ហានិភ័យនៃសង្រ្គាមមជ្ឈិមបូព៌ាកំពុងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចពិភពលោកកាន់តែធំ

បរទេស ៖ យោងតាមប្រភពព័ត៌មានពីញូវយ៉កថាមបានលើកឡើងថា ជម្លោះក្នុងតំបន់ហ្គាហ្សាកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ដោយគំរាមកំហែងដល់ការបង្អាក់កំណើន និងបង្កឱ្យតម្លៃថាមពល និងអាហារកើនឡើង។

ទាំងប្រទេសអ្នកមាន និងប្រទេសក្រីក្រទើបតែចាប់ផ្តើមធូរស្រាលបន្តិច បន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ចរយៈពេលបីឆ្នាំរួមមានការរាតត្បាតកូវីដ-១៩ និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនជាដើម។ លោក Indermit Gill ប្រធានសេដ្ឋវិទូនៅធនាគារពិភពលោក បានលើកឡើងពីរឿងជាច្រើនកំពុងកើតឡើងក្នុងពេលតែមួយ ហើយសេដ្ឋកិច្ចពិភពលោកកំពុង​ស្ថិត​ក្នុង​ចំណុច​​ដ៏​ផុយស្រួយ​បំផុត។ សង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាមានផលប៉ះពាល់លើតម្លៃប្រេង និងហ្គាស ហើយនេះគឺជាលើកទីមួយហើយដែលមានការប៉ះពាល់ថាមពលពីរក្នុងពេលតែមួយ។

ការកើនឡើងតម្លៃទាំងនេះមិនត្រឹមតែប៉ះពាល់ដល់កម្លាំងទិញរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យថ្លៃដើមផលិតកម្មស្បៀងកើនឡើងផងដែរ។ លើសពីនេះ កម្រិតនៃអសន្តិសុខស្បៀងកំពុងកើនឡើងខ្ពស់ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជា អេហ្ស៊ីប ប៉ាគីស្ថាន និងស្រីលង្កា។ ទន្ទឹមនឹងនោះ ប្រទេសនានាកំពុងតស៊ូជាមួយនឹងកម្រិតបំណុលខ្ពស់មិនធ្លាប់មាន ការវិនិយោគឯកជនធ្លាក់ចុះ និងការងើបឡើងនៃពាណិជ្ជកម្មមានភាពយឺតបំផុតក្នុងរយៈពេលប្រាំទសវត្សរ៍ ដែលធ្វើឱ្យវាកាន់តែតឹងតែងសម្រាប់ពួកគេក្នុងការរកផ្លូវចេញពីវិបត្តិ។ ការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់របស់ធនាគារកណ្តាលក្នុងការទប់ទល់នឹងអតិផរណា បានធ្វើឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនមានផលលំបាកជាងមុនក្នុងការទទួលបានឥណទាន។

សព្វថ្ងៃនេះ អ្នកផលិតប្រេងនៅមជ្ឈិមបូព៌ាមិនមានអំណាចខ្លាំងនៅលើទីផ្សារដូចដែលពួកគេធ្លាប់មានកាលពីទសវត្សរ៍ឆ្នាំ១៩៧០ នោះទេ បន្ទាប់ពីអារ៉ាប់កាត់បន្ថយផលិតកម្មយ៉ាងខ្លាំង និងការដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត។ 

លោក Gregory Daco ប្រធានសេដ្ឋវិទូនៅ EY-Parthenon បាននិយាយថា សេណារីយ៉ូករណីដ៏អាក្រក់បំផុតដែលសង្រ្គាមបានរីករាលដាលអាចបណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃដល់ ១៥០ ដុល្លារក្នុងមួយបារ៉ែល។ លើសពីនេះ សេណារីយ៉ូនេះមានឥទ្ធិពលដល់សេដ្ឋកិច្ចទូទាំងពិភពលោកយ៉ាងធ្ងន់ធ្ងរ រួមមានការធ្លាក់ចុះសេដ្ឋកិច្ចកម្រិតស្រាល ការធ្លាក់ចុះនៃតម្លៃភាគហ៊ុន និងការខាតបង់ចំនួន ២ ទ្រីលានដុល្លារសម្រាប់សេដ្ឋកិច្ចពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ វាប៉ះពាល់ដល់ទីផ្សារដែលកំពុងរីកចម្រើន ដោយការចំណាយលើការខ្ចីប្រាក់បានកើនឡើង ហើយក្រុមហ៊ុននៅក្នុងប្រទេសមួយចំនួននឹងមានបញ្ហាក្នុងការសងបំណុលរបស់ពួកគេ។

យោងតាមក្រុមហ៊ុន Oxford Economics បង្ហាញថា ទីផ្សារដែលកំពុងរីកចម្រើនដូចជាអេហ្ស៊ីប នីហ្សេរីយ៉ា និងហុងគ្រី បានជួបប្រទះនូវស្លាកស្នាមដ៏អាក្រក់បំផុតពីការរាតត្បាតកូវីដ-១៩ ដែលបណ្តាលឱ្យមានកំណើនទាបជាងការរំពឹងទុក។ ជម្លោះនៅមជ្ឈិមបូព៌ា និងភាពតានតឹងផ្នែកសេដ្ឋកិច្ចក៏អាចបង្កើនលំហូរនៃជនចំណាកស្រុកដែលធ្វើដំណើរពីតំបន់ទាំងនោះ និងអាហ្វ្រិកខាងជើងទៅកាន់អឺរ៉ុប ខណៈដែលសហភាពអឺរ៉ុបកំពុងតែឈានទៅរកវិបត្តិសេដ្ឋកិច្ច។

ទន្ទឺមនឹងនេះ តំបន់ដែលមានសេដ្ឋកិច្ចអាប់អួរបំផុតគឺអនុតំបន់សាហារ៉ាអាហ្រ្វិក ដែលមានសេដ្ឋកិច្ចខ្សោយរួចទៅហើយតាំងពីមុនពេលការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាមកម្ល៉េះ។ លោក M. Ayhan Kose អ្នកគ្រប់គ្រងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលប្រចាំឆ្នាំរបស់ធនាគារពិភពលោក បាននិយាយថា ប្រាក់ចំណូលនៅក្នុងតំបន់មិនបានកើនឡើងចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ហើយតំបន់នេះបានជួបប្រទះនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចជាងមួយទសវត្សរ៍មកហើយ។ ដូច្នោះហើយ តំបន់ទាំងនោះនឹងជួបវិបត្តិកាន់តែអាក្រក់ឡើងៗ ខណៈដែលបញ្ហាសេដ្ឋកិច្ចនាពេលថ្មីៗនេះត្រូវបានជំរុញដោយជម្លោះភូមិសាស្ត្រនយោបាយកាន់តែស៊ីជម្រៅ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ចិន​​ក្លាយ​ជា​គោលដៅចម្បង​សម្រាប់​វិនិយោគិនលំដាប់កំពូលៗ​បំផុត​ក្នុង​ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ប្រទេសចិន បាននិងកំពុងក្លាយជាគោលដៅចម្បងសម្រាប់វិនិយោគិនដែលជាអ្នកមានៗបំផុតនៅលើពិភពលោក ដោយសារវិស័យបច្ចេកវិទ្យាមានភាពជឿនលឿន និងគោលនយោបាយគាំទ្រដែលមានភាពអំណោយផល

កម្ពុជាត្រៀមថវិកា ​៣២ ​ពាន់​លាន​ដុល្លារសម្រាប់ការវិនិយោគបៃតង ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ក្រសួងបរិស្ថានរបស់កម្ពុជា បានត្រៀមថវិកាជាង ៣២ ពាន់លានដុល្លារ សម្រាប់ការវិនិយោគបៃតង ក្នុងរយៈពេល ១០ ឆ្នាំ ដើម្បីសម្រេចគោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥ ភាគរយ រហូតដល់ឆ្នាំ ២០៣៥

សាច់ពពែកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ បន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បណ្តាញអ្នកចិញ្ចឹមពពែក្នុងស្រុក បានសម្តែងក្តីរីករាយ ខណៈដែលសាច់ពពែកំពុងមានតម្រូវការខ្ពស់ និងលក់បានថ្លៃនៅលើទីផ្សារ បន្ទាប់ពីរការបិទច្រកព្រំដែន និងការសម្រេចផ្អាកការនាំចូលសាច់សត្វនិងបន្លែកសិកម្មពីប្រទេសថៃ

កម្ពុជាបន្តនាំចូល​ជ័រកៅស៊ូ ខណៈរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ កើនដល់ជិត ១៨០ កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បើទោះបីជា​វិស័យ​ដំណាំកៅស៊ូ​មាន​ការរីកចម្រើន​គួរកត់សម្គាល់រយៈ​ពេល​ចុងក្រោយនេះ​ក្តី​ ប៉ុន្តែកម្ពុជា​នៅបន្តនាំ​ចូល​ជ័រកៅស៊ូ​ និងសំបក​កង់​រថយន្ត​ពី​ក្រៅប្រទេស​នៅឡើយ

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី