តម្រូវការ​សម្ភារៈសំណង់​​នៅ​ដើមឆ្នាំ២០២៥​ចាប់​ផ្ដើម​មាននិន្នាការ​កើនឡើង ដែលជាសញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​សំណង់​

ភ្នំពេញ ៖ នៅដើមឆ្នាំ២០២៥​នេះ តម្រូវការ​សម្ភារៈសំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ ត្រូវបានកត់សម្គាល់ឃើញថា​​មាននិន្នាការ​កើនឡើងវិញបន្តិចបើធៀបទៅនឹង​ឆ្នាំ២០២៤​កន្លងទៅ ជាពិសេសនៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស និង​នៅ​តាមតំបន់ជាប់ព្រំដែន​កម្ពុជា ។ នេះ​បើតាមការ​លើកឡើងរបស់​អ្នកពាក់ព័ន្ធក្នុងវិស័យ​សាងសង់​អ្នកលក់​សម្ភារៈ​សំណង់​ក្នុង​ប្រទេស​កម្ពុជា ។​

លោក ចាន់ ថាណា អ្នកម៉ៅ​ការ​សំណង់​មួយរូប​នៅក្នុងរាជធានីភ្នំពេញ បានថ្លែងដោយសុំមិនបញ្ចេញមុខឱ្យដឹងថា ​នៅ​ដើមឆ្នាំ២០២៥​នេះ តាមដេប៉ូ​លក់​សម្ភារៈសំណង់មួយចំនួនបាន​ដំឡើង​តម្លៃ លើ​សម្ភារៈ​មួយចំនួន ដូចជា ​ឥដ្ឋ ដែក​ និងការូ និងសម្ភារៈផ្សេងទៀត ព្រោះនៅដើមឆ្នាំ២០២៥នេះ តម្រូវការសម្ភារៈសំណង់​មានការកើនឡើង​ ហើយបើនៅតាមតំបន់ជាប់ព្រំដែនកាន់តែកើនឡើង ដូចជា​នៅប៉ោយ​ប៉ែត, បាវិត​ ​និងក្នុង​តំបន់សេដ្ឋកិច្ចពិសេស​តាមបណ្ដាខេត្ត​មួយចំនួន ។

លោក ​ពុត ចិន្ដា​រឹទ្ធ​ អគ្គលេខាធិការ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ង់ត៍កម្ពុជា​ បានថ្លែង​ប្រាប់ ​AMS តាមទូរ​សព្ទ​ឱ្យ​ដឹង​ថា​ នៅក្នុងឆ្នាំ២០២៥​នេះ លោក​មើលឃើញថា និន្នាការ​នៃការ​ប្រើប្រាស់ស៊ីម៉ង់​ត៍​​នៅក្នុង​ប្រទេស​កម្ពុជា​មានការកើនឡើង និង​រំពឹងថា​អាច​នឹង​កើនឡើង​បន្ថែម​ទម្រាំដល់ដំណាច់ឆ្នាំ២០២៥ ។

លោកបន្តថា ៖

«ថ្វីត្បិតតែ​តម្រូវការ​ស៊ីម៉ង់ត៍​នៅក្នុងប្រទេស​ មានការកើនឡើង​ខ្ពស់​ជា​ងឆ្នាំ​២០២៤​ក៏ដោយ ក៏​អ្នក​ផលិត​ស៊ីម៉ង់​ត៍មិនបានដំឡើង​ថ្លៃស៊ីម៉ង់ត៍នោះទេ ផ្ទុយ​ទៅវិញ​ពួកគាត់បានឯកភាព ក្នុងការ​បញ្ចុះ​តម្លៃ​បន្ថែ​ម​ទៀត​ ប៉ុន្តែ​សម្រាប់​ម្ចាស់ដេប៉ូ យកពីរោងចក្រ​ទៅលក់​បន្ត​ក្នុងតម្លៃប៉ុន្មាន​នោះ គឺជា​រឿងរបស់គេ​ ដោយ​យើងមិន​អាច​​​កំណត់ថ្លៃលក់​ដល់ម្ចាស់ដេប៉ូទាំង​នោះទេ ។ បច្ចុប្បន្ន​នេះ កម្ពុជាអាច​មានសមត្ថភាពក្នុងការ​ផ្គត់ផ្គង់​ស៊ីម៉ង់​ត៍​សម្រាប់​បំពេញតម្រូវការ​ដោយខ្លួន​ឯង​ប្រមាណជា​៨៥​ភាគរយ​ហើយ និ​ងបាននាំចូលពី​ខាងក្រៅ​ប្រទេស​តែ​ប្រមាណ១៥ភាគរយ​ទៀត​ប៉ុណ្ណោះមកបំពេញតម្រូវការ ហើយរំពឹងថា​នៅក្នុង​អំឡុងឆ្នាំ២០២៦ ឬឆ្នាំ២០២៧ កម្ពុជា​មានរោងចក្រ​ផលិ​ត​​ស៊ីម៉ង់ត៍​​សម្រាប់ផ្គត់ផ្គង់​ក្នុង​ស្រុក​បានគ្រប់​១០០ភាគរយ»។

លោក​ឧកញ៉ា ហួត ជា ម្ចាស់ក្រុមហ៊ុននាំចូល ​និង​ចែក​ចាយ​សម្ភារៈសំណង់​ធំមួយ​នៅក្នុងប្រទេស​កម្ពុជា​ក៏បាន​លើកឡើងផងដែរថា​ ក្នុងឆ្នាំ២០២៥នេះ លោកឧកញ៉ា​មើល​ឃើញថា​​ សម្ភារៈសំណង់​អាច​នឹង​មានកំណើន​​កើនឡើង​ធៀប​នឹង​ឆ្នាំ២០២៤ ជាពិសេស​នៅតាមបណ្ដាខេត្ត​នានាជាប់ព្រំដែន ។​

លោកឧកញ៉ា​បន្តថា ៖

«ឆ្នាំ២០២៥នេះ​ ការផ្គត់ផ្គង់​សម្ភារៈសំណង់​​សម្រាប់សាងសង់​ផ្ទះ​ដូចជា​ក្នុង​បុរី ឬសំណង់​មួយចំនួន​នៅភ្នំពេញ​មានការ​ថមថយ​ ប៉ុន្តែ​មានកំណើន​ទៅលើ​ការ​សាងសង់​រោងចក្រ ឃ្លាំង និង​សំណ​ង់​នៅ​តាម​​តំបន់​ព្រំដែន» ។​

អ្នកអភិវឌ្ឍន៍​សំណង់ និងវិនិយោគក្នុងវិស័យអចលនទ្រព្យ​ដ៏ធំមួយ​នៅក្នុង​ប្រទេស​កម្ពុជា អ្នកឧកញ៉ា សៀ ឬទ្ធី​ បានលើកឡើងថា ឆ្នាំ២០២៥​ ការ​វិនិយោគ​លើ​អគារ​ខុនដូ និង​ផ្ទះ​ក្នុង​បុរី​ អាច​នឹងមិនមានច្រើន​ដូចមុន ប៉ុន្តែ​ការ​វិនិយោគ​លើ​រោងចក្រ​ឧស្សាហកម្ម ​នឹង​មានកំណើន ដូច្នេះហើយតម្រូវការ​ឃ្លាំង សម្រាប់ស្តុកទំនិញ និងរោងចក្រ​​នឹង​មានកំណើន ជាពិសេសនៅតាមបណ្តាខេត្តដែលមានសក្ដានុពលសំខាន់ៗដូចជា ខេត្តស្វាយរៀង កំពង់ស្ពឺ ព្រះសីហនុ ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *