បរទេស៖ គិតត្រឹមដើមត្រីមាសទី២ សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសត្រូវបានគេមើលឃើញថា មានកំណើនកើនឡើងវិញប្រមាណជា ២.៣ ភាគរយ ក្នុងពេលដែលរដ្ឋាភិបាលបានចាប់ផ្តើមប្រកាសបន្ធូរបន្ថយនូវការរឹតត្បិតនៃការធ្វើដំណើរនៅក្នុងប្រទេស។

យោងតាមសេចក្តីថ្លែងការណ៍ និងចេញផ្សាយដោយការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) បានបញ្ជាក់ថា តួលេខនេះគឺជាអត្រាកើនឡើងលឿនបំផុតនៃ GDP របស់អង់គ្លេសធៀបទៅនឹងខែនីមួយៗកាលពីឆ្នាំ២០២០កន្លងទៅដោយសារតែការព្យាយាមបើកទ្វារប្រទេសឡើងវិញរបស់អង់គ្លេស។
ការកើនឡើងនៃ GDP នៅក្នុងខែមេសា ដើមត្រីមាសទី២នេះត្រូវបានគេមើលឃើញថាបានទទួលការជំរុញយ៉ាងខ្លាំងទៅលើវិស័យបម្រើសេវាកម្មដែលកើនឡើងប្រមាណជា ៣.៤ភាគរយខណៈនៅពេលដែលភោជនីយដ្ឋាន និងបារកម្សាន្តភាគច្រើនបានអនុញ្ញាតឲ្យអតិថិជនវិលត្រឡប់ចូលទទួលយកសេវាកម្មដោយផ្ទាល់ឡើងវិញ។ ប៉ុន្តែសម្រាប់វិស័យផលិតកម្ម និងសំណង់គឺមានការធ្លាក់ចុះ ដោយក្នុងនោះវិស័យផលិតកម្មបានធ្លាក់ចុះប្រមាណ ១.៣ ភាគរយ និងវិស័យសំណង់ បានធ្លាក់ចុះប្រមាណជា ២ ភាគរយ ។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីខែឧសភាកន្លងមក រដ្ឋាភិបាលអង់គ្លេសបានបន្តលុបចោល និងបន្ធួរបន្ថយនូវបំរាមរឹតត្បាតនានាបន្ថែមទៀត ដោយក្នុងនោះពលរដ្ឋរបស់ខ្លួនអាចអនុញ្ញាតឲ្យធ្វើការទទួលទានអាហារ និងភេសជ្ជៈនៅតាមភោជនីយដ្ឋាន និងបារនានាបានឡើងវិញ ប៉ុន្តែក្នុងលក្ខខណ្ឌដែលមិនស្ថិតនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍
Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 09/04/2026
ជាទូទៅ ក្នុងអំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន បើធៀបនឹងថ្ងៃធម្មតា




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content