ស្ថាបត្យកម្មបែបសហម័យ ជាទំនោរថ្មីនៃការរស់នៅប្រកបដោយអត្ថប្រយោជន៍លើសលប់

ស្ថាបត្យកម្មសហសម័យ (Contemporary architecture) ជាសំណង់អគាររស់នៅបែបច្នៃប្រឌិតថ្មីដែលគេសង្កេតឃើញចាប់ផ្តើមមានសកម្មភាពសាងសង់កាន់តែច្រើននៅក្នុងសតវត្សរ៍ទី២១នេះ បើទោះបីជាច្រើនទសវត្សរ៍កន្លងមកនេះធ្លាប់មានវត្តមានខ្លះៗហើយក្តីនៅបណ្តាប្រទេសមួយចំនួន ប៉ុន្តែមិនសូវទទួលបានការពេញនិយមនៅឡើយ។

ស្ថាបត្យកម្មបែបថ្មី គឺជាគំរូសាងសង់ដែលពោរពេញទៅដោយការគិតគូរបានខ្ពស់ និងស៊ីជម្រៅទាំងផាសុកភាព ការគិតគូរដល់បរិស្ថាន ជាពិសេសការបូកបញ្ចូលបច្ចេកវិទ្យាដើម្បីធ្វើឲ្យអ្នករស់នៅកាន់តែមានភាពងាយស្រួល។

មិនត្រឹមតែប៉ុណ្ណោះ វាជាសំណង់ដែលបានមកពីការរចនាដែលមានភាពច្នៃប្រឌិតដើម្បីប្រើប្រាស់កន្លែងទំនេរ (Free Space) ឲ្យអស់លទ្ធភាព ហើយវាក៏ជាការរួមបញ្ចូលគ្នានៃគ្រប់ទំរង់រូបរាងដែលអាចបត់បែនបានតាមចិត្តអ្នករចនាដែលនឹងធ្វើឱ្យកន្លែងរស់នៅមានភាពចម្រុះកាន់តែខ្លាំង ហើយភាគច្រើនគេសង្កេតឃើញថាអគារទាំងនោះមានលក្ខណៈរចនាផ្ទៃខាងក្នុងតាមបែប Minimalism ឬមានន័យថា ជារសនិយមតាមបែបតិចតួចបំផុត(សាមញ្ញមិនស្អេកស្កេះ និងមានពណ៍ចម្រុះច្រើន)។

ថ្វីត្បិតតែការរស់នៅក្នុងសំណង់ ឬអគារតាមបែបស្ថាបត្យកម្មសហម័យថ្មីដែលទើបតែចាប់ផ្តើមទទួលបានការចាប់អារម្មណ៍នៅក្នុងសតវត្សរ៍នេះក្តី ប៉ុន្តែអត្ថប្រយោជន៍ដ៏ច្រើនលើសលប់របស់វាកំពុងជ្រួតជ្រៀបនៅក្នុងទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋាននៃមនុស្សជំនាន់ថ្មី។

ប្រសិទ្ធភាពនៃការប្រើប្រាស់ទីធ្លាអគារ និងចន្លោះទំនេរគឺជាចំណុចទាក់ទាញបំផុតមួយក្នុងចំណោមអត្ថប្រយោជន៍ផ្សេងៗទៀតដែលអគាររចនាតាមបែបសហសម័យអាចផ្តល់ឲ្យជូនម្ចាស់ផ្ទះចាប់រាប់តាំងតែពីជញ្ចាំងទៅដល់ពិដាន និងផ្លូវដើរផងដែរ នូវមុខងារប្រើប្រាស់លើសពីសំណង់បែបប្រពៃណី និងបុរាណ។

ការគិតគូរដល់ការប្រើប្រាស់ថាមពលប្រកបដោយនិរន្តភាពគឺជាភារកិច្ចមួយរបស់មនុស្សជំនាន់ថ្មីនេះ ដូច្នេះលំនៅដ្ឋានបែបសហសម័យពិតជាស័ក្ដិសមបំផុត។ ការរចនាដែលផ្តោតសំខាន់មួយចំណែកទៅលើការទទួលយកបានពន្លឺគ្រប់គ្រាន់ដែលអាចកាត់បន្ថយចំណាយថាមពលអគ្គិសនីបានយ៉ាងច្រើន និងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពផ្លូវចិត្ត ផ្លូវកាយដោយប្រយោល។ មិនត្រឹមតែប៉ុណ្ណោះ ប្រភេទស្ថាបត្យកម្មបែបនេះនឹងអាចផ្តល់អារម្មណ៍រីករាយជាប់ជានិច្ចសម្រាប់ជីវិតរស់នៅ ទាំងការជួបជុំគ្រួសារ មិត្តភ័ក្ត និងសូម្បីតែការបំពេញកិច្ចការងារពីផ្ទះផងដែរ។ ការបំពាក់បច្ចេកវិទ្យាទំនើបមិនមែនជារឿងតែមួយគត់ដែល Contemporary Architecture អាចធ្វើនោះទេ ប៉ុន្តែបច្ចេកវិទ្យាទាំងនោះមានភាពឆ្លាតវ៉ៃលើសពីមុខងារជាមូលដ្ឋានរបស់វាផងដែរ។

អ្វីដែលជាចំណុចសំខាន់បំផុតរបស់អគាររស់នៅ និងធ្វើការតាមបែបការរចនាសហសម័យនោះគឺរូបរាងដែលអាចបត់បែនរបស់វាទៅតាមការចង់បានរបស់អ្នករចនា និងទៅតាមទីតាំង ហើយដោយចំណាយថ្លៃដើមតិច តែមានភាពរឹងម៉ាំ និងយូរអង្វែង។

ប្រាកដណាស់ វាគឺជាសំណងដែលមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថានឡើយ ពីព្រោះថាក្រៅតែពីអាចសន្សំសំចៃអគ្គិសនីហើយនោះ លំនៅដ្ឋានប្រភេទនេះថែមអាចផលិតថាមពលបានដោយខ្លួនឯងផងនិងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន