពពិតប្រាកដរបស់អ្នកខ្ចី

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី