រយៈពេល​៧ខែ​ កម្ពុជា​ផ្ដល់​លិខិត​អនុញ្ញាតសាងសង់​គម្រោងថ្មីជាង​២ពាន់គម្រោង​ដែល​មាន​ទឹក​ប្រាក់សរុប​ជិត​៣ពាន់​លានដុល្លារ​អាមេរិក​

ភ្នំពេញ ៖ ទោះបីជា​ស្ថិតនៅក្នុ​ងដំណាក់​កាលនៃសេដ្ឋកិច្ច​ពិភពលោក​មិនទាន់ប្រាកដ​ប្រជាក្ដី តែក្នុង​រយៈ​ពេល​៧ខែ​ដើមឆ្នាំ២០២៣​នេះ កម្ពុជា​បានចេញលិខិតអនុញ្ញាតដល់​គម្រោងសាងសង់​ថ្មីចំនួន​២០៣៦​គម្រោង ដែល​មានទឹកប្រាក់សរុប​ចំនួន​ជិត​៣ពាន់​លានដុល្លារអាមេរិក ។​ នេះបើតាមមន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំដែនដី នគរូ​បនីយកម្ម​ និងសំណង់ ។​​

ថ្លែង​នៅក្នុងពិធីសម្ពោធពិព័រណ៍​ វិស័យសំណង់​ខ្នាតអន្តរជាតិ​នៅកម្ពុជា នៅថ្ងៃទី១៤ កញ្ញា ២០២៣ ឯកឧត្តម​ ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ បាន​មានប្រសាសន៍ថា​ ក្នុ​ងរយៈពេល៧ខែ ឆ្នាំ២០២៣​នេះ ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម ​និងសំណង់​បាន​ផ្ដល់​លិខិត​អនុញ្ញាត​សាងសង់​គម្រោងថ្មីចំនួន​២០៣៦គម្រោង ដែល​មាន​ផ្ទៃក្រ​ឡា​សំ​ណ​​ង់សរុបជាង​៨លានម៉ែត្រ​ការ៉េ គិ​ត​ជា​ទុន​​វិនិយោគ​មានចំនួន​ ២,៩៧​ពាន់លានដុល្លារ​អាមេរិក ។​

ឯកឧត្តមបាន​បន្តថា បើ​គិត​ចាប់តាំង​បានអនុវត្តន៍​ច្បាប់ស្ដីពីសំណង់​នៃព្រះរាជាណាចក្រកម្ពុជា​ក្នុងឆ្នាំ២០០០​ រហូតមកដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៣ កម្ពុជា​បាន​បានផ្ដល់លិខិត​អនុញ្ញាតសាងសង់​គម្រោងចំនួន ​​៦៣.៩០៣​គ​ម្រោង មានផ្ទៃក្រឡា​ទំហំ​ជាង ​១៨១​,៨៧​លានម៉ែត្រ​ការ៉េ​ និងមានទឹកប្រាក់​វិនិយោគសរុប ចំនួន​៧២,៣៧​ពាន់លានដុល្លារអាមេរិក ។

ឯកឧត្តម​បានបញ្ជាក់ថា គម្រោងអគារខ្ពស់ៗគិតចាប់តាំងពីឆ្នាំ២០០០ សរុបមានចំនួន ២.៦០៩អគារ ក្នុង​នោះនៅរាជធានីភ្នំពេញមានចំនួន ១.៧១៨អគារ នៅខេត្តព្រះសីហនុមានចំនួនអគារ ៦៩៣អគារ នៅខេ​ត្តប​ន្ទាយមានជ័យមានចំនួន ១៥៥អគារ និងនៅខេត្តផ្សេងទៀតមានចំនួន ៤៣ អគារ ។ ដោយឡែក​សំណង់លំ​នៅ​ឋានមានចំនួន ១៨.៤៤០គម្រោង មាន​ផ្ទៃ​ក្រ​ឡា​កម្រា​ល​សំ​ណ​ង់​សរុបចំនួន៣៨,៨២លានម៉ែត្រ​ការ៉េ​  មាន​ទុន​វិនិយោគ ១៥,៤៤លាន​ដុល្លារអាមេរិក ។

ជាកា​រកត់សម្គាល់ កា​ររីកចម្រើននៃ​វិស័យ​សំណង់​ បាន​កែប្រែ​សោភណភាពទីក្រុង​កាន់តែប្រសើរ ក្នុង​នោះ​អគារ​ខ្ពស់​រីកដុះដាល​កាន់តែខ្លាំង ទាំងនៅទីក្រុង​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​ជាពិសេស​ក្រុង​ព្រះសីហនុ និងក្រុង​ប៉ោយ​ខេត្ត​បន្ទាយ​មានជ័យ  ។

គួរ​ញ្ជាក់ថា​ វិស័យសំណង់​មានការ​រីកដុះដាល​ខ្លាំង​នៅក្នុងប្រទេស​កម្ពុជា ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ២០០៩​​ត្រូវបានបញ្ចប់រហូតដល់​មុនវិបត្តិកូវីដ​១៩​ក្នុងឆ្នាំ២០២០ ។ បន្ទាប់មក​វិស័យនេះ ក៏បាន​ថម​ថយ​បន្តិ​ច​វិញ​នៅក្នុ​ងវិបត្តិកូវីដ១៩ និងបន្តអូសបន្លាយ​មកដល់បច្ចុប្បន្ន​ ។​ តែយ៉ាងណាក្ដី​ វិនិយោគិនក្នុង និងក្រៅប្រទេស​នៅតែបន្ត​ដាក់ទុនអភិវឌ្ឍន៍សំណង់​ក្នុ​ងប្រទេស​កម្ពុជា គ្រាន់​តែស​កម្ម​ភាព​នៃ​ការ​​អភិវឌ្ឍ​មិនច្រើនដូច​កាល់មុនវិបត្តិកូវីដ១៩ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី