បរិបថថ្មីនៃវិស័យធានារ៉ាប់រង៖ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយការបង្កើនសមត្ថភាពម្ចាស់អាជីវកម្ម

លើសពីវិស័យធានារ៉ាប់រង ដែលផ្ដោតទៅលើតែការលក់សេវាកម្មធានារ៉ាប់រងដល់ប្រជាជន បច្ចុប្បន្នវិស័យនេះកំពុងឈានទៅមួយកម្រិតទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែ​ប្រសើរ។

ការរួមចំណែកនៃវិស័យនេះចំពោះសេដ្ឋកិច្ចគឺធ្វើឡើងតាមរយៈ ការបង្កើនសមត្ថភាពម្ចាស់អាជីវកម្ម ដោយបង្វែរពីការធ្វើអាជីវកម្មដែលផ្ដោតតែទៅលើផលចំណេញផ្ទាល់ខ្លួន ទៅជាអាជីវកម្មដែលមាន ទំនួលខុសត្រូវក្នុងសង្គមវិញ។

ជាក់ស្ដែង សន្និសីទសម្រាប់ថ្នាក់ដឹកនាំ Agency Leadership Conference មួយត្រូវបានធ្វើឡើងក្នុង​គោល​បំណង​បង្កើនផ្នត់គំនិតវិជ្ជមាន និងបង្កើត ទម្លាប់ល្អក្នុងអាជីវកម្ម ដែលធានាបាននូវ​ប្រាក់ចំណូល ហើយបង្កើនគុណភាពផលិតផលដល់អតិថិជនគោលដៅក្នុងការរៀបចំប្រព័ន្ធ​ហិរញ្ញវត្ថុរបស់ខ្លួនដើម្បីអនាគតអ្នកជំនាន់ក្រោយរបស់កម្ពុជា។

លោក ឌឿ ឈុនឡាយ ប្រធានអាជីវកម្មប្រចាំតំបន់ និងជាអ្នកដឹកនាំម្នាក់ដែលបាន​ចូលរួមក្នុង​សន្និសីទ​ខាងលើឡើងថា ការអប់រំ ការបណ្តុះបណ្តាលគឺពិតជារឿងសំខាន់ណាស់សម្រាប់​មនុស្ស ទាំងអស់គ្នា ។

លោកបន្តថា៖

«កន្លងមកកាលណានិយាយដល់ការធ្វើអាជីវកម្ម យើងនឹងគិតទៅដល់តែប្រាក់​ចំណេញមួយមុខនោះទេ តែសម្រាប់បរិបថថ្មីនេះ ការធ្វើអាជីវកម្មគឺគួរតែផ្តោតលើការជួយ​ប្រជាពលរដ្ឋកម្ពុជាឱ្យមានសុវត្ថិភាពហិរញ្ញវត្ថុទៅវិញ ហើយលើសពីការលក់ វាគឺជាការជួយដល់​ប្រជាពលរដ្ឋ កម្ពុជាឱ្យពួកគាត់ទទួលបាននូវការធានាអាយុជីវិត និងបង្ការហានិភ័យនានា»។

ប្រធានអាជីវកម្មរូបនេះ បានបន្តឱ្យដឹងទៀតថា ចំណេះដឹងដែលលោកបានទទួលពីសន្និសីទនេះ គឺពាក់ព័ន្ធនឹងការគិតជាវិជ្ជមាន បើទោះជាអាជីវកម្មកំពុងស្ថិតក្នុងបរិយាកាសអវិជ្ជមាន ឬមានភាព​បត់បែន​យ៉ាងណាក្តី។

ចំពោះលោក លោកយល់ថាវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូបក្នុងការ ចូលរួមលើកតម្លៃសង្គម តាមរយៈអាជីវកម្មរបស់ខ្លួន ហើយប្រសិនបើអាជីវកម្មកាន់តែច្រើនបានចូល រួមក្នុងទំនួលខុសត្រូវសង្គម សេដ្ឋកិច្ចកម្ពុជាជារួមក៏នឹងទទួលបានការរីកចម្រើនជាលំដាប់ផងដែរ។

គួររម្លឹកថា សន្និសីទខាងលើនេះបានធ្វើឡើង​កាលពី​ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៣ ក្រោមការរៀបចំ​ដោយក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍។ នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងមួយនេះ​ទទួលបានកិច្ចសហការណ៍ ពីអ្នកជំនាញបរទេស ក្នុងការការចែករំលែកចំណេះដឹង បទពិសោធន៍ ជាលក្ខណៈអន្តរជាតិ។

យ៉ាងណាមិញ ដើម្បីជំរុញវិស័យធានារ៉ាប់រងឱ្យកាន់តែមានប្រសិទ្ធភាពលើសេដ្ឋកិច្ចសង្គម ក្រុមហ៊ុនដដែលនេះ  ក៏បានបង្កើតជាវគ្គបណ្តុះបណ្តាលដើម្បី​បង្កើនសមត្ថភាពជាច្រើនវគ្គ​ទៀតនៅក្នុងតំបន់ ដល់ដៃគូអាជីវកម្ម និងភ្នាក់ងារធានារ៉ាប់រងប្រមាណជិត១ពាន់នាក់ នៅទូទាំងប្រទេសកម្ពុជាផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី