កសិករផ្ទះសំណាញ់ត្រាំកក់ រក្សាជំហរដាំដំណាំ និងបង្កើនផលិតភាពស្របតាមតាមសក្តានុពល និងតម្រូវការទីផ្សារ

ភ្នំពេញ៖ ខណៈពេលដែលកម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើទាំងស្រុងពីប្រទេស​ថៃ សហគមន៍កសិកម្មបានប្រកាន់គោលជំហរមិនដំឡើងថ្លៃ «បន្លែ» ហើយថែមទាំងពង្រីកលទ្ធភាពក្នុងការបង្កបង្កើនផល ជំរុញការដាំដំណាំបន្ថែមដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។

លោក អ៊ុង អឿន ប្រធានសហគមន៍កសិកម្មទំនើប (បន្លែផ្ទះសំណាញ់ ត្រាំកក់) ដែលផ្តោតលើការដាំដំណាំបន្លែក្នុងផ្ទះសំណាញ់ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ បានប្រាប់ AMS ថា ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទការនាំចូលបន្លែពីប្រទេសថៃ សហគមន៍បានរៀបចំផែនការយុទ្ធសាស្ត្រក្នុងការដាំដុះនូវប្រភេទបន្លែដែលមានតម្រូវការខ្ពស់ ជាពិសេស ការបង្កើនលទ្ធភាពឱ្យបានច្រើនជាងមុនដើម្បីធានាដល់ការផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែមិនមានគម្រោងដំឡើងថ្លៃនោះទេ។

ប្រធានសហគមន៍រូបនេះ បានលើកឡើងថា ៖

«បើសម្រាប់ខ្លួនខ្ញុំផ្ទាល់តែម្ដងយល់ថា ការបិទមិនឱ្យនាំចូលបន្លែពីប្រទេសថៃ វាជាឱកាសល្អសម្រាប់បងប្អូនប្រជាកសិករក្នុងស្រុក ដែលអាចមានចំណែកទីផ្សារជាងមុន មានឱកាសទទួលបានចំណូលច្រើនជាងមុន ប៉ុន្តែទោះជាយ៉ាងណា បងប្អូនប្រជាកសិករមិនត្រូវយកឱកាសនេះដំឡើងថ្លៃ ឬយកបន្លែដែលគ្មានគុណភាពទៅកាន់ទីផ្សារនោះ។ និយាយឱ្យចំតែម្ដង គឺត្រូវឱកាសនេះបង្កើនទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋរបស់យើង»។

លោក អ៊ុង អឿន បានបន្ថែមថា ៖

«យើងសុទ្ធតែជាអ្នកដាំដំណាំ យើងនឹងយកបញ្ហាបិទព្រំដែននេះមកជួយបង្កើនការផលិត មួយជាពីរ ទ្វេឡើង ព្រោះប្រជាកសិកម្មទំនើបយើងខ្ញុំ ក៏ទើបនឹងបានទទួលផ្ទះសំណាញ់ចំនួន ១០០ ខ្នងបន្ថែមទៀតសម្រាប់បង្កើនលទ្ធភាពផលិតបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើង ខណៈដែលបច្ចុប្បន្ននេះ អាចប្រមូលផលបន្លែបានចន្លោះពី ២ ទៅ ២,៥តោន ជាមធ្យមក្នុងមួយថ្ងៃ»។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានឱ្យដឹងថា ការផ្ដល់ផ្ទះសំណាញ់១០០ខ្នង ពីក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានដល់កសិករជាសមាជិក និងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់នាពេលនេះ នឹងបន្ថែមភាពរឹងមាំមួយកម្រិតទៀតដល់ស្ថិរភាពនៃការផ្គត់ផ្គង់បន្លែ​ពីកសហគមន៍ទៅកាន់ទីផ្សារក្នុងស្រុក និងបង្កើតសមត្ថភាពប្រកួតប្រជែងនៃផលិតកម្មបន្លែ។ 

ឯកឧត្តមបានបញ្ជាក់ថា៖ ជំហាននៃការអភិវឌ្ឍនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការពង្រីកវិសាលភាពនៃប្រតិបត្តិការរបស់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ ហើយថែមទាំងបានបម្រើផលប្រ​យោ​ជន៍ដោយផ្ទាល់ និងប្រយោលដល់កសិករជាច្រើនពាន់គ្រួសារនៅក្នុងតំបន់ ហើយក៏អាចធានាបាននូវស្ថិរភាពលើការផ្គត់ផ្គង់ទីផ្សារផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ

ដំណឹង​ល្អ ! តំបន់​សេដ្ឋកិច្ចពិសេស​ទំហំជាង​៥០០ហិកតា ត្រូវ​បាន​រាជរដ្ឋាភិបាលចេញអនុក្រឹត្យឱ្យបង្កើត​​ជាផ្លូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/03/2026

តំបន់​សេដ្ឋកិច្ច​ពិសេស​​ថ្មីមួយដែលមានទំហំ​ជាង​៥០០ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវ​ជាតិ៥១​ ត្រូវ​បានរាជរដ្ឋាភិបាលកម្ពុជាសម្រេច​ឱ្យ​បង្កើត​ជាផ្លូវការ​ហើយ 

សហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យប្រទេសនានាទិញប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

សហរដ្ឋអាម៉េរិកបានអនុញ្ញាតឱ្យប្រទេសនានាទាំងអស់នៅលើសកលលោកទិញប្រេងទណ្ឌកម្មរបស់រុស្ស៊ីដែលផ្ទុកចោលនៅលើនាវាសមុទ្រជាង ៣០ទីតាំង ស្មើនឹងប្រមាណ ១២៤ លានបារ៉ែល ហើយអាចផ្គត់ផ្គង់គ្រប់គ្រាន់ប្រហែល ៥ ទៅ ៦ ថ្ងៃ

ក្រសួងកសិកម្ម ជំរុញឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរី រួមគ្នាកសាង​ម៉ាកសមូហភាព​«កាហ្វេមណ្ឌលគិរី»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានណែនាំឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរីរួមគ្នាកសាងម៉ាកសមូហភាព«កាហ្វេមណ្ឌលគិរី»ដើម្បីជួយការពារអត្តសញ្ញាណផលិតផលក្នុងស្រុក ជំរុញការផលិតកាហ្វេប្រកបដោយស្តង់ដារ

លោកជំទាវ ចម និម្មល៖ RCEP នៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប ឬ RCEP) នៅតែជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយបានរួមចំណែក ប្រមាណ ៦២% នៃទំហំពាណិជ្ជកម្មសរុប។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងសិក្ខាសាលាស្តីពី "ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា" រៀបចំឡើងដោយសភាកម្ពុជា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា។

ធនាគារ ABA បន្ថែមសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/03/2026

ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព

រដ្ឋមន្រ្តីអាស៊ាននឹងបើកកិច្ចប្រជុំពិភាក្សាពីផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

ស្របពេលដែលហ្វីលីពីនជាប្រធានអាស៊ាននៅឆ្នាំនេះ និងជាអ្នករៀបចំកិច្ចប្រជុំជាលក្ខណៈអនឡាញពីចម្ងាយ រដ្ឋមន្ត្រីទាំងអស់នឹងពិភាក្សាអំពីផលប៉ះពាល់ និងការឆ្លើយតបចំពោះបញ្ហាឡើងថ្លៃតម្លៃប្រេង ផលរំខានដល់ការដឹកជញ្ជូន និងលំហូរពាណិជ្ជកម្មសម្រាប់តំបន់អាស៊ានដែលពឹងផ្អែកលើការនាំចេញ

អ្នកជំនាញអះអាងថា បំណុលសាធារណៈកម្ពុជាប្រមាណជាង ១៣ ពាន់លានដុល្លារ ស្ថិតនៅកម្រិតហានិភ័យទាប

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/03/2026

គិតត្រឹមដំណាច់ឆ្នាំ ២០២៥ កន្លងទៅនេះ សា្ថនភាពបំណុលសាធារណៈរបស់កម្ពុជាមានប្រមាណ ១៣,០៥ ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែចំនួននេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចវាយតម្លៃថា ស្ថិតនៅក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺនៅតែមានចីរភាព និងហានិភ័យទាបនៅឡើយ។ ​

លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/03/2026

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានទទួលសេចក្ដីទុកចិត្តពីសមាជិក និងជ្រើសរើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *