ក្រុមប្រទេស BRICS ចង់បង្កើតកម្លាំងរួមមួយសម្រាប់ទប់ទល់នឹងគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិក Donald Trump

បរទេស៖ យោងតាមប្រភភព័ត៌មានពី CNA បានរាយការណ៍ថា  រដ្ឋមន្ត្រីការបរទេសនៃបណ្តាសមាជិកក្រុមប្រទេស BRICS បានជួបប្រជុំគ្នាក្នុងគោលបំណងបង្កើតកម្លាំងរួបរួមមួយសម្រាប់ទប់ទល់នឹងគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump ។

កាលពីថ្ងៃចន្ទ អ្នកការទូតកំពូលៗមកពី ១១ ប្រទេសដែលជាសមាជិក BRICS រួមមាន៖ អេហ្ស៊ីប អេត្យូពី ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង និងអេមីរ៉ាត់អារ៉ាប់រួម បានជួបប្រជុំគ្នាដើម្បីរៀបចំរបៀបវារៈរបស់ពួកគេមុនពេលមានកិច្ចប្រជុំកំពូលមេដឹកនាំនៅខែកក្កដាខាងមុខនេះ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគ្រាដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិបានកាត់បន្ថយការព្យាករណ៍កំណើន ដោយសារមានផលប៉ះពាល់ពីពន្ធគយថ្មីរបស់អាម៉េរិក។

រដ្ឋមន្ត្រីការបរទេសប្រេស៊ីលលោក Mauro Vieira បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិបត្តិមនុស្សធម៌ ជម្លោះប្រដាប់អាវុធ អស្ថិរភាពនយោបាយ និងការលុបបំបាត់ពហុភាគីនិយម ហើយតួនាទីរបស់ BRICS ជាលក្ខណៈក្រុមគឺសំខាន់ជាងពេលណាទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ អំណាចនៃប្រាក់ដុល្លារនៅតែជាបញ្ហាប្រឈមរបស់ BRICS ហើយវានឹងក្លាយជាប្រធានបទសំខាន់នៅក្នុងរបៀបវារៈ។ នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីឆ្នាំមុន សមាជិក BRICS បានពិភាក្សាអំពីការជំរុញប្រតិបត្តិការមិនមែនប្រាក់ដុល្លារ ប៉ុន្តែត្រូវបាន Donald Trump គំរាមកំហែងជាមួយនឹងការដាក់ពន្ធ ១០០% ប្រសិនបើពួកគេកាត់បន្ថយការប្រើប្រាស់រូបិយប័ណ្ណអាម៉េរិក។ ចាប់តាំងពីកាន់តំណែងជាប្រធានាធិបតីជាលើកទីពីរមក Trump បានប្រកាសពន្ធតបតឲ្យមានភាពស្មើគ្នាលើប្រទេសជាច្រើន ប៉ុន្តែបានពន្យារពេលរយៈពេល ៩០ ថ្ងៃ លើកលែងតែប្រទេសចិនត្រូវបានយកពន្ធរហូតដល់ ១៤៥% ហើយទីក្រុងប៉េកាំងបានវាយបកមកវិញជាមួយនឹងពន្ធចំនួន ១២៥% លើទំនិញរបស់អាម៉េរិក។ ចិនបានចាត់ទុកពន្ធគយរបស់អាម៉េរិកជាលទ្ធិឯកតោភាគីនិយម និងការគំរាមកំហែង។

ចាប់តាំងពីឆ្នាំ២០០៩ មក BRICS បានពង្រីកសមត្ថភាពយ៉ាងខ្លាំង ខណៈដែលមានប្រទេសសេដ្ឋកិច្ចធំៗដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ជាបង្អែក។ ឥឡូវនេះ ក្រុមប្រទេស BRICS មានចំនួនប្រជាជនជិតពាក់កណ្តាលនៃចំនួនសរុបប្រជាជនពិភពលោក, មានចំណែក ៣៩% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, និងកាន់តែមានឥទ្ធិពលលើឆាកអន្តរជាតិចាប់តាំងពីពាណិជ្ជកម្មរហូតដល់បញ្ហាភូមិ​សាស្ត្រ​នយោបាយដូចជា ហ្គាហ្សា និងអ៊ុយក្រែនជាដើម។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសប្រេស៊ីលលោក Mauro Vieira បានបើកកិច្ចចរចាជាមួយការអំពាវនាវឱ្យមានការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សា និងអំពាវនាវឱ្យរុស្ស៊ី-អ៊ុយក្រែនមានដំណោះស្រាយបែបការទូត ដែលគោរពតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *