កម្ពុជាដាក់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខេត្តមណ្ឌលគិរី ខណៈខេត្តនេះកំពុងវិវត្តជាប៉ូលសេដ្ឋកិច្ចទី៤

មណ្ឌលគីរី ៖ បន្ទាប់ពីមានខេត្តចំនួន៣ជាខេត្តប៉ូលសេដ្ឋកិច្ចខ្លាំងៗរបស់កម្ពុជារួចហើយ រដ្ឋាភិបាលកម្ពុជាពេលនេះមានគម្រោងដាក់ឱ្យខេត្តមណ្ឌលគិរីក្លាយជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ ហើយដើម្បីឱ្យខេត្ត​នៅប៉ែកឦសានមួយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រែខ្លួនជាប៉ូលសេដ្ឋកិច្ចពិសេស រាជរដ្ឋាភិបាលបានដាក់គោលដៅ និងផែនការមេសម្រាប់អភិវឌ្ឍន៍រួចរាល់។

នៅក្នុងផែនការមេនៃការអភិវឌ្ឍខេត្តមណ្ឌលគីរី ការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធឱ្យល្អប្រសើរ និងការតភ្ជាប់បណ្ដាញផ្លូវសំខាន់ៗ បានក្លាយជាគម្រោងអាទិភាព១ ក្នុងចំណោមគម្រោងទាំង៦ ដែលបានសម្រេចដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ក្រៅពីនេះ រាជរដ្ឋាភិបាលតាមរយៈស្ថាប័នពាក់ព័ន្ធជាសេនាធិការ រួមជាមួយនឹងអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ៗមួយចំនួនទៀតរួមមាន ៖

•  ការគ្រប់គ្រងសំណល់រឹង-រាវ និងការគ្រប់គ្រងធនធានធម្មជាតិ ដោយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ សិក្សារៀបចំផែនការគ្រប់គ្រងសំរាមឱ្យបានច្បាស់លាស់ សិក្សារៀបចំឱ្យមានអាងស្តុកប្រព្រឹត្តិកម្មសំណល់រាវ ជំរុញភាគីពាក់ព័ន្ធទាំងអស់ផ្តោតការយកចិត្តទុកដាក់លើវិធានការស្តារ និងបង្កើតចលនាដាំដើមឈើឡើងវិញ។

•  ការផ្គត់ផ្តង់ និងប្រើប្រាស់ទឹកស្អាត ដោយធ្វើយ៉ាងណាត្រឹមឆ្នាំ២០៣០ ប្រជាជនរស់នៅតំបន់ទីប្រជុំជន និងជនបទទទួលបានទឹកស្អាតប្រើប្រាស់ រក្សាការពារប្រភពទឹកដែលមានស្រាប់ និងស្វែងរកប្រភពទឹកថ្មី ព្រមទាំងសិក្សាបន្ថែមឱ្យមានអាងសម្រាប់ស្តុក និងចម្រោះទឹកស្អាតមួយនៅក្នុងក្រុងសែនមនោរម្យ។

•  ការផ្គត់ផ្តង់ និងប្រើប្រាស់អគ្គិសនី តាមរយៈការទាញអ្នកវិនិយោគក្នុង និងក្រៅស្រុក មកអភិវឌ្ឍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងសម្របសម្រួល ក៏ដូចជាគាំទ្រដល់ការសិក្សា រុករក និងការអភិវឌ្ឍប្រភពថាមពលអគ្គិសនីស្អាត ឬបៃតង។

•  ការអភិរក្សវប្បធម៌ជនជាតិដើមភាគតិច ដោយមានសិក្សារៀបចំសារៈមន្ទីរជនជាតិដើមភាគតិចឱ្យបានយ៉ាងតិចមួយនៅក្រុងសែនមនោរម្យ រៀបចំឱ្យមានភូមិវប្បធម៌សហគមន៍ជនជាតិដើមភាគតិច និងសិក្សាលទ្ធភាពក្នុងការបង្កើតសាលាវប្បធម៌ និងវិចិត្រសិល្បៈសម្រាប់ជនជាតិដើមភាគតិច។

•  ការផ្សារភ្ជាប់វិស័យរ៉ែ និងទេសចរណ៍ ដោយមានកំណត់តំបន់អាទិភាព (Zoning) ក្នុងការទាញយករ៉ែ ពិនិត្យលទ្ធភាពក្នុងការបង្កើតសារមន្ទីររ៉ែ ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ និងពិនិត្យលទ្ធភាពក្នុងការប្រែក្លាយតំបន់ភ្នំណាមលៀរដែលជាប្រភេទភ្នំថ្មក្រានីតទៅជាសួនភូគព្ភសាស្រ្ត (Geo Park) និងជាគោលដៅទេសចរណ៍។

•  ការផ្សារភ្ជាប់វិស័យកសិកម្ម និងទេសចរណ៍ ដោយការលើកទឹកចិត្ត និងទាក់់ទាញការវិនិយោគជាកសិដ្ឋានសមាហរណ។ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផលប្រចាំតំបន់ និងប្រចាំខេត្ត ជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតង ជំរុញការប្រើប្រាស់ និងចែករំលែកចំណេះដឹង និងបចេ្ចកវិទ្យាទំនើប។

•  វិស័យសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម តាមរយៈការសិក្សាបង្កើតសាលាបណ្តុះបណ្តាល ឬវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសខេត្តមណ្ឌលគិរី ព្រមទាំងមានការរៀបចំស្លាកសញ្ញា ឆ្លើយតបតាមស្តង់ដាគុណភាព និងសមាមាត្រតម្លៃ។

•  ការគាំពារសេវាវេជ្ជសាស្ត្រ និងសុខាភិបាលៈ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើទំនើបកម្មវិស័យវេជ្ជសាស្ត្រ និងសុខាភិបាលក្នុងខេត្តមណ្ឌលគិរីស្របតាមស្តង់ដាជាតិ-អន្តរជាតិ ព្រមទាំងផ្តល់អាទិភាពការវិនិយោគ និងអភិវឌ្ឍវិស័យសុខាភិបាល តាមរយៈការបង្កើតមន្ទីរពេទ្យស្តង់ដាអន្តរជាតិក្នុងខេត្តមណ្ឌលគិរី។

•  ការជំរុញការអភិវឌ្ឍបច្ចេកវិទ្យា នវានុវត្តន៍ និងភាពច្នៃប្រឌិត។ យ៉ាងណាមិញ សម្រាប់ការតភ្ជាប់ការសម្រួលការធ្វើដំណើរឯណោះវិញ មានគម្រោងដូចជា៖

•  ការតភ្ជាប់តាមផ្លូវអាកាសដែលគ្រោងនឹងលេចរូបរាងឡើងឆាប់ៗនៅខេត្តមណ្ឌលគិរី ទៅកាន់ប្រទេសជិតខាងផ្សេងទៀត។

•  ការតភ្ជាប់តាមផ្លូវទឹកតាមរយៈទន្លេស្រែពកដែលតភ្ជាប់ជាមួយទន្លេមេគង្គ។

•  ការតភ្ជាប់តាមផ្លូវគោក ដោយមានការជំរុញឱ្យមានការសិក្សាអភិវឌ្ឍនូវផ្លូវល្បឿនលឿននៅ ក្នុងខេត្តមួយនេះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ