គំនិតច្នៃប្រតិដ្ឋនៅក្នុងអាជីវកម្មពិតជាសំខាន់ ដើម្បីអាចទាក់ទាញអតិថិជនបានទាំងនៅក្នុងស្រុក និងជនបរទេស  

បច្ចុប្បន្ននេះ ផលិតផល និងសម្ភារៈប្រើប្រាស់មានច្រើនមុខ ច្រើនប្រភេទ ដែលកំពុងចរាចរណ៍នៅលើទីផ្សារ ដោយផលិតផលខ្លះត្រូវបានកែច្នៃ និងផលិតឡើងនៅក្នុងស្រុក និងខ្លះទៀតត្រូវបាននាំចូលមកពីក្រៅប្រទេស ឬប្រទេសជិតខាង។ យ៉ាងណាក៏ដោយ ត្បិតថាកាលពីមុនភាគច្រើនគេនិយមទិញ និងឱ្យតម្លៃទៅលើផលិតផលដែលនាំចូលមកពីក្រៅប្រទេសដោយគិតថាវាមានគុណភាពល្អ ប៉ុន្តែនាបច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មក្នុងស្រុកមួយចំនួនបានរិះរកគំនិតថ្មីៗ ទាំងការបង្កើត ផលិត និងកែច្នៃបន្ថែម ឱ្យមានសោភ័ណភាព គុណភាព ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យងាកមកផ្តល់តម្លៃ ជឿជាក់ និងគាំទ្រផលិតផលក្នុងស្រុកវិញគួរឱ្យកត់សម្គាល់។

ជាក់ស្ដែង និយាយតែវិស័យសម្លៀកបំពាក់ដែលកំពុងផុសផុល និងមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនទាំងជាតិ និងអន្តរជាតិ ជាពិសេសយុវជន ទៅលើម៉ាកសញ្ញា យីហោ (Brand) អាវក្នុងស្រុកជាច្រើន ជាមួយនឹងការបង្ហាញនូវការរចនាចេញជារូបភាពស្អាតៗ ប្លែកៗគ្នា ដោយមានដាក់បញ្ចូលសិល្បៈ វប្បធម៌ខ្មែរ និងអត្តសញ្ញាណជាតិខ្មែរជាច្រើន ។ តូយ៉ាង Ahsora World ជាម៉ាកសញ្ញាអាវយឺតមួយដែលភាគច្រើនគេស្គាល់តាមរយៈការរចនាបែបសហសម័យ លាយឡំជាមួយនឹងរូបភាពច្នៃប្រតិដ្ឋប្លែកៗ ផ្តោតសំខាន់ទៅលើសិល្បៈ វប្បធម៌ ប្រពៃណីខ្មែរ ជាពិសេសគឺការរចនាសម្រាប់រដូវបុណ្យទានផ្សេងៗ ទាំងនៅលើអាវ និងការវេចខ្ចប់ ដែលប្រាកដថាអាចទាក់ចិត្តរបស់អតិថិជនបានយ៉ាងមានប្រសិទ្ធភាព។

បើតាមលោ​ក តៃ ធារ៉ារិទ្ធីរក្ស ជាអ្នកគ្រប់គ្រងទូទៅនៃ Ahsora World បានប្រាប់ឱ្យដឹងថា៖

«បច្ចុប្បន្ន ផ្នត់គំនិតរបស់ប្រជាជនខ្មែរយើងគឺយល់ដឹងច្រើនទាក់ទងនឹងផលិតផលក្នុងស្រុក ជាពិសេសការគាំទ្រផលិតផលដែលទាក់ទងនឹងសិល្បៈ វប្បធម៌ ប្រពៃណីខ្មែរ គួបផ្សំនឹងការរចនាទៅលើអាវ ដោយយើងទទួលបានការគាំទ្រច្រើន ទាំងអតិថិជនខ្មែរ និងបរទេស ហើយអាវយើងមានច្រើនម៉ូដ និងច្រើនទំហំ ដែលភ្ញៀវគាត់អាចទិញពាក់ប្រចាំថ្ងៃក៏បាន ទិញជាអំណោយក៏បាន ដូចជា ជនបរទេសខ្លះមុនឡើងយន្តហោះក៏គាត់មកទិញ ៤-៥អាវ ទុកជាអំណោយយកត្រឡប់ទៅវិញ»។

សម្រាប់ការរចនា ក៏ដូចជាជ្រើសរើសប្រភេទកំណាត់អាវ អ្នកជំនាញផ្នែករចនាបានគិតគូរច្រើនទៅលើតម្រូវការអតិថិជន ដោយសារអតិថិជនខ្លះចង់បានសាច់ស្ដើង សាច់ក្រាស់ ឬប្រវែងសម្រុងផ្សេងៗគ្នា។

លោក តៃ ធារ៉ារិទ្ធីរក្ស បានបញ្ជាក់ថា ៖

«យើងបានច្នៃ និងសាកល្បងច្រើនទៅលើម៉ូដ និងខលិកសិនផ្សេងៗគ្នា ជាក់ស្ដែង ដូចដែលយើងធ្លាប់ចេញកាលពីឆ្នាំមុន សម្រាប់រដូវចូលឆ្នាំខ្មែរ យើងមានប្រភេទអាវហាវ៉ៃ មានរូបប្រសាទ រូបអន្សម រូបមួកស្លឹកត្នោត និងផ្ការំដួលជាដើម ដែលមានសាច់កំណាត់ស្ដើងសម្រាប់ខែក្ដៅ ចំណែកឯរដូវបុណ្យអុំទូកថ្មីៗនេះ យើងក៏បានចេញជាប្រភេទអាវយឺត តែបែបយុវវ័យ សាច់ក្រាស់ មានសម្រុងខ្លី ឬបែប streetwearវិញម្ដង»។

ចំពោះដំណើរការរបស់ Ahsora World លោក និងក្រុមការងារបានព្យាយាមចេញលក់នូវប្រភេទអាវដែលមានការរចនា ច្នៃម៉ូដផ្សេងៗគ្នា ជាពិសេសសម្រាប់រដូវបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ ចូលឆ្នាំប្រពៃណីចិន ភ្ជុំបិណ្ឌ និងបុណ្យអុំទូកជាដើម ដែលជាឱកាសពិសេសសម្រាប់ដាក់ចេញនូវការរចនាថ្មីៗទាក់ទងនឹងពិធីនីមួយៗផង និងតថភាពផ្សេងៗក្នុងប្រទេសកម្ពុជាផង ដែលចាត់ទុកជាការផ្សព្វផ្សាយវប្បធម៌ខ្មែរមួយផ្នែកផងដែរ។

ដោយឡែក ពាក់ព័ន្ធនឹងតម្លៃវិញ អាវ ដែលជ្រកក្រោម យីហោ Ahsora World មានច្រើនប្រភេទអាស្រ័យតាមការរចនា និងប្រភេទអាវ ដោយតម្លៃមានចាប់ពី ១០-៣០ដុល្លារ ហើយអតិថិជនភាគច្រើនបញ្ជាទិញតាមអនឡាញ ខ្លះមកទិញដល់ showroom ។ យ៉ាងណាក៏ដោយ ចំពោះតម្លៃអាវទាំងនេះអាចថ្លៃបន្តិចបើប្រៀបជាមួយតម្លៃអាវធម្មតា ប៉ុន្តែ Ahsora World នៅតែអាចរក្សាបាននូវចំនួនអតិថិជនចាស់ ហើយបានទាក់ទាញអតិថិជនថ្មីៗបន្ថែមជាបន្តបន្ទាប់។

គួរជម្រាបដែរថា បន្ទាប់ពីបានដាក់ចេញនូវខលិកសិនបុណ្យចូលឆ្នាំខ្មែរ និងទទួលបានការគាំទ្រខ្លាំងកាលពីឆ្នាំមុន Ahsora World ក៏កំពុងរៀបចំការរចនាកាន់តែស្អាត និងប្លែកបន្ថែមទៀត សម្រាប់ត្រៀមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ពោលគឺធ្វើយ៉ាងណាអាចទាក់ទាញអតិថិជនឱ្យបានស្គាល់ពីគុណភាពផលិតផលក្នុងស្រុកផង និងអត្ថន័យរបស់វប្បធម៌ខ្មែរផងដែរ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក ដែលរួមមានទាំងប្រភេទអាហារសម្រេច និងពាក់កណ្តាលសម្រេច កំពុងសម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស