អ្នកឧកញ៉ា លឹម ហេង ៖ កម្ពុជា ត្រូវការទីផ្សារទាំងក្នុង និងក្រៅស្រុក ខណៈការនាំចេញកៅស៊ូបានចំណូលជាង ៥៤៩លានដុល្លារ

ភ្នំពេញ ៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានលើកឡើងថា ទីផ្សារកៅស៊ូរបស់កម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ពោលគឺទាំងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសសុទ្ធតែមានការកើនឡើងដូចគ្នា។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុង​រយៈពេល៩ខែ ឆ្នាំ២០២៥ កម្ពុជាផលិតជ័រកៅស៊ូបានចំនួន ២៦០ ៥៤៧ តោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការកើនឡើងប្រមាណ ៨ ១០១ តោន ​ឬស្មើនឹងប្រមាណ ៣.២១ភាគរយ និងអាចទទួលបានចំណូលចំនួន ៥៤៩ លានដុល្លារ ។ ដោយឡែក សម្រាប់តែក្នុងខែកញ្ញា ឆ្នាំ២០២៥ផលិតកម្មកៅស៊ូបានឈានដល់ ៤២ ៤២៩ តោន កើនឡើង ៣ ៥០៨ តោន ឬ ៩.០១ ភាគរយ ធៀបនឹងខែសីហា ឆ្នាំ២០២៥ និងកើនឡើង ៣ ៣១៣តោន ឬ ៨,៤៧ ភាគរយ បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៤។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានកត់សម្គាល់ថា សម្រាប់តម្រូវការកៅស៊ូបច្ចុប្បន្ននេះមានការខុសប្លែកកាលពីមុន ដោយការនាំចេញកៅស៊ូរបស់កម្ពុជា ភាគច្រើន ឬស្ទើរតែ ៩០ភាគរយ ជាប្រភេទកៅស៊ូពាក់កណ្តាលសម្រេច (ជ័រក្រែប) ប៉ុន្តែឈានមកដល់សព្វថ្ងៃនេះ ការនាំចេញមានលក្ខណៈទំនើបជាងមុនបន្តិច ហើយក៏មានតម្រូវការក្នុងស្រុកច្រើនជាងផងដែរ ខណៈដែលកម្ពុជាក៏មានដំណើរការរោងចក្រផលិតសំបកកង់រថយន្តច្រើនជាង៣កន្លែង។

អ្នកឧកញ៉ា បានបន្ថែមថា​ ៖

«ទន្ទឹមនឹងការនាំចេញនេះយើងក៏មានតម្រូវការផលិតផលកៅស៊ូសម្រាប់លក់ក្នុងស្រុកដែរ បើទោះជាវានៅមានកម្រិតទាបនៅឡើយក៏ដោយ។ ចំពោះរោងចក្រផលិតសំបកកង់រថយន្តក្នុងស្រុកនាពេលបច្ចុប្បន្ននេះគឺគេត្រូវការកៅស៊ូប្រភេទ L10 លេខ៣ មកធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតប្រមាណជា១០% ។ ដោយឡែក សម្រាប់ការនាំចេញវិញភាគច្រើនជាកៅស៊ូប្រភេទ 5 និង 5L ដែលមានកម្រិតលេខ១ និងលេខ២ ហើយតម្លៃក៏ខុសគ្នាច្រើនដែរ ដូច្នេះ ការផលិតកៅស៊ូធម្មជា​តិប្រភេទនេះ​​​​ទាមទារនូវការលក់ចេញទៅក្រៅប្រទេស»។

លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ប្រាក់ចំណូលសរុបបានមកពីការនាំចេញកៅស៊ូ និងឈើកៅស៊ូមានចំនួនជាង ៥៤៩ លានដុល្លារ ដែលជាង ៣៩០ លានដុល្លារបានពីការនាំចេញកៅស៊ូ និងជាង ៣លានដុល្លារពីការនាំចេញឈើកៅស៊ូ ហើយជាង ១៥៦ លានដុល្លារទៀត បានពីការលក់កៅស៊ូក្នុងប្រទេស។

លោកបានមានប្រសាសន៍ថា ៖

«តម្លៃលក់កៅស៊ូជាមធ្យមក្នុងខែកញ្ញា ឆ្នាំ២០២៥ គឺ ១ ៦៩៧ ដុល្លារក្នុងមួយតោន កើនឡើង ១៧ ដុល្លារ ឬ ០.៩៩ ភាគរយ បើធៀបនឹងខែមុន និងកើនឡើងជាង ១ ដុល្លារ ឬ ០,១ ភាគរយធៀបនឹងខែកញ្ញា ឆ្នាំ២០២៤ (១,៦៩៥ ដុល្លារក្នុងមួយតោន)។ ក្នុងខែកញ្ញា កម្ពុជាបាននាំចេញកៅស៊ូចំនួន ២២០ ២៤០តោន បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ មានការថយចុះ ២៨ ២៩៥​ តោន ឬ ១១,៤ភាគរយ។ ដោយឡែក ចំពោះការ​ប្រើ​ប្រាស់​កៅស៊ូ​ក្នុង​ស្រុក បាន​កើន​ឡើង​ ១០២​ភាគ​រយ ​បើ​ធៀប​នឹង​ឆ្នាំ​២០២៤​ ដែល​មាន​រហូត​ដល់​ ៨៥ ០០០​តោន»។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង ជាពិសេសប្រភេទដំណាំកៅស៊ូនេះ បានផ្តល់ការងារចំនួន ១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់។ ដោយឡែក សម្រាប់ផ្ទៃដីដាំដុះ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបជាង ៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃ​ដី​ចៀរជ័រមានជាង ៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង ៩ម៉ឺនហិកតា។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្ម មានជាង ៧ម៉ឺនហិកតា ស្មើនឹង១១% និងផ្ទៃដីកៅស៊ូសម្បទានសេដ្ឋកិច្ចជាង ១៧ម៉ឺនហិកតា ស្មើនឹង៤១% និងផ្ទៃដីកៅស៊ូគ្រួសារមានជាង ២០ម៉ឺនហិកតា ស្មើនឹង៤៨%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

Leave a Reply

Your email address will not be published.Required fields are marked *