ការកាត់បន្ថយផលិតកម្មប្រេងរបស់ OPEC បានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃដល់ ៨៥ ដុល្លារក្នុងមួយបារ៉ែល

បរទេស ៖ យោងទៅតាមប្រភពពី Oil Price បានរាយការណ៍ថា ការកាត់បន្ថយផលិតកម្មប្រេងរបស់ក្រុមប្រទេសផលិតប្រេង OPEC បានបណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃដល់ ៨៥ ដុល្លារក្នុងមួយបារ៉ែល។

ថ្មីៗនេះ ក្រុមប្រទេសផលិតប្រេង OPEC កំពុងផលិតប្រេងតិចជាងមុន ដោយសារអារ៉ាប៊ីសាអូឌីតស្ម័គ្រចិត្តកាត់បន្ថយការផលិត និងផ្អាកការផ្ទុកប្រេងឆៅនៅស្ថានីយ Forcados ប្រទេសនីហ្សេរីយ៉ាដោយសារហានិភ័យលេចធ្លាយ។ មូលហេតុនេះបានបណ្តាលឲ្យតម្លៃប្រេងឡើងថ្លៃ ដោយតម្លៃប្រេងម៉ាក Brent ឡើងថ្លៃដល់ ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែល WTI ឡើងថ្លៃ ៨២ ដុល្លារក្នុងមួយបារ៉ែល។

មិនត្រឹមតែប៉ុណ្ណោះ អារ៉ាប៊ីសាអូឌីតមានបំណងចង់ឲ្យតម្លៃប្រេងឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ដើម្បីបន្តផែនការចំណាយលើវិស័យសាធារណៈរបស់ខ្លួនសម្រាប់បង្កើតកម្មវិធី Vision 2030 ។ វាក៏អាស្រ័យលើរយៈពេលដែលអារ៉ាប៊ីសាអូឌីតប្រកាន់ខ្ជាប់នូវការកាត់បន្ថយដោយស្ម័គ្រចិត្តផងដែរ ដោយសារការធ្លាក់ចុះនៃតម្លៃប្រេងបានធ្វើឲ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនក្នុងត្រីមាសទីពីរនេះធ្លាក់ចុះ។ ដូច្នោះហើយការឡើងថ្លៃតម្លៃប្រេងប្រហែលអាចជម្រុញឲ្យសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតងើបឡើងវិញ។ ស្របពេលដែលអារ៉ាប៊ីសាអូឌីតកំពុងកាត់បន្ថយការផលិត ប្រទេសដែលជាសមាជិកដូចជា នីហ្សេរីយ៉ា និងអង់ហ្គោឡាមិនអាចផលិតបានច្រើនដូចទៅនឹងកូតាដែល OPEC បានកំណត់នោះទេ ហើយទិន្នផលប្រេង​របស់​ប្រទេស​លីប៊ី​ត្រូវ​បាន​បង្អាក់ ខណៈ​ដែល​កំណើន​ផលិតកម្ម​នៅ​អាមេរិក​ក៏កំពុង​​ធ្លាក់​ចុះផងដែរ។

យោងតាមប្រភពដដែលព្យាករណ៍ថា តម្លៃប្រេងអាចឡើងថ្លៃដល់ ១០០ ដុល្លារក្នុងមួយបារ៉ែលនៅចុងឆ្នាំនេះ ប្រសិនបើការកាត់បន្ថយផលិតកម្មនៅតែបន្ត ខណៈដែលស្តុកប្រេងឆៅនៅក្នុងតំបន់មួយចំនួនកំពុងធ្លាក់ចុះ។ អ្នកវិភាគមកពី JP Morgan បាននិយាយថា កាលពីមុន កម្រិតស្តុកប្រេង និងឥន្ធនៈសកលមិនមានផលប៉ះពាល់ច្រើនលើទីផ្សារតម្លៃប្រេងអន្តរជាតិទេ។ ឥឡូវនេះ វាត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើប្រទេសរុស្ស៊ី ដែលធ្វើឲ្យប្រេង និងឥន្ធនៈភាគច្រើនកំពុងត្រូវបានជួញដូរជារូបិយប័ណ្ណផ្សេងក្រៅពីប្រាក់ដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ IEA ប៉ាន់ប្រមាណថា កំណើនតម្រូវការប្រេងប្រចាំឆ្នាំនេះឡើងដល់ ២,២ លានបារ៉ែលជារៀងរាល់ថ្ងៃ ខណៈដែល OPEC មើលឃើញថាតម្រូវការប្រេងឡើងដល់ ២,៤ លានបារ៉ែលក្នុងមួយថ្ងៃ។ លើសពីនេះ កំណើននៃតម្រូវការប្រេងត្រូវបានជំរុញដោយចិន ដែលជាប្រទេសនាំចូលប្រេងធំបំផុតរបស់ពិភពលោក និង មានអំណាចទៅលើតម្លៃប្រេងផងដែរ។ ប្រសិនបើតម្លៃប្រេងឡើងថ្លៃខ្ពស់ពេក នោះទីក្រុងប៉េកាំងអាចនឹងចាប់ផ្តើមលក់ចេញនូវប្រេងឆៅដែលខ្លួនបានផ្ទុក។ ទន្ទឹមនឹងនេះដែរ ប្រទេសរុស្ស៊ីកំពុងខួងយកប្រេង ៦,៦ ភាគរយដែលខ្ពស់ជាងការរំពឹងទុក ដែលវាបង្ហាញពីលទ្ធភាពនៃការផ្គត់ផ្គង់បន្ថែមទៀតជាពិសេសការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសចិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង