តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​ដែល​ត្រូវ​បានចុះបញ្ជី ជា​ផលិតផលសម្គាល់​ភូមិ​សាស្ត្រ​។

​​លោក សំ សារឿន​ ប្រធានសមាគម​លើ​កកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន AMS ថា បច្ចុប្បន្ន​នេះ ផលិតផលស្ករ​ត្នោត​កំពង់ស្ពឺ​មានតម្រូវការ​ទីផ្សារ​ខ្ពស់ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ប៉ុន្តែការ​ផលិតស្ករត្នោត​របស់កសិករ​មិនទាន់​គ្រប់ទៅតាម​តម្រូវការ​នៅឡើយ​ទេ។ អ្នកដែលបន្តអាជីព​នេះ គឺអាច​រកចំណូល​បាន​ក្រាស់​ក្រែល​ក្នុងមួយឆ្នាំៗ។​

លោកបានបន្តថា​ ឆ្នាំ ២០២៦ នេះ សមាគម​បាន​ចុះ​កិច្ចសន្យា​ជាមួយអ្នកទិញ ក្នុង​បរិមាណ ២៥០​ តោន ដោយក្នុងនោះ ​ទីផ្សារ​អន្តរជាតិ​មានចំនួន ១០០ តោន តែ​នៅមិនទាន់ដឹងថា​ កសិករ អាចផលិត​បានគ្រប់​ចំនួនឱ្យ​គេ ឬអត់នោះទេ ដោយសារតែអាកាសធាតុ​ក្នុងឆ្នាំ ២០២៦ នេះ​ ឡើងកម្ដៅខ្លាំង ធ្វើឱ្យ​ទិន្នផល​ទឹក​ត្នោត​ធ្លាក់ចុះ។

​លោកបានឱ្យដឹងថា៖

“ឆ្នាំ ២០២៦ នេះ ជា​ឆ្នាំ ដែល​ស្ករត្នោត​កំពង់ស្ពឺមានតម្រូវការ​ខ្ពស់​ខ្លាំង​ មិនធ្លាប់​មានពីមុនមកទេ ទាំង​ក្នុង និងក្រៅប្រទេស ហើយក្នុងនាមជាប្រធានសមាគម​ក៏បានជំរុញឱ្យកសិករ​ផលិតស្ករត្នោត​ឱ្យបានច្រើនតាមទៅអាចធ្វើ​បាន ដើម្បីផ្គត់ផ្គង់ទៅតាមការ​បញ្ជាទិញ។”

លោក​បានបន្តទៀត កាលពីប៉ុន្មានឆ្នាំមុន ដោយសារតែ​តម្លៃស្ករ​ត្នោត​នៅទាប ហើយរោងចក្រឧស្សាហកម្ម ក៏បាន​បោះទីតាំង​វិនិយោគនៅក្នុងខេត្តកំពង់ស្ពឺច្រើន ធ្វើឱ្យ​កសិករក្មេងៗ និងវ័យកណ្ដាល​​ដែលធ្លាប់​ឡើងត្នោតធ្វើស្ករ បានឈប់​ឡើងត្នោត ងាកទៅធ្វើការងារ​រោងចក្រ ឬការងារ​សំណង់​វិញ។ ប៉ុន្តែ នៅពេលស្ករត្នោត​ចាប់ផ្ដើម​ឡើងថ្លៃ ​ក៏ឃើញថា អ្នកធ្វើការ​រោងចក្រ ឬការងារ​សំណង់​មួយចំនួន បានងាកមក​ចាប់យក​របរឡើងត្នោតធ្វើ​ស្ករ​វិញ។ យ៉ាងណាក្ដី ចំនួន​អ្នកឡើង​ត្នោត បច្ចុប្បន្ន​នេះ មិនច្រើនដូចមុនទេ ។

លោក សំ សារឿន ​បានបន្ថែមថា បច្ចុប្បន្ន​នេះ តម្លៃស្ករ​ត្នោត​ដែល​កសិករ​លក់​ចេញឱ្យ​អតិថិជនរបស់ខ្លួន ក្នុងតម្លៃប្រមាណ ៧០០០ រៀល​ ទៅ ៨០០០ រៀល​ ក្នុងមួយគីឡូក្រាម ហើយបើសិនជា​តម្លៃស្ករ​ត្នោត​នៅតែបន្ត​ហក់ឡើងរហូតដល់ ​១០០០០ រៀល​ ហើយលោកបាន​រំពឹងថា​ នឹង​មានកសិករ​កាន់តែច្រើន ងាកមកផលិតស្ករ​ត្នោត​ដើម្បីផ្គត់ផ្គង់ទីផ្សារ។​

លោកបានថ្លែងប្រាប់ថា​៖

“បច្ចុប្បន្ន​នេះ កសិករ​ម្នាក់​អាច​រក​ចំណូលបានចន្លោះពី១៥ម៉ឺនទៅ២០​ម៉ឺនរៀល​ក្នុងមួយថ្ងៃ ពីការលក់​ស្ករ​ត្នោត ហើយបើ​សរុប​ក្នុងមួយឆ្នាំ គឺគិតចាប់ពីខែធ្នូ ដល់ដំណាច់ខែឧសភា ពួកគេ​អាច​រកចំណូល​​បានរហូតដល់ជិត​១ម៉ឺនដុល្លារអាមេរិកឯណោះ ទៅតាម​អ្នកដែលអាច​មានកម្លាំង​ឡើងដើម​ត្នោត​បានច្រើន។”

អ្នកស្រី សុតា អ្នកប្រមូលទិញ​ស្ករ​ត្នោត​ពីកសិករ​ក្នុងស្រុកសំរោងទង​ ​ខេត្តកំពង់​ស្ពឺ ដើម្បីលក់​ឱ្យ​អតិថិជននៅតាមបណ្ដារាជធានី-ខេត្ត បានថ្លែង​តាមទូរសព្ទឱ្យដឹងដែរថា ថ្វីត្បិតតែស្ករត្នោត​ ​ឡើងថ្លៃមែនពិត ​តែកសិករ​ក្នុងស្រុកសំរោងទង​ ខេត្តកំពង់​ស្ពឺ មិនសូវ​មានអ្នកផលិតទេ​ ដោយសារតែពីមុន​ស្ករត្នោត​មានតម្លៃទាប ត្រឹម ៤០០០ រៀល ឬ ៥០០០ រៀល​ប៉ុណ្ណោះ ក្នុងមួយគីឡក្រាម ដូច្នេះ​ពួកគាត់ក៏បោះបង់មុខ​របរនេះចោល ហើយងាកទៅទៅធ្វើការ​ងារ​ផ្សេងដែលអាច​រកចំណូល​ខ្ពស់ជាង​នេះ។ ម្យ៉ាងទៀត​របរ​នេះ ទាមទារ​ ​អ្នកដែលមានកម្លាំង​ខ្លាំង​ៗ ដើម្បីឡើងត្នោត និងរម្ងាស់ជាស្ករ​។

អ្នកស្រីបានបន្តថា ពីមុន​ ក្នុងភូមិស្រីមានអ្នកឡើង​ត្នោត​ធ្វើស្ករ ​៥ នាក់ តែឥឡូវ​នៅសល់តែ ៣ នាក់ទេ ពីព្រោះថា​ របរ​នេះ ត្រូវ​ចំណាយ​អុស​ដុត​សម្រាប់រម្ងាស់​ស្ករ និងត្រូវ​ឡើងដើម​ត្នោត​ខ្ពស់ៗ ហើយបើចង់បានចំណូល​ច្រើន​បន្ថែម​ ត្រូវ​ឡើងដើមត្នោត​ច្រើនដើមក្នុងមួយថ្ងៃៗ។​ យ៉ាងណាក៏ដោយ អ្នកស្រីរំពឹងថា បើសិនជា​តម្លៃស្ករ​ត្នោតហក់ឡើង​ខ្ពស់ដូចឆ្នាំនេះ និងបន្ត​ឡើងដល់ ១ ម៉ឺនរៀលមែននោះ កសិករ​ក្នុងភូមិ​អ្នកស្រី នឹងអាច​​ចាប់ផ្ដើម​ធ្វើ​ស្ករ​ត្នោត​ដើម្បី បំពេញទីផ្សារ​ឡើងវិញ។​

អ្នកស្រីបានបញ្ជាក់ថា​ អ្នកដែលនៅបន្ត​ឡើងត្នោត​ធ្វើស្ករ ក្នុងមួយថ្ងៃ យ៉ាងហោច​ណាស់ក៏រកបានប្រមាណ​ត្រឹមជាង ​១០ ម៉ឺនរៀល​ដែរ ប៉ុន្តែបើ​អ្នកមានកម្លាំង អាច​ឡើងបានច្រើន​ដើម ក៏អាច​រកចំណូលបានច្រើនទៅតាមហ្នឹងដែរ ហើយ​ផលិតផលស្ករដែលទទួលបាន ក៏មិនពិបាកលក់​ចេញដែរ មានទាំង​ម៉ូយ​រង់ចាំទិញស្រាប់ និងម៉ូយ​ក្នុងស្រុកភូមិ​មកទិញទុកប្រើប្រាស់​ប្រចាំថ្ងៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published.Required fields are marked *