ភ្នំពេញ ៖ សហគ្រិនស្ត្រី និងនិស្សិតជិត ១០ ០០០ នាក់នៅទូទាំងប្រទេសកម្ពុជា ទទួលបានចំណេះដឹងហិរញ្ញវត្ថុវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី និងស្ត្រីជាសហគ្រិន” ដែលសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Visa។

ធនាគារធជាតិនៃកម្ពុជាបានឱ្យដឹងថា ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Visa បានបញ្ចប់គម្រោងស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី និងស្ត្រីជាសហគ្រិន” រយៈពេលមួយឆ្នាំរបស់ខ្លួន ដោយបានចូលរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សហគ្រិនស្ត្រី និងនិស្សិតជិត ១០ ០០០ នាក់ នៅទូទាំងប្រទេសកម្ពុជា”។

គម្រោងនេះបានចាប់ផ្តើមដោយការរៀបចំជាវគ្គបណ្តុះបណ្តាលនៅខេត្តគោលដៅ រួមមាន ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដល់សិក្ខាកាមមកពីក្រសួងកិច្ចការនារី មន្ទីរពាក់ព័ន្ធ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថលនិងជំនាញផ្នែកហិរញ្ញវត្ថុសំខាន់ៗៗ តាមរយៈវេទិកាពិភាក្សាចំនួន៤ គម្រោងនេះបានចែករំលែកនូវចំណេះដឹង និងមធ្យោបាយហិរញ្ញវត្ថុ ដែលជាតម្រូវការចាំបាច់សម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ ជំរុញសហគ្រិនភាព និងបន្តការរីកចម្រើន។
ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ៖
“ស្ត្រីកម្ពុជាជាកំណប់ទ្រព្យនៃធនធានមនុស្សដែលមានទេពកោសល្យជំនាញ និងគំនិតច្នៃប្រឌិតខ្ពស់។ យើងសង្ឃឹមថា តាមរយៈគម្រោងនេះ ពួកគាត់អាចប្រើប្រាស់ចំណេះដឹង ដែលទទួលបានដើម្បីអភិវឌ្ឍខ្លួនចាកចេញពីជីវភាពក្នុងកម្រិតមីក្រូសេដ្ឋកិច្ចនិងក្រៅផ្លូវការ។ យើងក៏សង្ឃឹមផងដែរថា ពួកគាត់អាចចែករំលែកនូវចំណេះដឹង និងភាពជោគជ័យថ្មីៗរបស់ពួកគាត់ទៅដល់ ស្រ្តីផ្សេងទៀត តាមរយៈការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល”
បរិយាប័ន្នហិរញ្ញវត្ថុ នៅតែជាប្រភពនៃវិសមភាពសង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ស្ត្រីកម្ពុជា។ ការណ៍នេះមិនមែនត្រឹមតែលទ្ធផលនៃការទទួលបានសេវាហិរញ្ញវត្ថុមិនស្មើគ្នាប៉ុណ្ណោះទេ ប៉ុន្តែការទទួលបានឥណទាន និងការកៀរគរប្រាក់បញ្ញើ ក៏បានបង្ហាញពីគម្លាត យេនឌ័រឃាំងធំផងដែរ។ នេះមានន័យថា ស្ត្រីដាក់ប្រាក់សន្សំតិចជាង ហើយមានលទ្ធភាពទទួលបានប្រាក់កម្ចីដែលមានទំហំតិចជាង បើប្រៀបធៀបទៅនឹងអតិថិជនជាបុរស។
លើសពីនេះ លទ្ធភាពរបស់ស្រ្តីក្នុងការទទួលបាននូវការអប់រំផ្នែកហិរញ្ញវត្ថុ និងជំនាញផ្នែក ហិរញ្ញវត្ថុឌីជីថលនៅតែជាបញ្ហាប្រឈម។ បញ្ហាទាំងនេះកើតឡើងជាពិសេសចំពោះស្ត្រីដែលរស់នៅតាមតំបន់ដាច់ស្រយាល ពោលគឺស្ត្រីនៅតាមជនបទភាគច្រើនខ្វះជំនាញផ្នែកហិរញ្ញវត្ថុ និងខ្វះឯករាជភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុគ្រួសារ។ បញ្ហានេះមិនត្រឹមតែអាចរារាំងការឈានទៅរកសុខុមាលភាពហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងអាចរារាំងដល់ភាពជាសហគ្រិន និងការអភិវឌ្ឍអាជីវកម្មផងដែរ។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា ៖
“ធនាគារជាតិនៃកម្ពុជា បានកំណត់យកចំណេះដឹងផ្នែកហិរញ្ញវត្ថុជាសសរស្ដម្ភដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងជំរុញលទ្ធភាពស្មើគ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុនិងភាពជាសហគ្រិន។ យើងមានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការជាមួយក្រុមហ៊ុន Visa ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា”
វគ្គបណ្តុះបណ្តាលនិងវេទិកាពិភាក្សាទាំងអស់ សុទ្ធតែមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញមកពីធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធផ្សេងៗទៀតមកពីវិស័យឯកជន ព្រមទាំងមានកិច្ចសន្ទនាជាមួយសហគ្រិនស្ត្រីជោគជ័យជាច្រើនរូបផងដែរ។ វគ្គបណ្តុះបណ្តាល និងវេទិកាពិភាក្សាទាំងនេះ មានគោលដៅផ្តល់នូវចំណេះដឹងស្នួលដែលចាំបាច់ស្របតាមការផ្លាស់ប្ដូរ នៃបរិបទសេដ្ឋកិច្ចនិងបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ការលើកកម្ពស់សារៈសំខាន់នៃសុខុមាលភាព ហិរញ្ញវត្ថុគ្រួសារ និងការបណ្តុះស្មារតីសហគ្រិនភាពនិងភាពច្នៃប្រឌិត។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន Visa ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានសហការជាមួយធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី ក្នុងការអនុវត្តគម្រោងដែលគាំទ្រដល់ការរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់ស្ត្រីនៅកម្ពុជា។ អ្នកស្រីបានថ្លែងថា ៖
“ក្រុមហ៊ុន Visa ជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលប្រជាជនគ្រប់រូបនៅគ្រប់តំបន់នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងខ្ញុំពិតជាមាន ក្តីរីករាយក្នុងការចូលរួមលើកកម្ពស់សមធម៌សង្គមនៅកម្ពុជា។ យើងសង្ឃឹមថា សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនៃគម្រោងនេះ អាចប្រើប្រាស់ជំនាញចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីកែប្រែជីវិតរបស់ពួកគាត់ ក្រុមគ្រួសារ និងសហគមន៍ទាំងមូលឱ្យកាន់តែប្រសើរឡើង៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content