គ្រាន់តែ​ហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោង​ទីក្រុង​រណប​កោះនរា ចំណាយ​រាប់រយ​លានដុល្លា​រអាមេរិក

ភ្នំពេញ ៖ កោះនរា ជាទីក្រុង​រណបដែល​រដ្ឋាភិបាលអនុញ្ញាតឱ្យ​ក្រុមហ៊ុនឯកជន​ធ្វើការអភិវឌ្ឍ​ ហើយ​គ្រាន់​តែ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុង​រណប​មួយនេះបានចំណាយថវិកា​ប្រ​មា​ណ​ជាង​៣០០លានដុល្លារ​អាមេរិក និង​គ្រោង​ចំណាយ​ខ្ទង់​រយ​លានដុល្លារអាមេរិក​បន្ថែម​ដើម្បីបន្តអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ក្រុមហ៊ុន​អភិ​វ​ឌ្ឍន៍នឹង​អភិវឌ្ឍន៍​ទៅ​ជា​ទី​ក្រុង​ឆ្លាត​​វៃ​ ។

អ្នកឧកញ៉ា ​ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន​ OCIC ដែលជា​ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងទីក្រុង​រណប​កោះ​នរាបានឱ្យដឹងថា ​ចាប់តាំងពី​រដ្ឋាភិបាលប្រគល់​សិទ្ធិឱ្យ​អភិវឌ្ឍន៍តំបន់កោះ​នរា ក្រុមហ៊ុន​បានចំណាយថវិកា​ប្រ​មា​ណ​​​៣០០លានដុល្លា​រអាមេរិករួចហើយក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រួមទាំង​ស្ពា​ន​តភ្ជាប់កោះពេជ្រ-កោះ​នរា ហើយក្រុមហ៊ុន​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណខ្ទង់​រយលានដុល្លារអាមេរិក​បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍​ហេ​ដ្ឋារចនាសម្ព័ន្ធ​គម្រោងទីក្រុង​រណប​មួយនេះ ។​

អ្នកឧកញ៉ា​បន្តថា កោះនរា​ ជាក្រុងរណបដែលគ្រោងនឹងអភិវឌ្ឍន៍​ទៅជា​ទីក្រុង​ឆ្លាត​វៃ​ និងត្រូវ​បំពាក់​អំពូល​ភ្លើង​សូឡា បំពាក់​កាំមេរ៉ា​សុវត្ថិភាពតាមផ្លូវ​ និងមាន​ដាក់លូពីរ​ប្រភេទ គឺ​លូសម្រាប់ទឹក​ភ្លៀង និងលូ​សម្រា​ប់​ទឹក​កខ្វក់ ហើយក្រុមហ៊ុនក៏នឹង​ត្រូវសាងសង់​ស្ថានីយ៍បូមទឹក​សម្រាប់នៅក្នុងតំបន់នោះដែរ ដើម្បី​ដោះ​ស្រា​យ​បញ្ហា​ទឹក​ស្អាត​ និង​ទឹក​កខ្វក់ ។

អ្នកឧកញ៉ាបានបន្ថែមថា ការ​សាងសង់​គម្រោងទីក្រុង​រណប​កោះនរា និង​ស្ពាន​ កោះពេជ្រ-កោះ​នរា​ ត្រូវ​បាន​ចាប់​ផ្ដើមឡើង​ក្នុង​ពេល​ដែល​មានកា​ររីករាល​ជំងឺកូវីដ​១៩​បង្កផល​ប៉ះពា​ល់​ដល់​​វិស័យ​នានា​ទូ​ទាំង​​ពិភពលោក ក្នុង​នោះ​ក៏មាន​វិស័យ​​សាងសង់ផងដែរ ។​ ប៉ុន្តែ​ដោយមានកា​រដឹកនាំ​ដោយភាពច្បាស់លាស់​របស់​សម្ដេ​ចតេ​ជោ ហ៊ុន សែន ទើប​ធ្វើ​ឱ្យ​គម្រោ​ង​​​សាងសង់​ស្ពាន​កោះពេជ្រ-កោះនរា​បានលឿន​ និង​បញ្ចប់​មុន​កាល​កំណត់ ។​

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កោះនរា​ នៅពេល​ខាង​មុ​ខ​គឺមិនចាញ់​កោះពេជ្រនាពេលបច្ចុប្បន្ន​នេះ​នោះទេ គឺ​មានហេដ្ឋារចនាសម្ព័ន្ធ​ទំនើបដែលអាច​នឹង​ទំនើប​ជាង​​កោះ​ពេជ្រ​​នៅពេលនេះ​ទៀតផង ហើយការអភិវឌ្ឍ​កោះនរានេះដែរ នឹ​ងផ្ដល​ផល​ប្រយោជន៍​​ដល់​ប្រ​ជា​ពលរដ្ឋ ដូច​នឹ​ងគោល​ការណ៍​របស់​រាជ​រដ្ឋា​ភិបាល អភិវឌ្ឍន៍​អ្វីគឺត្រូវ​តែយក​ផល​ប្រយោជន៍​ប្រជាជន​ជាធំ មិន​មែន​​ផ្ដល់​ប្រយោជន៍​សម្រាប់តែ​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍នោះទេ​ ។

សម្ដេច​បន្តថា​ សម្រាប់​ការអភិវឌ្ឍ​ទីក្រុង​កោះ​នរា មិនមែន​តែហេដ្ឋារចនាសម្ព័ន្ធនោះទេ តែ​វាក៏បានផ្ដល់​ប្រ​យោ​ជ​ន៍ជាច្រើនដល់​ប្រជាពលរដ្ឋ​ ជាក់ស្ដែង​មកដល់ពេលនេះ មានកម្មករ បុគ្គលិក​កំពុង​ធ្វើការ​នៅក្នុង​កោះ​ន​រាប្រមាណ​ជាង​២០០០នាក់ ហើយពួកគាត់នឹងទទួលបានប្រាក់កម្រៃ​សម្រាប់ផ្គត់ផ្គង់ជីវភាព​របស់ពួកគាត់​ឱ្យ​កាន់តែប្រសើរ​ផងដែរ​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)