រយៈ​ពេល​៩​ខែ កម្ពុជាបាននាំចេញផលិតផលកសិកម្មបាន ៨,៥លានតោន មានទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្មចម្រុះប្រមាណ ៨,៥លានតោន និងមានទំហំទឹកប្រាក់សរុបប្រមាណ ៣០០០លានដុល្លារ មានការកើនឡើង៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ផលិតផលកសិកម្មសំខាន់ៗដែលបាននាំចេញក្នុង១ឆ្នាំចុងក្រោយរួមមានដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី ចេក ស្វាយ ម្ទេស កៅស៊ូ ហើយក្រៅពីនេះក៏មានជាប្រភេទផលិតផលសាច់ផងដែរ។

ឯកឧត្តម បានគូសបញ្ជាក់ថា ៖

«​សមិទ្ធផល​ដ៏​សំខាន់​មួយ វា​ពិតជា​មិន​ងាយ​សម្រេច​នោះ​ទេ ខណៈដែលលទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃការបើកទីផ្សារថ្មី និងការបង្កើនសមត្ថភាពប្រកួតប្រជែង ជួយឱ្យផលិតផលកសិកម្មកម្ពុជា ឈានដល់ស្តង់ដារគុណភាពនាំចេញ ហើយការនាំចេញនេះទៀតសោត ភាគច្រើនមានលក្ខណៈផ្លូវការ ដែលជាសញ្ញាវិជ្ជមាន។ យើងលែងនាំចេញក្រៅផ្លូវការទៀតហើយ ការនាំចេញរបស់យើងត្រូវបានទទួលស្គាល់តាមរយៈបណ្តាញផ្លូវការ»។

អ្នកនាំពាក្យរូបនេះបានបន្តលើកឡើងថា ៖

«បច្ចុប្បន្នបើយើងមើលទៅការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីសម្រាប់ទិន្នន័យ៩ខែកន្លងមកនេះ រកចំណូលជូនវិស័យកសិកម្មបានប្រមាណ៩០០ លានដុល្លារ។ដំឡូងមី ក៏ជាកសិផលដែលមានទំហំធំដែរ ដោយទំហំដំឡូងមានតម្លៃជាសាច់ប្រាក់ប្រមាណ៥៨០លានដុល្លារ និងតម្លៃស្វាយជាង ២០០ លានដុល្លារអាមេរិក ដែលយើងគ្រាន់តែសរុបផលិតផលពីរបីមុខនេះ យើងទទួលបានតម្លៃធំជាងការនាំចេញស្រូវអង្ករទៅទៀត»។

ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាពសំខាន់ៗ រួមទាំងគំនិតផ្តួចផ្តើម ផ្តល់ហិរញ្ញប្បទាន ចំនួន១០០លានដុល្លារ សំដៅគាំទ្រការស្រាវជ្រាវទីផ្សារ និងធានាស្ថិរភាពតម្លៃ។ បន្ថែមពីលើនេះ ក្រសួងបានជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ ហើយគ្រោងនឹងជ្រើសរើសចំនួន ១០០០នាក់បន្ថែមទៀត ដើម្បីដាក់ពង្រាយគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេសនៅឆ្នាំក្រោយ។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ន កម្ពុជាកំពុងចរចាលក្ខខណ្ឌភូតគាមអនាម័យជាមួយប្រទេសចិន លើការនាំចេញទឹកមាត់ត្រចៀកកាំ ទុរេន ខ្នុរ និងម្នាស់ ដែលជាដំណាំ​សក្តានុពល ខណៈដែលទីផ្សារប្រទេសចិនកំពុងមានតម្រូវការលើកសិផលទាំងអស់នេះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ចិន បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២៦នេះចាប់ពី ៤,៥% ទៅ ៥% ដែលជាការទម្លាក់ចំណាត់ថ្នាក់ និងបន្ទាបផែនការលើកដំបូងចាប់តាំងពីឆ្នាំ២០២៣រហូតមក

កម្ពុជាបន្តជំរុញការកៀរគរធនធានសម្រាប់គម្រោងដឹកជញ្ជូនជាង ១៧០ តម្លៃជាង ៣៦ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

រាជរដ្ឋាភិបាល បាន និងកំពុងបន្តកៀរគរធនធានសម្រាប់អនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលត្រូវការថវិកាប្រមាណ ៣៦,៦ ពាន់លានដុល្លារ។

កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/03/2026

កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម

ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ

ប្រធានាធិបតីអាម៉េរិក គំរាមផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ បន្ទាប់ពីរារាំងមិនឲ្យប្រើមូលដ្ឋានយោធារបស់ខ្លួនវាយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ប្រធានាធិបតី Trump គំរាមថា "អេស្ប៉ាញគឺអាក្រក់ ហើយយើងនឹងកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់។ យើងមិនចង់ធ្វើអ្វីពាក់ព័ន្ធជាមួយនឹងអេស្ប៉ាញទៀតទេ។ អាចនៅថ្ងៃស្អែក ឬ ថ្ងៃនេះកាន់តែប្រសើរ ខ្ញុំចង់បញ្ឈប់អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងអេស្ប៉ាញ និង ផ្តាច់អាជីវកម្មទាំងអស់ដែលមានជាមួយអេស្ប៉ាញ"

IMF ៖ ឥទ្ធិពលសង្គ្រាមនៅមជ្ឈិមបូព៌ាមកលើសេដ្ឋកិច្ចពិភពលោក​ធ្ងន់កម្រិតណា គឺអាស្រ័យលើរយៈពេលរបស់វា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ាលើសេដ្ឋកិច្ចពិភពលោក និងបង្ករការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធកម្រិតណានោះ គឺអាស្រ័យទៅលើរយៈពេលនៃការអូសបន្លាយរបស់វាថាតើបញ្ចប់នៅពេលណាឱ្យប្រាកដ

ប្រធានាធិបតីប៊ុលហ្គារីអះអាងថា បញ្ហានៅអ៊ីរ៉ង់ មិនអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនឡើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/03/2026

ថ្នាក់ដឹកនាំកំពូលរបស់ ប៊ុលហ្គារី អះអាងថា គ្មានការគំរាមកំហែង ឬគ្រោះថ្នាក់ណាមួយដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់ប៊ុលហ្គារីនោះឡើយ បើទោះជាជម្លោះយោធារវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តភាពតានតឹងក៏ដោយ

ហាង​ឆេងដីធ្លីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញបន្តធ្លាក់ចុះ​ ខណៈអ្នកទិញនៅបន្តរក​ដីដែលលក់​ក្រោមតម្លៃទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/03/2026

តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានបន្ត​ធ្លាក់ចុះបន្ថែមទៀត​នៅ​ដើមឆ្នាំ២០២៦នេះ ជាក់ស្ដែង ​តំបន់​ដែលធ្លាប់តែមានតម្លៃខ្ពស់លើ​ស ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​ បានធ្លាក់​មកនៅក្រោម ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ជួយពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា គឺជាវេទិកាយុទ្ធសាស្ត្រមួយ ជំរុញការចូលរួមរបស់វិស័យឯកជនរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

«វេទិកាកសិកម្មកម្ពុជា» ស្វែងរកធាតុចូលបន្ថែមក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធី «វេទិកាកសិកម្មកម្ពុជា» ដែលមានការចូលរួមពីសំណាក់វិស័យឯកជន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)