ជប៉ុនមានផែនការវិនិយោគ ៦៨ពាន់លានដុល្លារក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌា

បរទេស ៖ យោងតាមប្រភពព័ត៌មានពីនីគីអាស៊ី បានរាយការណ៍ថា ជប៉ុនមានផែនការវិនិយោគតម្លៃ ១០ ទ្រីលានយ៉េន (៦៨ ពាន់លានដុល្លារ) ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌាក្នុងរយៈពេល ១០ ឆ្នាំខាងមុខទៀត។

នៅថ្ងៃសុក្រខាងមុខនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទស្សនកិច្ចទៅដល់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយនឹងនាយករដ្ឋមន្ត្រីប្រទេសនេះ។ នាយករដ្ឋមន្ត្រីទាំងពីរមានបំណងកែប្រែសេចក្តីប្រកាសរួមមួយស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខជាលើកដំបូងក្នុងរយៈពេល ១៧ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងតូក្យូ និងទីក្រុងញូវដែលី មានផែនការជំរុញកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ១០ ឆ្នាំខាងមុខដែលរួមបញ្ចូលទាំងការវិនិយោគចំនួន ១០ ទ្រីលានយ៉េន ស្នើឡើងពីប្រទេសជប៉ុន។ គំនិតផ្តួចផ្តើមនេះនឹងផ្តោតលើវិស័យអាទិភាពចំនួន ៨ ហើយការពិភាក្សាមានពាក់ព័ន្ធនឹងការផ្លាស់ប្តូរអ្នកស្រាវជ្រាវវ័យក្មេងនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត ក្រោមកិច្ចព្រមព្រៀងមួយដែលមានឈ្មោះថា AI Cooperation Initiative។ ការវិនិយោគនេះនឹងជួយក្រុមហ៊ុនជប៉ុនក្នុងវិស័យសំខាន់ៗចំនួន២ ដូចជា បញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍អេឡិចត្រូនិក ពង្រីកទៅក្នុងទីផ្សារឥណ្ឌា។ ទន្ទឹមនឹង​នេះ ទីក្រុងញូវដែលី ក៏បានចាប់អារម្មណ៍លើភាពខ្លាំងរបស់ជប៉ុនដែលមានសម្ភារៈ និងឧបករណ៍ដែលទាក់ទងនឹងគ្រឿងផ្គុំឈីប ឬ semiconductor ។ បុគ្គលិកឯកទេសជនជាតិឥណ្ឌាកាន់តែច្រើននឹងត្រូវបានទទួលយកដោយក្រុមហ៊ុនជប៉ុន ដែលជាផ្នែកមួយនៃផែនការជំរុញកំណើនសេដ្ឋកិច្ចឥណ្ឌាតាមរយៈការកសាងទំនាក់ទំនងអាជីវកម្មកាន់តែជិតស្និទ្ធជាមួយនឹងជប៉ុន។

នាយករដ្ឋមន្ត្រី Ishiba និង Modi នឹងទៅទស្សនាកិច្ចរោងចក្រផលិតឧបករណ៍ផលិតបន្ទះឈីប Tokyo Electron ក្នុងខេត្ត Miyagi នៅថ្ងៃសៅរ៍ខាងមុខនេះ។ នេះគឺជាឱកាសរបស់ជប៉ុនក្នុងការបង្ហាញបច្ចេកវិទ្យារបស់ខ្លួនទៅកាន់ឥណ្ឌា។ មិនត្រឹមតែប៉ុណ្ណោះ ជប៉ុននឹងបង្កើនការវិនិយោគរបស់ខ្លួនបន្ថែមទៀត ដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម ឬ start up ដែលចូលទៅក្នុងទីផ្សារឥណ្ឌា។ ជាក់ស្តែង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុនបានផ្តល់ប្រាក់កម្ចីដល់អាជីវកម្ម start up មួយរួចហើយនៅក្នុងរដ្ឋ Telangana របស់ប្រទេសឥណ្ឌា។ លើសពីនេះ ទីក្រុងតូក្យូនឹងគាំទ្រការជួលអ្នកមានទេពកោសល្យក្នុងប្រទេសឥណ្ឌា ខណៈដែលប្រទេសនេះមានប្រជាជនច្រើនជាងគេលើពិភពលោក និងសម្បូរដោយវិស្វករដែលមានទេពកោសល្យ។ ទីក្រុងតូក្យូគ្រោងនឹងផ្តោតលើការអប់រំទេពកោសល្យដែលអាចធ្វើជាស្ពានដើម្បីជួយក្រុមហ៊ុនជប៉ុនបង្កើតសាខារបស់ពួកគេនៅក្នុងប្រទេសឥណ្ឌា។ ការវិនិយោគទាំងនេះអាចជំរុញទឹកចិត្ត និងគោលជំហររដល់ក្រុមហ៊ុនរបស់ជប៉ុនអាចពង្រីកទៅកាន់ទ្វីបអាហ្រ្វិកថែមទៀតផង។

នាយករដ្ឋមន្ត្រីជប៉ុន Ishiba នឹងប្រកាសពីផែនការរបស់ទីក្រុងតូក្យូក្នុងការទទួលយកបុគ្គលិកជំនាញបន្ថែមទៀតទាក់ទងនឹងវិស័យឈីប និងបច្ចេកវិទ្យា។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ប្រជាជនឥណ្ឌាចំនួន ២៥ ០០០ នាក់ដែលមានជំនាញឯកទេសបានមកកាន់ប្រទេសជប៉ុន តាមរយៈការធ្វើការ ឬ កម្មវិធីបណ្តុះបណ្តាលនានា។ Ishiba សង្ឃឹមថា តួលេខនេះនឹងកើនឡើងទ្វេដងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមួយចំនួនរបស់ជប៉ុនកំពុងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងស្រុក តាមរយៈការលើកទឹកចិត្តកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចឥណ្ឌា និងជួលបុគ្គលិកពីឥណ្ឌា។ Sompo Care ដែលជាអ្នកផ្តល់សេវាកម្មផ្នែកគិលានុបដ្ឋាយិកា បានជួល និងបណ្តុះបណ្តាលបុគ្គលិកពីឥណ្ឌារួចហើយចាប់តាំងពីឆ្នាំ ២០២៤។ លើសពីនេះ ក្រុមហ៊ុនថាមពល Sekisho កំពុងធ្វើការលើកម្មវិធីផ្គូផ្គងដែលភ្ជាប់និស្សិតឥណ្ឌា និងអាជីវកម្មជប៉ុន។ Sekisho បានបង្កើតអង្គភាពមួយនៅក្នុងប្រទេសឥណ្ឌាក្នុងខែនេះ ដែលផ្តល់នូវការគាំទ្រជាច្រើនប្រភេទសម្រាប់និស្សិត និងក្រុមហ៊ុន រួមមានទាំងការអប់រំជាភាសាជប៉ុន និងការស្វែងរកការងារអោយពួកគេនៅក្នុងប្រទេសជប៉ុនថែមទៀតផង។ គួរឲ្យបញ្ជាក់ដែរថា និស្សិតផ្នែកវិស្វកម្មចំនួន ១,៥ លាននាក់បានបញ្ចប់ការសិក្សាជារៀងរាល់ឆ្នាំនៅក្នុងប្រទេសឥណ្ឌា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *