រាជរដ្ឋាភិបាល​សម្រេច​ដាក់​តំបន់​ព្រៃឡង់​ជា​តំបន់ក្រហម ដោយមិនអនុញ្ញាតឱ្យ​រុករក​រ៉ែទៀតទេ​

ភ្នំពេញ ៖ ក្រសួ​ងរ៉ែនិងថាមពល​ បានដាក់​សំណើទៅសម្ដេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដាក់​តំបន់ព្រៃឡង់​ជា​តំបន់​ក្រហម​ ដោយមិន​ឱ្យ​ពង្រីក​ការធ្វើ​អាជីវកម្ម​ និងរុករក​រ៉ែ​បន្តទៀត​នោះទេ ហើយ​ស​ម្ដេច​ធិបតី​ក៏បានយល់​ព្រម​តាមសំណើ។ នេះ​បើតាម​ឯកឧត្តម​ កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និងថាម​ពល​ មានប្រសាសន៍ក្នុងសន្និសីទ​មួយ​កាលពីពេលថ្មីៗនេះ ។

ឯកឧត្ត​ម កែវ រតនៈ បានមានប្រសាសន៍ថា​ សម្ដេច​ធិបតី​បានយល់​ព្រមតាមសំណើរបស់​ក្រសួង ដោយទី​១.ចាត់ទុក​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ក្រហម​ ដោយមិនចេញ​អាជ្ញា​បណ្ណ ធនធាន​រ៉ែ​គ្រប់​ប្រភេទ​បន្ថែម​ទៀតនោះទេ លើក​លែង​តែ​ក្រុម​ហ៊ុន​ចំនួន​២​ដែលបាន​អនុញ្ញាត​ពីមុន​មក​រួចហើយ ។​ ទី​២ ពិនិត្យលទ្ធភាពកាត់បន្ថយ​ផ្ទៃដីដែល​សិក្សា​រួច​ និងដីមិនមានសក្ដានុពល​សម្រាប់​ធ្វើ​អាជីវកម្ម​ធនធានរ៉ែ ទី៣. មិនអនុញ្ញាតឱ្យ​ពង្រីក​ផ្ទៃ​ដី​បន្ថែមទៀត​នោះទេសម្រាប់អាជ្ញា​បណ្ណ​ដែល​មានស្រាប់​។ មានន័យថា​អាជ្ញាបណ្ណ​ដែល​ទទួល​បាន​​ពីមុនមក​ប៉ុណ្ណាឱ្យ​ធ្វើ​ប៉ុណ្ណឹង ។​

ឯកឧត្តម​បន្តថា គិតមកដល់​បច្ចុប្បន្ន​ មានក្រុមហ៊ុន​រុករក​ និងធ្វើ​អាជីវកម្ម​រ៉ែ នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​១​៣​ ទទួលបានអាជ្ញា​បណ្ណពី​រាជរដ្ឋាភិបាលក្នុងនោះ ខេត្តកំពង់ធំ​មាន​៣​ក្រុម​ហ៊ុន ក្នុងនោះ​២ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាបណ្ណ ស្វែង​រុករក​ និង១ក្រុមហ៊ុន​​ជាអាជ្ញាបណ្ណធ្វើអាជីវកម្មរ៉ែ​មាស​ ។ ខេត្ត​ក្រចេះ​មានក្រុមហ៊ុន​៧​ជា​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ  ខេត្ត​ព្រះវិហារ​​មានក្រុមហ៊ុន​២ ជា​ប្រភេទ​អាជ្ញា​បណ្ណ​ស្វែងរុក​រក និងស្ទឹង​ត្រែង​មាន១ជា​ប្រភេទ​អាជ្ញាបណ្ណ​ស្វែងរុក​រក​ ។

ឯកឧត្តម​បន្ថែមថា នេះជា​សមិទ្ធផលមួយ​ក្នុង​ចំណោម​សមិទ្ធផល​ជាច្រើន​ទៀត​​ដែល​កើត​ចេញក្រោយ​ពេល​កកើត​​រាជរដ្ឋាភិបាលថ្មី​ក្នុងអាណត្តិទី​៧​នៃរដ្ឋ​សភា​ និង​ក្នុងអំឡុង​រយៈ​ពេល​៩០​ថ្ងៃ នៃការ​កាន់តំណែង​របស់​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​បានថ្លែង​កាលពីថ្ងៃទី ២២ វិច្ឆិកា ២០២៣ កន្លងមកនេះថា រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី៧​នៃ​ នឹង​បន្ត​អភិវឌ្ឍន៍​ប្រទេស​ដោយគម្រោង​វិ​និយោ​គ​ណា​​មួយត្រូវ​តែគិតគូ​រ​ដល់ពលរដ្ឋ​ និ​ងសង្គមជាធំ ​ជាពិសេស​នោះគឺការ​អភិវឌ្ឍ​ប្រកបដោយចីរភាព ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយរវាងឥណ្ឌា -​អាមេរិក​ ​កំពុង​បង្កឱ្យ​ពលរដ្ឋ​ ​និង​កសិករ​ឥណ្ឌា​ ផ្ទុះកំហឹង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីចុងក្រោយមួយ​ដែល​បាន​ធ្វើឡើង​រវាង​ប្រទេស​ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក ​កំពុង​ដុត​បញ្ឆេះ​កំហឹង​យ៉ាង​ខ្លាំង​ពី​សាធារណជនឥណ្ឌា

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

អាម៉េរិក ហាមឃាត់ការនាំចូលដ្រូនទំនើបពីចិន ដោយសារព្រួយបារម្ភពីហានិភ័យដល់សន្តិសុខជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

សហរដ្ឋអាម៉េរិកបានចាប់ផ្តើមហាមឃាត់ការនាំចូលដ្រូនទំនើបកម្រិតខ្ពស់ដែលភាគច្រើនមកពីប្រទេសចិន ក្រោមហេតុផលព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបច្ចេកវិទ្យាកម្រិតយោធា

កម្ពុជា រកចំណូលបានជាង ១,៧០០លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៧៥១លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលបង្ហាញពីភាពរឹងមាំឈរលំដាប់ថ្នាក់លេខ ០១ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន បន្ទាប់ពីវ៉ាដាច់ប្រទេសឥណ្ឌាកាលពីឆ្នាំ២០២៤។   យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា(សសក)បានបង្ហាញថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ១,០៣ លានតោន ទៅកាន់ប្រទេសវៀតណាមនៅឆមាសទី០១ ឆ្នាំ២០២៦ ដោយរកចំណូលបានប្រហែល ១,៧៥១

កម្ពុជា បន្តពង្រាយតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ខណៈខេត្តស្វាយរៀង ក្លាយជាប៉ូលទាក់ទាញឧស្សាហកម្មធុនធ្ងន់ឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុប ៦៥កន្លែង និងកំពុងមានដំណើរការយ៉ាងមមាញឹកចំនួន ៣៦ ខណៈដែលខេត្តស្វាយរៀងមានចំនួន ១៣កន្លែង កំពុងមានសកម្មភាពព្រមគ្នាទាំងអស់

រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ផ្ទះចំនួន ២៧ ខ្នង ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ២៧ នាក់ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដើម្បីដំឡើងពន្ធគយថ្មី ៥០ ភាគរយលើទំនិញនាំចូលជាច្រើនមុខពីកាណាដា ក្រោមការចោទប្រកាន់ថា ទីក្រុងអូតាវ៉ារើសអើងលើផលិតផលស្រា រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិក

រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

ក្នុងរយៈពេល ៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៦,២៩ទ្រីលានរៀល ឬប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,៥ភាគរយ

សហរដ្ឋ​អាម៉េរិក ​​ព្រមានពី​សន្តិសុខ​ជា​សកល​ និងប្រកាសដល់​ពលរដ្ឋ​ខ្លួនបង្កើនការប្រុងប្រយ័ត្ន​ ជាពិសេស​នៅ​មជ្ឈិមបូព៌ា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/07/2026

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាម៉េរិក​បាន​ចេញ​សេចក្ដី​ព្រមាន​មួយអំពី​បញ្ហាសន្តិសុខ​ជា​សកល និងជំរុញ​ឱ្យ​ពលរដ្ឋ​អាម៉េរិក​​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ ​ខណៈ​ដែល​​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​កំពុងកើនឡើងកំដៅ

Leave a Reply

Your email address will not be published.Required fields are marked *