​រដ្ឋបាល​ក្រុង​ភ្នំពេញ ប្រកាស​សាងសង់​ផ្លូវថ្មីមួយ​ខ្សែ​បន្ថែម​ទៀតតភ្ជាប់ពីផ្លូវជាតិលេខ១មកស្ពានព្រែកប្រា​

ភ្នំពេញ ៖ ដើម្បីដោះស្រាយ​បញ្ហា​ស្ទះ​ចរាចរណ៍​នៅតំបន់​ផ្លូវជាតិលេខ១ រដ្ឋបាល​សាលា​រាជធានីភ្នំពេញ បាន​សម្រេច​បង្កើត​ផ្លូ​វថ្មីមួយខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ​១ទៅ​គល់​ស្ពាន​ឆ្លងទន្លេ​បាសាក់ ព្រែក​ប្រា ចាក់​អង្រែ​ក្រោម​ កាត់តាមតំបន់​អភិវឌ្ឍន៍​លំនៅឋាន​ប៉េងហួតបឹងស្នោ​រ ។​ នេះបើតាម​ការ​ប្រកាស​ពី​ឯកឧត្តម ​ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ក្នុង​ឱកាស​អញ្ជើញ​ពិនិត្យ​ការដ្ឋានសាងសង់ស្ពានឆ្លងទន្លេ​ព្រែក​ប្រា ចាក់​អង្រែ​ក្រោម​ នៅរសៀល​ថ្ងៃទី​៣០ ឧសភា ២០២៤​ ។​

ឯកឧត្ត​ម ឃួង ស្រេង​ បានមានប្រសាសន៍ថា​ តំបន់​ផ្លូវជាតិលេខ​១​ឃើញថា​មានបញ្ហា​កក​ស្ទះ​ចរាចរណ៍​ច្រើន ទោះបីជា​ស្ពាន​ឆ្លងទន្លេ​កោះពេជ្រ កោះនរា​ ត្រូវបានសាងសង់​ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ក្ដី ព្រោះពលរដ្ឋ​ជាច្រើន​ត្រូវធ្វើដំណើរ​ទៅ​កាន់​តំបន់​ផ្លូវ​៦០ម៉ែត្រ និង​តំបន់ខណ្ឌ​មានជ័យ​ ដូច្នេះហើយទើប​សាលា​រាជធានីភ្នំពេញស​ម្រេ​ច​បង្កើត​ផ្លូវ​ថ្មីមួយ​តភ្ជាប់ពីផ្លូវជាតិលេខ​១ ទៅ​​គល់ស្ពានព្រែកប្រា ចាក់អង្រែ​ក្រោម​ ។​

ឯកឧត្តម​បន្តថា ស្ពាន​កោះពេជ្រ កោះនរា បានជួយរំដោះ​ការកកស្ទះចរាចរណ៍​ត្រឹមតែប្រមាណ៣០​ភាគរយ​ប៉ុណ្ណោះ ។ សម្រាប់ផ្លូវ​ និងស្ពាន​ថ្មី តភ្ជាប់ពីតំបន់​ព្រែក​ប្រា ទៅកាន់​ចាក់​អង្រែ​ក្រោម នឹ​ងជួយ​រំដោះ​ចរាចរណ៍​​បា​ន​ច្រើនលែង​មានការកក​ស្ទះទៀត​នោះទេ​ ។

ជាការកត់សម្គាល់ ​តំបន់ច្បារអំពៅ ឬតំបន់​ផ្លូវជាតិលេសខ​១​នេះ រហូតមកដល់ពេលនេះ​មានស្ពាន​តភ្ជាប់​ចេ​ញ​​​ពីភ្នំពេញចំនួន២​ និង​កំពុងសាងសង់​ស្ពានមួយ​ទៀត សរុបទាំងអស់​ចំនួន​៣ ​។  ការ​សាងសង់​ស្ពាន​ និង​ផ្លូវ​ថ្មី​តភ្ជាប់ពីផ្លូវជាតិលេខ​១​ ទៅតំបន់​ចាក់​អង្រែ​នឹងអាច​ជួយឱ្យ​តំបន់ទាំងពី​រកាន់តែ​ខិតជិត​គ្នា​ ហើយជំរុញឱ្យ​តំបន់​ទាំង​ពីរនេះ​កាន់តែមានសក្ដានុពល​បន្ថែម​ទៀត​ ជាពិសេស​តំបន់​ផ្លូវជាតិលេខ​១​ ។​

បើតាម​លោក ប៉ូ អ៊ាង​គង់​ អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ​ Advance បានមានប្រសាសន៍ឱ្យដឹងថា​ តំបន់​ផ្លូវ​ជាតិ​លេខ​១​ គឺជា​តំបន់ដែលមានសក្ដានុពលលើការអភិវឌ្ឍលំនៅឋាន ដោយ​បច្ចុប្បន្ន​នេះ ឃើញ​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋានជាច្រើនបានចូលទៅ​តំបន់​នោះ ដើម្បីអភិវឌ្ឍន៍លំនៅឋាន​ ជាពិសេស​លំ​នៅ​ឋាន​​ដែល​មានតម្លៃខ្ពស់ៗ ហើយ​មានពល​រដ្ឋ​ជា​ច្រើន​ក៏បា​នទៅទិញ​លំនៅឋា​ននៅ​ក្នុង​តំបន់​នោះដើម្បីស្នាក់​នៅផងដែរ ។​

គួរ​បញ្ជាក់ថា ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅតំបន់​ណាមួយ​នឹងជួយឱ្យតំបន់នោះ​កាន់តែមាន​ការ​ចាប់​អារម្មណ៍ពីអ្នកវិនិយោគចូលទៅ​តំបន់​នោះដើម្បី​អភិវឌ្ឍ​ ជាពិសេស​លើ​សំណង់អចលនទ្រព្យ រួម​មាន​លំ​នៅ​ឋាន ផ្សារទំនើប​ជាដើម ។​​ ជាក់ស្ដែង​​តំបន់ផ្លូវ ​៦០ម៉ែត្រ​​​ក្នុង​រយៈពេល​ប្រមាណ១០​ឆ្នាំចុងក្រោយ​បាន​អភិ​វឌ្ឍ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ខ្វាត់ខ្វែង​​ហើយក៏ឃើញ​មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើន​ចូលទៅ​អភិ​វ​ឌ្ឍន៍​​ជាច្រើន​ ដោយផ្សារទំនើបតូចៗធំក៏បានចូលទៅអភិវឌ្ឍន៍ដើម្បីបំពេញ​បន្ថែមតម្រូវការ​​ផងដែរ ៕ ​


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី