ភ្នំពេញ ៖ ជាមួយនឹងកិច្ចបើកដំណើរការជាផ្លូវការនូវស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី មន្ត្រីជាន់ខ្ពស់របស់កម្ពុជា និងអ្នកតំណាងវិស័យឯកជនសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីសក្តានុពល និងភាពទាក់ទាញរបស់កម្ពុជាទៅដល់វិនិយោគិនតួកគី ដើម្បីលើកទឹកចិត្តមកវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ-អាស៊ាន បានជួបពិភាក្សាជាមួយលោក Fuat Oktay អនុប្រធានាធិបតីនៃសាធារណរដ្ឋតួកគី និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធទ្វេដង និងការទប់ស្កាត់ការគេចវេសពីសារពើពន្ធ ទាក់ទងនឹងពន្ធលើប្រាក់ចំណូល រួមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងពិធីសារតាមរយៈសន្និសីទវីដេអូ។

ដោយឡែកប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងនូវសក្តានុពលវិនិយោគរបស់កម្ពុជាប្រាប់ដល់វិនិយោគិនតួកគី ដើម្បីទាក់ទាញពួកគេឲ្យមកវិនិយោគ និងស្វែងរកដៃគូវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ឧកញ៉ា លឹម ហេង បានលើកឡើងថា កម្ពុជាបានចុះកិច្ចព្រមព្រៀងសេរីទ្វេភាគីជាមួយចិន និងកូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលធ្វើឲ្យផលិតផលកម្ពុជាមានទីផ្សារទូលំទូលាយ នាំចេញដោយមិនជាប់ពន្ធទៅកាន់អង់គ្លេស និងការនាំចេញផលិតផលកម្ពុជាទៅសហរដ្ឋអាមេរិកក្នុងប្រព័ន្ធអនុគ្រោះពន្ធ (GSP)។
លោកឧកញ៉ាក៏បានបញ្ជាក់ថា ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា មានការលើកទឹកចិត្តខ្ពស់ចំពោះវិនិយោគិន។ ជាមួយគ្នានេះ កម្ពុជាក៏កំពុងចរចាកិច្ចព្រមព្រៀងសេរី ជាមួយបណ្តាប្រទេសផ្សេងៗទៀត រួមទាំងសហគមន៍សេដ្ឋកិច្ចអាស៊ីអឺរ៉ុបផងដែរ។
ឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖
“វិនិយោគិនតួកគី អាចបង្កើតរោងចក្រនៅកម្ពុជា និងនាំចេញទៅទីផ្សារអាស៊ាន និងពិភពលោកបាន ដោយកម្ពុជាមានទីតាំងភូមិសាស្ត្រ ស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ាន ដែលមានប្រជាជនសរុបច្រើនជាង ៦០០ លាននាក់”
សូមបញ្ជាក់ថា សមាជិកនៃសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានចូលរួមពិភាក្សា និងសិក្សាស្វែងយល់ពីបរិយាសកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើផ្នែកសំខាន់ៗ ដូចជា ៖ ការនាំចេញនាំចូលវាយណភ័ណ្ឌបែបប្រពៃណី សំណង់ ថាមពល រ៉ែ និងកសិកម្ម ជាដើម។
សហព័ន្ធសភាពាណិជ្ជកម្មតួកគី ដែលមានក្រុមហ៊ុនសហគ្រាសជាសមាជិកចំនួន ១លាន ៨សែន និងមានសមាជិកជាប្រភេទសភាពាណិជ្ជកម្ម និងសមាគមចំនួន ៣៦៥។ តួនាទីចម្បងរបស់សហព័ន្ធសភាពាណិជ្ជកម្មតួកគី (TOBB) គឺការចូលរួមកសាងគោលនយោបាយសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាពាក់ព័ន្ធធុរកិច្ច និងការជំរុញធុរកិច្ច។ ជាមួយគ្នានេះដែរ លោក Omer Zeydan សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសភាពាណិជ្ជកម្មតួកគី បានឱ្យដឹងថា ភាគីតួកគីត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយភាគីកម្ពុជា ក្នុងការជំរុញធុរកិច្ចវិនិយោគរវាងប្រទេសទាំងពីរ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានច្រើនជាង ៥០០ លានដុល្លារក្នុងមួយឆ្នាំ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content