មហាសេដ្ឋី Warren Buffet ប្រដូច AI ទៅនឹងគ្រាប់បែកនុយក្លេអ៊ែរដែលកំពុងផ្ទុះសាយភាយ

បរទេស ៖ ក្នុងដំណាក់កាលករីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាវ៉ៃឆ្លាត AI នាពេលបច្ចុប្បន្ននេះ កំពូលមហាសេដ្ឋីដ៏ល្បីល្បាញ លោក Warren Buffet បានធ្វើការបង្ហាញពីការយល់ឃើញរបស់លោកចំពោះភាពគ្រោះថ្នាក់ ក៏ដូចជាឱកាសមាសសម្រាប់ពិភពលោក។

នៅក្នុងបទបង្ហាញរបស់គាត់នៅឯកិច្ចប្រជុំប្រចាំឆ្នាំមួយនៃក្រុមហ៊ុន Berkshire Hathway បុរសវ័យ៩៣ឆ្នាំរូបនេះបានសំដែងក្តីព្រួយបារម្ភខ្លាំងចំពោះមុខក្នុងការប្រឈមមុខទៅនឹងភាពគ្រោះថ្នាក់នៃបច្ចេកវិទ្យា AI ដោយក្នុងនោះលោកបានប្រដូចស្ថានភាពវិវត្តនៃបច្ចេកវិទ្យាវ៉ៃឆ្លាតនេះដូចទៅនឹងអាវុធប្រល័យលោកអាវុធនុយក្លេអ៊ែរ។

លោកបានពន្យល់ថា មនុស្សបានបង្កើតគ្រាប់បែកនុយក្លេអ៊ែរដោយមិនមានការគ្រប់គ្រង និងទប់ស្កាត់ការអនុវត្តឲ្យបានម៉ត់ចត់។ មកទល់ពេលនេះ AI ក៏បានកើតឡើង និងស្ថិតនៅក្នុងស្ថានភាពដូចគ្នាដែរ។ ទោះបីជាយ៉ាងណាក្តី លោកទទួលស្គាល់ថា ចំណេះដឹងរបស់គាត់មានតិចតួចណាស់ចំពោះបច្ចេកវិទ្យានេះ ដូច្នេះលោកតែងតែមានការព្រួយបារម្ភខ្លាំងអំពីផលប៉ះពាល់។

លោកបានលើកឧទាហរណ៍ជាក់ស្តែងដែលធ្លាប់មានការក្លែងបន្លំសម្លេងរបស់គាត់តាមរយៈ AI នាពេលកន្លងមកដែលវាអាចនឹងបង្កហានិភ័យធ្ងន់ធ្ងរដល់ក្រុមគ្រួសាររបស់លោកហើយកាន់តែគួរឲ្យខ្លាចគឺបច្ចេកវិទ្យា Deep Fake ។

បន្ថែមពីការយល់ឃើញជាអវិជ្ជមានទៅលើបច្ចេកវិទ្យា AI លោក Buffet ក៏បាននិយាយបែបលេងសើចដែរថា ៖

«ប្រសិនបើខ្ញុំចាប់អារម្មណ៍ក្នុងការវិនិយោគទៅលើអាជីវកម្មបែបក្លែងបន្លំបែបបច្ចេកវិទ្យា ឬ Scamming ម្ល៉េះវានឹងក្លាយទៅជាឧស្សាហកម្មដ៏រីកចម្រើន និងប្រាក់ចំណូលបានច្រើនបំផុតមួយមិនធ្លាប់មានលើពិភពលោកជាមិនខាន»។

យ៉ាងណាក្តីក្នុងពេលដែលក្តីបារម្ភចំពោះគ្រោះថ្នាក់របស់ AI នេះ ប៉ុន្តែក្រុមហ៊ុន Berkshire Hathaway ថ្មីៗនេះបានប្រកាសហើយថា កំពុងរៀបចំបញ្ចូលសង្វាក់ការងាររបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាដែលមានការគាំទ្រដោយ AI ដែរ ទោះមិនបានលំអិតអំពីដំណឹងនេះក្តី។

លោក Buffet ក៏បានទទួលស្គាល់អំពីផលវិជ្ជមានដែរនៅម្ខាងទៀតនៃឥទ្ធិពលរបស់ AI ចំពោះពិភពលោក។ លោកជឿជាក់ថាវានឹងអាចជួយផ្លាស់ប្តូរពិភពលោកឲ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរឡើងដោយវានឹងអាចជំនួសការងាររាប់ពាន់ម៉ឺនកន្លែងពិតមែននៅដំណាក់ដំបូង ប៉ុន្តែវានឹងអាចបង្កើតឳកាសយ៉ាងច្រើនសម្រាប់គ្រប់គ្នានៅតាមក្រោយ។

គួរឲ្យដឹងដែរថា មកទល់ពលេនេះ AI ដែលត្រូវបានលោក Buffet ចាត់ទុកថាជាគ្រាប់នុយក្លេអ៊ែរនោះកំពុងផ្ទុះរីកសាយភាយស្ទើរពេញពិភពលោកដោយកន្លែងធ្វើការងារចំនួន៤០ភាគរយនឹងត្រូវបាត់បង់ហើយជំនួសមកវិញដោយបច្ចេកវិទ្យាស្វ័យប្រវត្តិនេះបើយោងតាមការការព្យាករណ៍ដោយ IMF ដែលក្នុងនោះមានរួមបញ្ចូលទាំងវិស័យថ្នាំពេទ្យតន្ត្រីហិរញ្ញវត្ថុនិងទៅដល់ឧស្សាហកម្ម។

យ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានេះគេសង្កេតឃើញថា ក្រុមហ៊ុនធំៗដែលមានបំពាក់បច្ចេកវិទ្យា AI កំពុងមានកំណើនទិផ្សារភាគហ៊ុនយ៉ាងខ្លាំងក្លាក្នុងរយៈពេល១២ខែចុងក្រោយដូចជា Microsoft (MSFT)ប្រមាណជា២៤ភាគរយនិង Nvidia (NVDA) កើនឡើងប្រមាណជា២១៥ភាគរយហើយ Berkshire Hathaway (BRK.A)ក៏មានកំណើនប្រមាណជា២២ភាគរយដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ