ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា
“សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំដល់ពេលប្រទេសមានសង្គ្រាម ទើបស្រែករកសន្ដិភាព កុំចាំដល់ពេលមានសង្គ្រាមកើតឡើង ទើបគិតថា សន្តិភាពមានតម្លៃ”
ដូច្នេះ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព។

មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” នៅខេត្តព្រះសីហនុ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានមានលើកឡើងថា នៅក្នុងឱកាសដែលសម្ដេចមានលទ្ធភាពដឹកនាំប្រទេស សម្ដេចនឹងប្តូរផ្តាច់ដឹកនាំប្រទេសកម្ពុជាតាមផ្លូវសន្តិភាព ស្វែងរកសន្តិភាពជូនប្រជាជនឲ្យខាងតែបាន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ខ្ញុំមិនចង់ឲ្យយុវជន និងកុមារ មានវាសនាអភ័ព្វដូចជារូបខ្ញុំដែលក្លាយខ្លួនទៅជាជនរងគ្រោះនៃសង្គ្រាម…យើងមិនចង់ឲ្យអ្នកណាមួយបំផ្លាញសន្ដិភាពសម្រាប់ប្រទេសនោះទេ។ ដោយសារតែសន្ដិភាពបានជាយើងអាចមានឱកាសធ្វើពិធីចូលឆ្នាំ ឬពិធីគ្រប់យ៉ាងដែលជាតម្រូវការនៃគ្រប់ជាតិសាសន៍ដែលរស់នៅក្នុងប្រទេសកម្ពុជារបស់យើង”

សម្ដេចបានបញ្ជាក់ថា ៖
“សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំពេលមានសង្គ្រាមកើតឡើង ទើបស្រែរកសន្តិភាព កុំចាំដល់មានសង្គ្រាមកើតឡើង ទើបគិតថាសន្តិភាពមានតម្លៃ។ យើងត្រូវមើលឱ្យឃើញថា សន្តិភាពមានតម្លៃសម្រាប់យើងទាំងពេលកន្លងទៅ និងពេលនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមការពារ បើទោះបីជា អ្នកនោះនៅក្នុងគណបក្សណាក៏ដោយ សុទ្ធតែមានតម្រូវការនៃការរក្សាសន្តិភាពទាំងអស់គ្នា!”
សម្ដេចតេជោបានបន្តឱ្យដឹងទៀតថា បើទោះជាឆ្នាំនេះ ឥទ្ធិពលនៃកូវីដ-១៩ ក៏ដូចជាឥទ្ធិពលពីសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យសាំងឡើងថ្លៃ ក៏ប្រជាពលរដ្ឋកម្ពុជានៅតែមានលទ្ធភាពដើរលេងកម្សាន្ត ហើយពិនិត្យមើលទៅលើចំនួននៃប្រជាជនចេញលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ មានចំនួនច្រើនកើនលើសបើប្រៀបធៀបទៅនឹងបុណ្យចូលឆ្នាំមុនពេលមានជំងឺកូវីដទៅទៀត ហើយមានប្រជាពលរដ្ឋខ្លះមានលទ្ធភាពចេញកម្សាន្ត និងសម្រាកនៅសណ្ឋាគារលំដាប់ផ្កាយ៤ ឬផ្កាយ៥ ដែលបង្ហាញពីគុណតម្លៃនៃសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសក្នុងរយៈពេលកន្លងទៅ។
សូមបញ្ជាក់ផងដែរថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ តាមរយៈក្រសួងទេសចរណ៍បានបង្ហាញថា ចំនួននៃអ្នកចេញដើរលេងកម្សាន្តទាំងជាតិ និងអន្តរជាតិ នៅទូទាំងប្រទេសមានចំនួនរហូតដល់ជាង ៥លាន ១៧ម៉ឺននាក់ ដែលចំនួននេះ មានកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងពិធីបុណ្យចូលឆ្នាំខ្មែរមុនពេលកើតមានវិបត្តិកូវីដទៅទៀត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនួញធំៗនៅកម្ពុជា រួមគ្នាអភិវឌ្ឍវិស័យកសិកម្ម ជំរុញការកែច្នៃ និងផលិតក្នុងស្រុកឱ្យបានកាន់តែច្រើន
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/06/2026
អ្នកជំនួញធំៗនៅក្នុងប្រទេសកម្ពុជា បានរួមគ្នាជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីបង្កើនការផលិត និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារ

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 16/06/2026
មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content