តំបន់តាមបណ្ដោយផ្លូវជាតិលេខ១ និងលេខ៦ បានក្លាយជាតំបន់អភិវឌ្ឍន៍លំនៅឋានតម្លៃខ្ពស់

ភ្នំពេញ ៖ តំបន់នៅតាមបណ្ដោយផ្លូវជាតិសំខាន់ៗជុំវិញរាជធានីភ្នំពេញ បានក្លាយជាតំបន់ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍ ដោយក្នុងនោះក៏មានការបែងចែកទៅតាមតំបន់នីមួយៗផងដែរ ហើយតំបន់ប៉ែកខាងកើតរាជធានីភ្នំពេញ ដែលមានតាមបណ្ដោយផ្លូវជាតិលេខ១ និងតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ តំបន់តាមបណ្ដោយផ្លូវជាតិលេខ៦ បាន និងកំពុងក្លាយជាតំបន់ដែលមានការអភិវឌ្ឍលំនៅឋានតម្លៃខ្ពស់ដ៏គួរឱ្យទាក់ទាញផងដែរ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានមានប្រសាសន៍ថា ការអភិវឌ្ឍនៅតាមផ្លូវជាតិសំខាន់ៗជុំវិញរាជធានីភ្នំពេញ បាននិងកំពុងបង្ហាញពីសក្ដានុពលខុសៗគ្នា ដោយក្នុងនោះផ្លូវជាតិលេខ៣ និងលេខ៤ជាតំបន់ដែលទាក់ទាញទៅលើឧស្សាហកម្ម និងកសិឧស្សាហកម្មបែបទំនើប ដោយសារជាទីតាំងដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពុងផែទឹកជ្រៅ និងទៅកាន់ច្រកព្រំដែនកម្ពុជាថៃ ដើម្បីបន្តទៅប្រទេសទី៣ផងដែរ ។

លោកបន្តថា ៖

“សម្រាប់តំបន់ផ្លូវជាតិលេខ១ និងលេខ៦ បច្ចុប្បន្ននេះ យើងឃើញថា មានគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើនបាន និងកំពុងបណ្ដាក់ទុនវិនិយោគ បង្កើតគម្រោងថ្មីៗ ដែលមានតម្លៃខ្ពស់ៗផងដែរ ហើយយើងក៏ឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានល្បីៗ ដូចជា ប៉េងហួត អ័រគីដេវីឡា និងបុរីធំៗជាច្រើនទៀត កំពុងសាងសង់សម្រាប់ផ្គត់ផ្គង់ជូនអតិថិជន។ នៅពេលមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានល្បីៗចូលទៅកាន់តំបន់ណាមួយ អ្នកមានជីវភាពខ្ពស់ក៏ចាប់អារម្មណ៍ និងចង់ទិញផ្ទះស្នាក់នៅក្នុងតំបន់ទាំងនោះដែរ ដែលធ្វើឱ្យតំបន់នោះកាន់តែទាក់ទាញការវិនិយោគលំនៅឋានតម្លៃខ្ពស់កាន់តែច្រើន”

លោក Eric Chong អ្នកគ្រប់គ្រងបុរីមកពីប្រទេសសិង្ហបុរីមួយរូបដែលមានទីតាំងវិនិយោគនៅតាមបណ្ដោយផ្លូវជាតិលេខ៦ គឺបុរីណាឌី បាននិយាយថា កត្តាដែលជំរុញឱ្យក្រុមហ៊ុនរបស់ខ្លួនបោះទីតាំងវិនិយោគនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ពីព្រោះតែខ្លួនបានឃើញពីសក្ដានុពលតំបន់នោះមានភាពទាក់ទាញ ហើយគម្រោងធំៗមួយចំនួនរបស់រដ្ឋក៏មានទីតាំងនៅតំបន់ជិតនឹងផ្លូវជាតិលេខ៦ផងដែរ។ ក្រៅពីនេះនៅមានគម្រោងទីក្រុងរណបជ្រោយចង្វារដែលមានទីតាំងជាប់នឹងផ្លូវជាតិលេខ៦ និងកំពុងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ នៅមានគម្រោងលំនៅដ្ឋានបែបទំនើបភូមិកីឡាស្ថិតជាប់ពហុកីឡដ្ឋានមរតកតេជោ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនទៀង។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL  ក៏បានលើកឡើងថា ការអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញសុទ្ធតែមានសក្ដានុពលដូចគ្នា ប៉ុន្តែមានការបែងចែកទៅតាមតំបន់នីមួយៗ ដូចជានៅតំបន់ប៉ែកខាងជើង មានគម្រោងធំៗជាច្រើន ដែលអាចជំរុញឱ្យមានការអភិវឌ្ឍលំនៅឋានច្រើន និងអាចក្លាយជាតំបន់ពាណិជ្ជកម្មនៅពេលខាងមុខ។ លោកឧកញ៉ាបញ្ជាក់ថា​ ដោយសារតែមានគម្រោងជាច្រើនបានបង្ហាញខ្លួនជាបន្តបន្ទាប់ និងមានតម្រូវការប្រើប្រាស់ដីកាន់តែច្រើនបានធ្វើឲ្យអត្រានៃកំណើនតម្លៃដីធ្លីនៅប៉ែកខាងជើងនេះហាក់ទទួលបានតួលេខខ្ពស់បើធៀបនឹងតំបន់ផ្សេងៗទៀតជុំវិញរាជធានីភ្នំពេញ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី