ព្រឹត្តិការណ៍ «សប្តាហ៍រូបថត និងវីដេអូអន្តរជាតិ ឆ្នាំ២០២៤» រួមគ្នាថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃដងទន្លេមេគង្គ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ព្រឹត្តិការណ៍ «សប្តាហ៍រូបថត និងវីដេអូអន្តរជាតិ ឆ្នាំ២០២៤» ប្រឹងប្រែងរួមគ្នា ការពារ និងថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃដងទន្លេមេគង្គ ស្វែងយល់កាន់តែស៉ីជម្រៅកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ទីក្រុងអ៉ីស៊ូ-ប្រទេសចិន ៖ កម្មវិធី «សប្តាហ៍រូបថត និងវីដេអូអន្តរជាតិមេគង្គ-ឡានឆាង ឆ្នាំ២០២៤ » (2024 Lancang-Mekong International Videos and Photography Week) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅក្នុងការរួមគ្នាថែរក្សា ការពារដងទន្លេមេគង្គ ត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នាទីក្រុងអ៉ីស៊ូ(Yushu) ខ្ពង់រាបទីបេ ខេត្តឈីងហៃ ប្រទេសចិន ដែលជាប្រភពដើមនៃទឹកទន្លេមេគង្គ។

ពិធីនេះ មានការចូលរួមពីមន្ត្រីបក្សកុម្មនីស្តចិន ប្រចាំក្រុងអ៉ីស៊ូ, ថ្នាក់ដឹកនាំទីក្រុងអ៉ីស៊ូ, ប្រធានមន្ទីរព័ត៌មានទីក្រុងអ៉ីស៊ូ, បណ្តាមន្ត្រីស្ថានទូតទាំង ៦ប្រទេស នៃតំបន់មេគង្គ-ឡានឆាង រួមមានចិន មីយ៉ាន់ម៉ា ឡាវ កម្ពុជា ថៃ និងវៀតណាម ព្រមទាំងមានមានចូលរួមពីប្រតិភូសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកថតរូប និងថតវីដេអូអាជីព ដែលអញ្ជើញមកពីបណ្តាប្រទេសនៃតំបន់មេគង្គ-ឡានឆាង និងសារព័ត៌មានអន្តរជាតិមួយចំនួនទៀតសរុបប្រមាណជាង ១២០នាក់។

សម្រាប់សារព័ត៌មានពីកម្ពុជា រួមមាន ៖ បណ្តាញសារព៌មាន AMS (Apsara Media Services),បណ្តាញព័ត៌មាន Fresh News, ទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP)នៃក្រសួងព័ត៌មាន។

ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំនូវអ្នកជំនាញសារព័ត៌មានមកពីប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការ Lancang-Mekong (LMC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រភពទន្លេមេគង្គ។ ព្រឹត្តិការណ៍នេះ ក៏បានផ្តល់ឱកាសឱ្យអ្នកចូលរួមបានស្វែងយល់ និងទស្សនាភាពស្រស់ស្អាតនៃប្រភពទឹកទន្លេមេគង្គ និងស្វែងយល់ប្រព័ន្ធជីវចម្រុះដ៏សម្បូរបែបក្នុងតំបន់។

កម្មវិធីនេះរួមមានវេទិកាពិភាក្សាជាក្រុម, ដំណើរទេសចរណ៍ទៅកាន់តំបន់ប្រភពទឹកទន្លេមេគង្គ និងការតាំងពិពរណ៍រូបថត ផ្តោតលើការការពារបរិស្ថាន ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការផ្លាស់ប្តូរវប្បធម៌រវាងបណ្តាប្រទេសទាំង៦ និងទស្សនកិច្ចស្វែងយល់សារៈមន្ទីរក្នុងតំបន់ អ៊ីស៊ូ។ បន្ថែមពីនេះ កម្មវិធីក៏បានបង្ហាញពីសារៈសំខាន់ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងតំបន់តាមដងទន្លេមេគង្គផងដែរ។ អ្នកចូលរួមបានពិភាក្សាអំពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ឱកាស និងបញ្ហាប្រឈម នៅក្នុងតំបន់ LMC។

លោក អ៊ូ លាំង ថាវ (Wu LianghTao )សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការក្រុង Yushu នៃបក្សកុម្មុយនីស្តចិន បានថ្លែងក្នុងពិធីបើកនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះថា «ព្រឹត្តិការណ៍នេះ ផ្តល់ឱកាសឱ្យអ្នកសារព័ត៌មាន ស្វែងយល់អំពីប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ តាមប្រទេសរៀងៗខ្លួន»។

លោកបន្តថា ៖ ព្រឹត្តការណ៍នេះ ជាវេទិកាសម្រាប់ការកសាងទំនាក់ទំនងកាន់តែរឹងមាំ ក្នុងចំណោមប្រទេស LMC និងការលើកកម្ពស់ការយល់ដឹងពីវប្បធម៌ទៅវិញទៅមក តាមរយៈការចែករំលែកបទពិសោធន៍ និងទស្សនៈ ដើម្បីដោះស្រាយបញ្ហាប្រឈមទន្លេមេគង្គ-ឡានឆាង រួមគ្នា។

លោក អ៊ូ លាំងថាវ បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារ និងថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃដងទន្លេមេគង្គ សម្រាប់មនុស្សជំនាន់ក្រោយ។ ការបង្កើតកិច្ចសហប្រតិបត្តិការ Lancang-Mekong ត្រូវបានធ្វើឡើងក្នុងខែមីនា ឆ្នាំ២០១៦។ LMC រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ផ្តោតលើសសរស្តម្ភចំនួនបី គឺបញ្ហានយោបាយ សន្តិសុខ និងសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការសង្គម និងវប្បធម៌។ LMC មានវិស័យអាទិភាពចំនួន៥ គឺការតភ្ជាប់ សមត្ថភាពផលិតកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ការគ្រប់គ្រងធនធានទឹក និងកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។

លោក ស៊ុយ ប៊ុនឡាយ លេខាទី១ នៃស្ថានទូតកម្ពុជាប្រចាំប្រទេសចិន បានថ្លែងថា ក្នុងរយៈពេល៨ឆ្នាំ យន្តការ LMC បានឈានដល់កម្រិតថ្មី ក្លាយជាគំរូដ៏មានប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលផ្តល់នូវវឌ្ឍនភាពជាប់លាប់ និងគួរឱ្យកត់សម្គាល់ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ។

លោកបន្តថា ៖ សប្តាហ៍រូបថត និងវីដេអូអន្តរជាតិ Lancang-Mekong ឆ្នាំ 2024 នឹងដើរតួជាកម្លាំងជំរុញកិច្ចសហប្រតិបត្តិការនាពេលអនាគត ហើយអាចឱ្យអ្នកចូលរួមយល់ពីតម្លៃនៃប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ ជំរុញការថែរក្សាសន្តិភាព និងវិបុលភាពនៅក្នុងអនុតំបន់ ។ កម្មវិធីនេះ ក៏នឹងផ្តល់អ្នកចូលរួមយល់ដឹងអំពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ ពង្រីកការតភ្ជាប់ និងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឬលើសពីនេះថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *