ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគររូបនីយនិងសំណង់ បាន និងកំពុងរៀបចំអនុក្រឹត្យថ្មីស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ។ នីតិវិធីពិសេសនេះអនុញ្ញាតិឱ្យក្រសួង-ស្ថាប័ន សាមីជាអ្នកកំណត់តំបន វិនិច្ឆ័យ ដីរដ្ឋ ដើម្បីឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការចុះបញ្ជី និងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រង។

អនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋជាផែនទីចង្អុលផ្លូវសម្រាប់ការធ្វើអត្តសញ្ញាណកម្ម ការធ្វើផែនទី ការធ្វើចំណាត់ថ្នាក់ និងការចុះបញ្ជីដីរដ្ឋក្នុងគោលបំណងដើម្បីធានាការពារកម្មសិទ្ធិនិងសិទ្ធិផ្សេងទៀតលើដីរដ្ឋ។
នៅក្នុងកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី១០ខែតុលា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានស្នើក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីធ្វើការចុះបញ្ជីដីរដ្ឋនៅទូទាំងប្រទេសតាមនីតិវិធីពិសេសដែលក្រសួង បាន និងកំពុងរៀបចំអនុក្រឹត្យថ្មី ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋនេះ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content