រដ្ឋមន្ត្រីក្រសួងដែនដី ៖ ក្រោយ​បញ្ចប់ការងារវាស់វែងដីធ្លី ជំហានបន្ទាប់​របស់ក្រសួង គឺធ្វើយ៉ាងណាជួយកសាងជីវភាពពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​

ភ្នំពេញ ៖ ក្រោយចូលឆ្នាំប្រពៃណីជាតិ​ខ្មែរ បណ្ដាខេត្តនានា​​នៅទូទាំងប្រទេស​កម្ពុជា​បានប្រកាស​ពីការ​បញ្ចប់ការ​វា​ស់​វែង​ដីធ្លី​​មានលក្ខណៈជា​ប្រព័ន្ធជាបន្តបន្ទាប់ ហើយការងារ​បន្ទាប់​គឺចុះបញ្ជី​ និងចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុជូនពលរដ្ឋ​។ ប៉ុន្តែ​អ្វីដែលកាន់តែសំខាន់ និងស្ថិតក្នុងគោលនយោបាយរបស់​រាជរដ្ឋាភិបាលកម្ពុជា ​គឺ​ធ្វើ​យ៉ាងណា​ឱ្យប្រជាពលរដ្ឋ​មានជីវភាពកាន់តែល្អប្រសើរ​ឡើង​បន្ថែម​ទៀត​។​

ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែ​នដី នគ​រូប​នី​​យ​កម្ម​ និងសំណង់​ បាន​ថ្លែងក្នុងពិធី​ប្រគល់​បណ្ណ​កម្មសិទ្ធិជូនពលរដ្ឋ​ក្នុង​ខេត្តកំពត​កាលពីពេលថ្មីៗនេះបានឱ្យដឹង​​ថា បន្ទាប់ពី​បញ្ចប់​ការងារ​វាស់វែង​ដីធ្លីរួច ការងារ​បន្ទាប់​គឺ​ធ្វើយ៉ាងណា​ត្រូវ​កសាង​ជីវភាពរបស់ពលរដ្ឋ​ឱ្យ​ល្អប្រសើរ​ឡើង​ តាមរយៈវិស័យ​សក្ដានុពល​នៅតាមបណ្ដាខេត្ត​នានា​ទូទាំងប្រទេស។ ​ជាក់ស្ដែង ​សម្រាប់​ខេត្តកំពត​ក៏ដូចគ្នា​ ត្រូវ​ធ្វើយ៉ាងណា​កសាងជីវភាពរបស់អ្នក​រស់នៅក្នុងខេត្តកំពត​ឱ្យ​មានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ។​

ឯកឧត្តម​បាន​បន្តថា សម្រាប់កម្ពុជា​ពេលនេះ គឺជា​ប្រវត្តិសាស្ត្រដែល​បានបញ្ចប់ការ​វាស់វែង​ដីធ្លី និង​ចេញ​បណ្ណ​ជូនពលរដ្ឋ​ជា​បន្ត​បន្ទាប់ ដែល​កន្លង​មក​កម្ពុជា​មិនធ្លាប់បានប​ញ្ចប់ការ​វាស់វែង​ដីធ្លី​បែបនេះទេ ។ ការ​បញ្ចប់​ការ​វាស់វែងចុះ​បញ្ជី​​ និង​ចេញ​បណ្ណកម្មសិទ្ធិជូនពលរដ្ឋ​នេះដែរ​ក៏​នឹង​បញ្ចប់​វិវាទ​ដីធ្លីរវា​ងពលរដ្ឋ​ និងពលរដ្ឋ ដោយមិនចង់​បើក​ភ្នែកឡើងពលរដ្ឋ​មានទំនាស់​រឿង​ព្រំដី រឿងដីធ្លីនេះ​នោះទេ ។​

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ក៏បានអំពាវនាវ​ឱ្យពលរដ្ឋ​ដែលទទួល​បណ្ណ​កម្មសិទ្ធិ​ដីធ្លីនេះ​​ សូមយកទៅ​ប្រើប្រាស់​ដើម្បីជា​ប្រយោ​ជ​​ន៍​​ដ​ល់សេដ្ឋកិច្ច​គ្រួសារ​ និងសូមថែរក្សា​ឱ្យបានគង់​វង្ស​ ទុកជាកេរ​សម្រាប់កូនចៅជំនាន់​ក្រោយ​ៗទៀត ។

សូមរំលឹកដែរថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ក៏ធ្លាប់​បានលើកឡើងផងដែរថា ​ពាក់​ព័ន្ធ​នឹង​ការ​បញ្ចប់ការវាស់វែង​ដីធ្លីនេះ អាច​នឹងទាក់​​ទាញ​វិនិយោគិន​ទៅបណ្ដាក់ទុនវិនិយោគ​នៅតំបន់​នោះ​បានមួយកម្រិតផងដែរ ដោយ​វិនិយោគិន​​នឹងមិន​ស្មុគ​​ស្មាញ​​ក្នុងកា​រសម្រេច​ចិត្ត​ ព្រោះទីតាំង​ដី​សម្រាប់ការ​វិនិយោគ​ និងអភិវឌ្ឍ​សុទ្ធតែមានប្លង់​កម្ម​សិទ្ធិ​ត្រឹមត្រូវ ច្បាស់​លាស់ ដោយមិនអាច​បន្លំ​បានឡើយ ។

គិតត្រឹមខែឧសភា ឆ្នាំ២០២៥ តាមបណ្តារាជធានី-ខេត្ត ទទួលបានលទ្ធផលវាស់វែងបានចំនួន ១៣ ៣៣៧ ៥០៧ ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបនៅទូទាំងប្រទេស ចំនួន ១៣ ៦៥១ ៩៦៣ ក្បាលដី។ ខេត្តចំនួន ១៣ បានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងនោះ ៧ខេត្ត​ប្រកាស​បិទ​បញ្ចប់​ការ​ងារ​វាស់​វែង​ដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការ ហើយក្បាលដីមិនទាន់បានវាស់វែងសរុបចំនួន ៣១៤ ៤៥៦ ក្បាលដី ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *