រដ្ឋមន្ត្រីក្រសួង​ដែនដី ជំរុញឱ្យបញ្ចប់​ការដោះស្រាយ​វិវាទរបស់ពលរដ្ឋ​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរឱ្យ​បាន​ឆាប់​

សៀមរាប  ៖ នៅក្នុងកិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ស្ដីពីការ​កំណត់​លក្ខខណ្ឌ​នៃការ​ប្រើប្រាស់​ដី និងការ​គ្រប់គ្រង​នគរូប​នីយកម្ម និងសំណង់​ ក្នុង​តំបន់រមណីយដ្ឋានបេតិ​កភណ្ឌពិភពលោក​អង្គរ កាលពីថ្ងៃទី០៩ ខែមិថុនា​ ២០២៥ ឯកឧត្តម សាយ​ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី​ នគរូប​នីយកម្ម និងសំណង់ បាន​ជំរុញ​ឱ្យក្រុមការងារអន្តរក្រសួង​បញ្ចប់ការ​ដោះ​ស្រាយវិវាទ​របស់ពលរដ្ឋ​ក្នុងតំបន់​អង្គរ​ឱ្យបានឆាប់​ ដើម្បី​លើក​កម្ពស់​ជីវភាព និងការ​រស់​នៅ​របស់ពលរដ្ឋ​។

នៅក្នុងកិច្ច​ប្រជុំ​នោះ ឯកឧត្តម​ សាយ សំអាល់ បាន​មានប្រសាសន៍ថា ​ការ​ជួ​ប​ជុំគ្នា​នា​ពេល​នេះ​គឺ​ជា​ឱ​កា​ស​ដែ​ល​ក្រុ​ម​កា​រ​​ងារ​ក្រ​​សួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញ​ជូ​ន​អំ​ពី​កា​រ​កំណ​ត់​ល​​ក្ខ​ខ​ណ្ឌ​នៃកា​រ​​ប្រើ​ប្រា​ស់​ដី​ឡើ​ង​វិ​ញ​ និ​ង​កា​រគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែ​ល​នេះ​ជាជំហានថ្មីមួយផ្សារភ្ជាប់ទៅនឹងជំហានដែលមានពីមុនមក ។

តា​មរយៈកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បា​ន​​​​​ស្នើ​ឱ្យ​សមាជិកអង្គប្រជុំដែលជាអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្ដល់មតិយោបល់ និងធាតុចូលបន្ថែមទៀត ថា​តើអ្វីដែលក្រុ​ម​ការ​ងា​​រក្រសួងបានបង្ហាញជូននាពេលនេះ អាចទទួលយកបាន ឬយ៉ាង​ណា ដើ​ម្បីប​ញ្ចប់​វិ​វា​ទរ​វាងអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ។

ឯកឧត្តម បានបញ្ជាក់ថា ៖

«វិវាទដែលអូសបន្លាយរវាងអាជ្ញាធរជាតិអប្សរា និងប្រជាពល​រដ្ឋ​នេះមិ​ន​មា​នផ​លចំណេញដល់អ្នកណាម្នាក់ឡើយ ហើយផ្ទុយទៅវិញ​មានតែ​កា​រខា​ត​ប​ង់​ចំ​ពោះ​គ្រ​ប់​ភា​គី​ទាំងអស់ ដូច្នេះត្រូវជំរុញការដោះស្រាយវិវាទនេះឱ្យបានឆាប់រហ័ស ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍​ថា ​ចា​ប់​ពី​ពេ​ល​​នេះ​ត​ទៅមុខទៀត យើងទាំងអស់គ្នាត្រូវរៀបចំផ្ទះសម្បែងរបស់យើងឱ្យបានត្រឹមត្រូវ ពង្រឹង​ទាំង​ខឿន​សេ​ដ្ឋកិច្ច និងសេចក្តីសុខរបស់ប្រជាជន ហើយធ្វើយ៉ាងណាឱ្យការអនុវត្តច្បាប់ទម្លា​ប់នានាអាច​​ទទួលយកបា​ន​ពីប្រជាជនដែលហៅថា លក្ខខណ្ឌប្រជាធិបតេយ្យប្រជាជន មានន័​យថា ប្រ​ជាជនអា​ចទទួល​យកបា​ន​ ហើ​យ​អ្នក​​អនុ​វត្តច្បាប់ក៏អាចទទួលយកបានដូចគ្នាដែរ ដើម្បីរួមគ្នាកសា​ង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន»។

ចំពោះការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីសម្រាប់ ១១៤ ភូមិនៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺមិនមែនប្រើប្រាស់លក្ខខណ្ឌតែមួយនោះទេ ពោ​លគឺមានគោលការណ៍រួម ប៉ុន្តែត្រូវញែកលក្ខខណ្ឌទាំងនោះស្រ​បទៅ​តា​ម​ស្ថា​នភា​ព​ជា​ក់​ស្តែ​ង​នៃភូ​មិ​នី​​មួ​យៗ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះរួច ​នឹង​​មា​ន​ឯ​ក​សា​រ​ជា​ក់​លា​​ក់ដើម្បីពិគ្រោះពិភាក្សាជាមួយអង្គការ UNESCO ហើយឈានទៅបន្តពិ​ភាក្សា​ជា​មួយ ICC នាពេ​ល​ខា​ង​មុ​ខ​នេះ​ ហើយការងារបញ្ចប់វិវាទនេះនឹងត្រូវដោះស្រា​យបានរួចរាល់ដើម្បីងាកមករួមគ្នាពិនិត្យ​មើលថា​ តើ​ត្រូ​វ​​រៀប​ចំ និ​ងកសាងអ្វីខ្លះ​នៅក្នុ​ង​តំ​ប​ន់​អ​ង្គ​រ​សំ​រា​ប់​ទា​ក់​ទា​ញ​ភ្ញៀ​វ​ទេ​ស​ច​រ​ជា​តិ​ និ​ង​អ​ន្ត​រ​ជា​តិ​ឱ្យ​ម​ក​ទ​ស្ស​នា​កំ​សា​ន្ត​បានកាន់តែច្រើនថែមទៀត ក្នុង​គោ​ល​ដៅ​ប​ង្កើ​ន​ប្រា​ក់ចំណូលស​ម្រា​ប់​ប្រ​ជា​ព​ល​រ​ដ្ឋ និ​​ង​ប្រ​ទេ​ស​ជា​តិ​តាមរយៈវិស័យទេសចរណ៍ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

Leave a Reply

Your email address will not be published.Required fields are marked *