ទំហំពាណិជ្ជកម្ម ៣ឆ្នាំចុងក្រោយ រវាងអាមេរិក និងអាស៊ាន បង្ហាញពីភាពរឹងមាំ និងស្ថិរភាពនយោបាយ

សហរដ្ឋ​អាមេរិក​បាន​ក្លាយ​ជា​ដៃគូ​សន្ទនា និងពាណិជ្ជកម្ម​របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ាន​តាំងតែ​ឆ្នាំ១៩៧៧ មកម្ល៉េះ ពោលគឺមានរយៈពេលប្រមាណជា ១០ ឆ្នាំ​ក្រោយ​ការ​បង្កើត​តំបន់សេដ្ឋកិច្ចនៅ​អាស៊ីអាគ្នេយ៍។

របាយការណ៍ចុងក្រោយមួយត្រូវបានចេញផ្សាយនៅលើគេហទំព័រ Asean Briefing បានបង្ហាញថា ទំហំពាណិជ្ជកម្មគ្រប់ប្រភេទទំនិញ និងសេវាកម្មរវាងសហរដ្ឋអាមេរិក និងអាស៊ាន មានចំនួនសរុបប្រមាណ ៤៤១,១ ពាន់លានដុល្លារកាលពីក្នុងឆ្នាំ២០២១ ជាចំនួនកើនឡើងពីទំហំពាណិជ្ជកម្ម ៣៦២,២ ពាន់លានដុល្លារដែលទទួលបានកាលពីក្នុងឆ្នាំ២០២០។ តួលេខដ៏រឹងមាំបានបង្ហាញថា សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំទីបំផុតទី ២ របស់អាស៊ានបន្ទាប់ពីប្រទេសចិន។ ក្នុងនោះគេសង្កេតឃើញដែរថា សហរដ្ឋអាមេរិក គឺជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេស ឬហៅថា FDI ដ៏ធំបំផុតនៅក្នុងតំបន់អាស៊ានទាំងមូល ដែលរួមចំណែកដល់ប្រមាណ ២២,៥ ភាគរយនៃ FDI សរុបទៅក្នុងតំបន់នេះ។

ដោយសារតែអាស៊ានជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់សហរដ្ឋអាមេរិក តំបន់នេះកំពុងមានសារសំខាន់កាន់តែខ្លាំងឡើងសម្រាប់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងរដ្ឋាភិបាលរបស់ខ្លួន ជាពិសេសនៅក្នុងបញ្ហាសំខាន់របស់ពិភពលោកបូករួមទាំងបញ្ហាអាកាសធាតុ ការដឹកជញ្ជូន ថាមពល និងការថែទាំសុខភាព ខណៈដែលចិនឈរនៅលំដាប់ទី១របស់អាមេរិក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បើយើងពិនិត្យទៅលើនយោបាយ និងទំនាក់ទំនងកាទូតជាមួយនឹងអាមេរិកនោះ តំបន់អាស៊ានកំពុងស្ថិតនៅកម្រិតមួយដែលល្អប្រសើរជាងចិនទោះបីជាមិនទាន់ដល់កម្រិតរបស់បណ្តាប្រទេសនៅអឺរ៉ុបក្តី។ មានន័យថា កត្តាសន្តិសុខ និងបញ្ហាជម្លោះនានារវាងអាស៊ាន និងអាមេរិកគឺមានភាពរឹងម៉ាំខ្លាំងមិនងាយនឹងអាចប៉ះពាល់ឡើយតាំងពីអតីតកាល ឬបច្ចុប្បន្ន និងទៅថ្ងៃមុខក្តី។

ដោយឡែកសម្រាប់ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អាស៊ានបានក្លាយទៅជាទីផ្សារធំជាងគេបំផុតទី ៤ របស់ពិភពលោក ហើយសហរដ្ឋអាមេរិកនៅតែមានឈ្មោះជាប្រភពដ៏ធំបំផុតរបស់អាស៊ាននៃការវិនិយោគផ្ទាល់ពីបរទេស។ ​ស្ថិតិដែលត្រូវបានចេញផ្សាយដោយការិយាល័យវិភាគសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក​ U.S. Bureau of Economic Analysis បានបង្ហាញថា ពាណិជ្ជកម្មសរុបរបស់សហរដ្ឋអាមេរិកលើទំនិញ និងសេវាកម្មជាមួយអាស៊ាននៅតែមានការកើនឡើងបន្ថែមទៀតទៅដល់ចំនួនសរុបប្រមាណ ៥០៥,៨ ពាន់លានដុល្លារ។

តាមរយៈសកម្មភាពជាច្រើនរបស់អាស៊ាន និងតួលេខទាំងអស់នេះបានបង្ហាញថា ប្លុកអាស៊ានបានដើរតួនាទីកណ្តាលក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ីដោយចូលរួមការចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗចំនួន៦រួចមកហើយជាមួយប្រទេស និងតំបន់ដែលមានសេដ្ឋកិច្ចក្នុងតំបន់ផ្សេងទៀត។

គួរឲ្យដឹងដែរថា ប្រទេសសមាជិកទាំង១០របស់អាស៊ាន បច្ចុប្បន្នកំពុងក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ចមួយរបស់ពិភពលោក ហើយអ្នកវិភាគជាច្រើនបានប៉ាន់ស្មានដូចគ្នាថា ប្រសិនបើអាស៊ានគឺជាប្រទេសតែមួយ នោះវានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៧របស់ពិភពលោក ហើយអាចនឹងក្លាយជាតំបន់​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី ៤ នៅ​ឆ្នាំ២០៥០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦