ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមបដិសេធនូវសំណើសុំចំនួន២ ដែលស្នើកាត់ឆ្វៀលលដីនៅតំបន់អភិរក្សធ្វើជាកម្មសិទ្ធិឯកជន

សេចក្តីប្រកាសព័ត៌មាន

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមបដិសេធនូវសំណើសុំទាំង២ ដែលមានទីតាំងទី១ ស្ថិតនៅឃុំកំពង់ព្រៀង ស្រុកសង្កែ និងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទីតាំងទី២ ស្ថិតនៅឃុំព្រៃចាស់ ឃុំតាម៉ឺន និងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង  គឺស្ថិតក្នុងតំបន់៣នៃបឹងទន្លេសាប ដែលជាតំបន់អភិរក្ស និងការពារឱ្យបានដាច់ខាត ដើម្បីរក្សាអាយុជីវិតបឹងទន្លេសាប ដែលមិនអាចផ្តល់កម្មសិទ្ធិឯកជនបាននោះឡើយ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់ពីទទួលបានលិខិតស្នើសុំចំនួន ២ច្បាប់ ដូចខាងក្រោម៖

(១). ស្នើសុំដោយបុគ្គលចំនួន ៨នាក់ ដែលមានឈ្មោះ ស្វាយ ឆៃ, ហេង សុធា, មាស សាវ៉េត, សេក សៀង, ស៊ឹម ណេង, ព្រួញ ធារិទ្ធ, ឯម ចន និងឈ្មោះ ពេជ្រ សល់ ដែលបានអះអាងថាជាតំណាងប្រជាពលរដ្ឋចំនួន ១១៦គ្រួសារ សុំកាត់ឆ្វៀល ចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីចំនួន ១ ៦៧៨ហិកតា នៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ និងឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង

(២). ស្នើសុំដោយបុគ្គលចំនួន ៦នាក់ មានឈ្មោះ សុខ វ័យ, សូ ភិរុន, ប៉ែន សុចិន្តា, ឯម ច័ន្ទសុភ័ក្ត្រា, ហេង លៀងអ្វី និងឈ្មោះ ពុត ហុងលី បានអះអាងថាជាតំណាងប្រជាពលរដ្ឋចំនួន ១៧៩គ្រួសារ ស្នើសុំកាត់ឆ្វៀល ចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីចំនួន ១ ៦៣៧ហិកតា នៅឃុំព្រៃចាស់ ឃុំតាម៉ឺន និងឃុំតាពួង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យឃើញថា ទីតាំងដីស្នើសុំទាំង២កន្លែងខាងលើ ស្ថិតនៅក្នុងតំបន់៣នៃ បឹងទន្លេសាប ដែលជាតំបន់ត្រូវអភិរក្ស និងការពារឱ្យបានដាច់ខាតសម្រាប់ឧត្តមប្រយោជន៍ប្រជាជនកម្ពុជាគ្រប់រូប និងតជំនាន់។

ផ្អែកតាមលទ្ធផលនៃការធ្វើកោសល្យវិច័យដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ លើស្នាមម្រាមដៃរបស់បុគ្គលស្នើសុំទាំង ១៤នាក់ខាងលើ និងស្នាមម្រាមដៃប្រជាពលរដ្ឋចំនួន ២៩៥នាក់ លើឯកសារភ្ជាប់មកជាមួយលិខិតស្នើសុំទាំង២ ឃើញថា មានបុគ្គលចំនួន ៦នាក់ មានចេតនាទុច្ចរិតក្លែងបន្លំ ដោយផ្តិតស្នាមម្រាមដៃរបស់ខ្លួនលើឈ្មោះផ្សេងទៀតដូចខាងក្រោម៖

១. ឈ្មោះ ហេង សុធា កើតនៅថ្ងៃទី ២០ ខែខុសភា ឆ្នាំ ១៩៨៦ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៧១៣០៣៧៧៦ បានផ្តិតស្នាមម្រាមដៃក្លែងបន្លំជំនួសឱ្យឈ្មោះប្រជាពលរដ្ឋចំនួន ១០៥នាក់ នៅស្រុកសង្កែ ស្រុកមោងឫស្សី និងស្រុកថ្មគោល។

២. ឈ្មោះ ស្វាយ ឆៃ កើតនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ១៩៧១ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៧០៧៣៧២៣៧ បានផ្តិតស្នាមម្រាមដៃស្តាំក្លែងបន្លំជំនួសឱ្យឈ្មោះប្រជាពលរដ្ឋចំនួន ២១នាក់ នៅស្រុកសង្កែ ស្រុកមោងឫស្សី និងស្រុកថ្មគោល។

៣. ឈ្មោះ សេក សៀង កើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៧១ កាន់អត្តសញ្ញា ណប័ណ្ណលេខ ១៧០៧៧៣១១២ បានផ្តិតស្នាមម្រាមដៃស្តាំក្លែងបន្លំជំនួសឱ្យឈ្មោះប្រជាពលរដ្ឋចំនួន ១២នាក់ នៅស្រុកសង្កែ ស្រុកមោងឫស្សី និងស្រុកថ្មគោល។

៤. ឈ្មោះ ពេជ្រ សល់ កើតនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ១៩៨០ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៦០៤៣៦៣៤៦ បានផ្តិតស្នាមមេដៃស្តាំក្លែងបន្លំជំនួសឱ្យឈ្មោះប្រជាពលរដ្ឋចំនួន ១១នាក់ នៅស្រុកសង្កែ ស្រុកមោងឫស្សី និងស្រុកថ្មគោល។

៥. ឈ្មោះ ព្រួញ ធារិទ្ធ កើតនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៨៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៧១២១១២៤៣ បានផ្តិតស្នាមមេដៃស្តាំក្លែងបន្លំជំនួសឱ្យឈ្មោះប្រជាពលរដ្ឋចំនួន ៨នាក់ នៅស្រុកសង្កែ ស្រុកមោងឫស្សី និងស្រុកថ្មគោល។

៦. ឈ្មោះ ពុធ ហុងលី កើតនៅថ្ងៃទី ០១ ខែខុសភា ឆ្នាំ ១៩៦៩ កាន់អត្តសញ្ញាណប័ណ្ណលេខ ១០០៧៦៦៧១៦ បានផ្តិតស្នាមមេដៃស្តាំក្លែងបន្លំជំនួសឱ្យឈ្មោះប្រជាពលរដ្ឋចំនួន ៣នាក់ នៅស្រុកថ្មគោល។

ក្រសួង ដ.ន.ស. សូមបដិសេធនូវសំណើសុំទាំង២ខាងលើនេះ និងសូមបញ្ជាក់ជូនសាធារណជនជ្រាបថា ទីតាំងដីស្នើសុំទាំង២ទីតាំងនេះ ស្ថិតក្នុងតំបន់៣នៃបឹងទន្លេសាប ដែលជាតំបន់អភិរក្ស និងការពារឱ្យបានដាច់ខាត ដើម្បីរក្សាអាយុជីវិតបឹងទន្លេសាប ដែលមិនអាចផ្តល់កម្មសិទ្ធិឯកជនបាននោះឡើយ ហើយក្រសួង ដ.ន.ស បន្តសិក្សាផ្លូវច្បាប់ដើម្បីចាត់វិធានការចំពោះបុគ្គលខាងលើដែលបានក្លែងបន្លំស្នាមម្រាមដៃរបស់ប្រជាពលរដ្ឋលើឯកសារស្នើសុំជូនភ្ជាប់មកជាមួយ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន

គុយបា ទទួលបានជំនួយអង្ករ ១៥ ០០០ តោនជាលើកដំបូងពីចិន ក្រោយរងសម្ពាធសេដ្ឋកិច្ច​ពីអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

នេះគឺជាការដឹកជញ្ជូនស្បៀងនេះលើកទីមួយនៃចំនួនអង្ករសរុប ៦០ ០០០ តោនដែលទីក្រុងប៉េកាំងបានសន្យាថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និង បញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា

ការលើកលែងទិដ្ឋាការ ៤ ខែ ដល់ជនជាតិចិន រំពឹងថានឹងជួយជំរុញកំណើនទេសចរ ក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រ គន្លឹះថ្មីមួយ ដោយការលើកលែងទិដ្ឋាការ (Visa) រយៈពេល ៤ខែ ជូនដល់ប្រជាពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែនធម្មតា ហើយនឹងចាប់ផ្តើមនៅពាក់កណ្ដាលខែមិថុនាខាងមុខ ស្របពេល​ដែលក្រសួងទេសចរណ៍កម្ពុជាបានប្រកាសអំពីរដូវកាលបៃតង

កិច្ចសន្ទនា​យុវជន​កម្ពុជា​-​ចិន ​បង្ហាញ​ពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ និង​បញ្ញវន្តកាន់តែ​ស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

ភាពជាដៃគូរវាងប្រទេសកម្ពុជា និងប្រទេសចិន គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់គាំទ្រកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការផ្លាស់ប្តូរបញ្ញា និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ស្របពេលពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការបែកខ្ចែកសេដ្ឋកិច្ច និងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី