រាជរដ្ឋាភិបាលមានសុទិដ្ឋិនិយម «ស្ថានភាពសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា» មានការវិវត្តល្អ

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមអាណាព្យា​បាល​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកពិព័រណ៍ធុរកិច្ច២០២៣ ដោយរំពឹងទុក និងមានសុទិដ្ឋិនិយមអំពី “ស្ថានភាពសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា”នឹងមានការវិវត្តល្អក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលបានកំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ដោយដាក់បណ្តុះបណ្តាលមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់នៃការផ្លាស់ប្តូរ និងការចាប់យកឌីជីថលលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិង ជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បាន និងកំពុងដើរតួនាទីចម្បង និងសំខាន់ក្នុងមូលដ្ឋានកំណើនសេដ្ឋកិច្ច ក៏ដូចជាមុខងារសង្គមដែលឆ្លុះបញ្ចាំងតាមរយៈការលេចឡើងនូវផលិតផល និងសេវាឌីជីថលជាច្រើនដូចជា ការចុះបញ្ជីអាជីវកម្ម និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការទូទាត់សងប្រាក់ឌីជីថល, និងកម្មវិធីទំនាក់ទំនងសង្គម ដែលចូលមកសម្រួលដល់ការងារ និងមុខជំនួញ ក៏ដូចជាការរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានបន្ថែមថា ខណៈដែលសកម្មភាពទាំងនេះបាន និងកំពុងតែវិវឌ្ឍ សេដ្ឋកិច្ចឌីជីថលក៏លេចឡើងកាន់តែច្បាស់ និងបានក្លាយជាចន្ទល់ថ្មី សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនលើសកលលោក រួមទាំងកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថលផ្តល់នូវកាលានុវត្តភាពជាច្រើន ពិសេសតាមរយៈការបង្កើតឧស្សាហកម្ម និងទីផ្សារថ្មីៗ,ការជំរុញនវានុវត្តន៍ និងសហគ្រិនភាព, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បី​​ភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល,ការកាត់បន្ថយភាពពឹងផ្អែកលើវិស័យឧស្សាហកម្មបែបប្រពៃណី, និងការជំរុញជីវភាពសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងជាដើម។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានគូសបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថល ជាអាជីវកម្មបែបទ្រទ្រង់សេដ្ឋកិច្ចទាំងមូល និងពឹងផ្អែកបច្ចេកវិទ្យាជាមូលដ្ឋាន។ រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញនូវគោលនយោបាយបញ្ចកោណសម្រាប់ ៥ ឆ្នាំទៅមុខ ជាមួយនឹងភាពជឿជាក់ថានឹងមានកំណើនសម្រាប់ឆ្នាំទៅមុខ។ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់លើការកសាងសេដ្ឋកិច្ចសង្គមឌីជីថល ដែលការគិតគូរនេះស្របទៅនឹងស្ថានការតំបន់ និងគ្រប់ប្រទេសលើសកលលោក ដែលបានចាប់យកកាលានុវត្តភាពពីឌីជីថលនេះជាប្រភពកំណើនថ្មី។

លោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាដែននវានុវត្តន៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្លាស់ប្ដូរខ្លួនយ៉ាងរហ័សក្នុងរយៈពេល៤ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួនរហូតទៅដល់៣ដង ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរឥតឈប់ឈរ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ធុរកិច្ចឌីជីថលកម្ពុជា។

លោកបណ្ឌិត តាំង ងួនលី បានបន្ដថា សម្រាប់ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣នេះ ជាផ្នែកមួយនៃការបង្ហាញសកម្មភាពគាំទ្រទាំង៥ របស់មជ្ឈមណ្ឌលដល់ធុរកិច្ចឌីជីថលកម្ពុជា ហើយមជ្ឈមណ្ឌលប្តេជ្ញាជួយរដ្ឋាភិបាលសម្រេចបានចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍធុរកិច្ចថ្មី និង លើកកម្ពស់ធុរកិច្ចឌីជីថល ដោយផ្តោតលើមុខព្រួញសំខាន់ចំនួនប្រាំ គឺ៖

១- ការបណ្ដុះធុរកិច្ចថ្មីឌីជីថលឱ្យទៅជាអាជីវកម្ម ដែលទទួលបានជោគជ័យ និងប្រកបដោយចីរភាព តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម។ ២-ការបង្កើនអន្តរកម្មក្នុងចំណោមភាគីពាក់ព័ន្ធ ឱ្យមានភាពប្រសើរឡើង តាមរយៈកម្មវិធីសហគមន៍ផ្សេងៗដូចជា៖ការជួបជុំ,ការពិភាក្សា,វីដេអូឯកសារ,សកម្មភាពកសាងសមត្ថភាព,និងកម្មវិធីភ្ជាប់ទំនាក់ទំនង​។ ៣- ការបង្កើតថ្នាលឌីជីថល ដំណោះ​​ស្រាយ និងសេវាកម្ម ដែលធុរកិច្ចថ្មី​អាចភ្ជាប់ចូលទៅប្រើ់ប្រាស់ ក៏ដូចជាអាចស្វែងរកធនធានផ្សេងៗ និងវិនិយោគិនផងដែរ។ ៤- ការស្រាវជ្រាវការប្រមូលទិន្នន័យ និងព័ត៌មានដែលគួរឲ្យទុកចិត្ត និងត្រឹមត្រូវសម្រាប់ធុរកិច្ចថ្មី និងតួអង្គពាក់ព័ន្ធអាចប្រើប្រាស់ជាធនធាន។ ៥-ការពង្រឹងសមត្ថភាពឌីជីថលរបស់សហគ្រាស តាមរយៈការធ្វើបរិវត្តកម្មឌីជីថលសហគ្រាស ដើម្បីជំរុញសហគ្រា​សគ្រប់កម្រិតអាចក្លាយជាភ្នាក់ងារដ៏សកម្ម នៅក្នុងសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដោយផ្តល់សេវាគាំទ្រ ការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានគូសរំលេចថា កិច្ចសហប្រតិ​បត្តិ​ការ​ផ្នែកបច្ចេកវិទ្យាជាមួយចិន គឺជាចំណុចគន្លឹះមួយធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើ​នយោបាយ​សេដ្ឋកិច្ចឌីជីថល ដែលជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថា បច្ចេកវិទ្យានាពេល​បច្ចុ​ប្បន្ន និងនាពេលអនាគត ត្រូវបានរាជរដ្ឋាភិបាលប្រើប្រាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ហើយអ្វីដែលត្រូវ​បាន​ដាក់បន្ថែម គឺសេដ្ឋកិច្ចឌីជីថល ជាមួយប្រ​ទេ​សចិន ដែលជាមហាអំណាចកំពុងរី​ក​ចម្រើន​នៅក្នុង​បច្ចេក​វិទ្យាថ្មី៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មណ្ឌលគិរី ធ្វើពិពិធកម្មលើដំណាំកាហ្វេ រហូតមានការទទួលស្គាល់គុណភាពពីស្ថាប័នពិភពលោក

ជំនួញ, ព្រឹត្តិការណ៍

• 20/03/2026

មណ្ឌលគីរី ជាខេត្តមួយស្ថិតនៅភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា មានភាពអំណោយផលក្នុងការដាំដុះដំណាំកាហ្វេ​ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានស្តង់ដារខ្ពស់

តម្លៃថាមពលបន្តភាពមិនច្បាស់លាស់ ខណៈដែលអ៊ីរ៉ង់គំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

កាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់បានវាយប្រហាររោងចក្រឧស្ម័នធម្មជាតិរាវ (LNG) ដ៏ធំបំផុតរបស់ពិភពលោក Ras Laffan ក្នុងប្រទេសកាតា និង បន្តគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើតំបន់ឧស្ម័ន South Pars របស់ខ្លួន

ផ្ទុះភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ជាចំណែកធ្វើ​ឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

ក្រសួងទេសចរណ៍បានព្យាករណ៍នូវកំណើនទេសចរ ក្នុងឆ្នាំ២០២៦ គ្រោងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពីប្រមាណ ៥,៦លាននាក់ ដល់ ៥,៨លាននាក់

ភាពចលាចលនៅក្នុងទីផ្សារប្រេងកំពុងជំរុញកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនី (EV)

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/03/2026

ភាពចលាចលនៅក្នុងទីផ្សារប្រេងពិភពលោកបង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងផ្លាស់ប្តូរវិស័យថាមពលសកល ជាពិសេសការកើនឡើងយ៉ាងឆាប់រហ័សនៃរថយន្តអគ្គិសនី (EV)។

កម្ពុជា-​វៀតណាមបើកច្រករបៀងដឹកជញ្ជូនថ្មី នៅឆ្នាំនេះ ស្របពេលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

កម្ពុជា និងវៀតណាម គ្រោង​នឹង​សាងសង់ច្រករបៀងដឹកជញ្ជូនដែលមានសមត្ថភាពខ្ពស់រវាងទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ នៅក្នុងឆ្នាំនេះ ស្របពេលកម្ពុជា កំពុងមានបញ្ហា​ព្រំដែនគោកជាមួយប្រទេសថៃ។

កម្ពុជាបង្កើន​ការនាំចូលប្រេង​ពី​សិង្ហបុរី និងម៉ាឡេស៊ី ដើម្បី​ទប់ទល់វិបត្តិថាមពលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

មន្ត្រីរដ្ឋាភិបាល​ បានអះអាងថា កម្ពុជា កំពុង​ងាក​ទៅរក​ការផ្គត់​ផ្គង់​ប្រេងឥន្ធនៈពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបង្គ្រប់ការខ្វះខាតនៃការផ្គត់ផ្គង់ពីប្រទេសវៀតណាម និងចិន។

ការប្រើប្រាស់ប្រាក់រៀលជានិមិត្តរូបនៃអធិបតេយ្យជាតិ មោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/03/2026

ការប្រើប្រាស់ប្រាក់រៀល មិនមែនគ្រាន់តែជាការចាយវាយប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាគឺជានិមិត្តរូបនៃអធិបតេយ្យជាតិ បង្ហាញអំពីមោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ។

កម្ពុជា​ បើកទំព័រ​ថ្មីជា​ប្រវត្តិសាស្ត្រ​​លើ​ការរៀបចំវិស័យដែនដី នគរូបនីយកម្ម​​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/03/2026

កម្ពុជា បាន​បើកទំព័រថ្មីមួយជា​ប្រវត្តិសាស្ត្រ​លើវិស័យ​រៀបចំដែនដី នគរូបនីយកម្ម ដោយ​បាន​បញ្ចប់ការ​វាស់វែង ចុះបញ្ជី​ និងបញ្ចប់​វិវាទដីធ្លី.

គ្រូបង្គោលចំនួន ៦៧ ពីឃុំគោលដៅថ្មី នឹងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាសហគមន៍

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/03/2026

ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន ដល់គ្រូបង្គោលចំនួន ៦៧ នាក់ មកពីឃុំគោលដៅថ្មី ដែលនឹងពាំនាំចំណេះដឹងទាំងនេះបន្តទៅកាន់ប្រជាពលរដ្ឋនៅតាមសហគមន៍។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)