ADB ផ្តល់ហិរញ្ញប្បទានប្រមាណ ៩៦៥ លានដុល្លារអាមេរិក សម្រាប់ជំរុញ​ការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា

ភ្នំពេញ ៖ កម្ពុជានឹងទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រមាណជាង ៩៦៥ លាន​ដុល្លារ​អាមេរិកសម្រាប់ជំរុញការអភិវឌ្ឍ លើវិស័យអាទិភាព សំខាន់ៗ តាមរយៈក្របខ័ណ្ឌ​គម្រោង/កម្មវិធី អភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២៣-២០២៥ (Indicative Country Pipeline and Monito ring- ICPM 2023-2025) ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលេចចេញនូវ​ទឹកប្រាក់​ហិរញ្ញ​ប្បទាននេះក្នុងឱកាសជួបសម្តែងការគួរសម និង​ពិភា​ក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សា​នា​យក​​ប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB Board Group) ដែលបំពេញទស្សនកិច្ចនៅ​កម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណ ADB ដែលបានផ្តល់នូវសុភវិនិច្ឆ័យចំពោះវឌ្ឍនភាពក្នុងការអនុវត្តយុទ្ធសាស្ត្រភាព ជាដៃគូសម្រាប់អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ​២០១៩-២០២៣ (Country Partner ship  Strategy – CPS 2019-2023) ជាមួយនឹងកិច្ចសហការរៀបចំសេចក្តីព្រាង ស្តីពីគម្រោង/កម្មវិធីអភិវឌ្ឍន៍ និងជំនួយ​បច្ចេកទេសឆ្នាំ២០២៣-២០២៥ (Indicative Country Pipeline and Monito ring- ICPM 2023-2025) ដែលក្នុងក្របខ័ណ្ឌនេះ កម្ពុជានឹងទទួល​បាន​ហិរញ្ញប្បទានពី ADB ប្រមាណ ៩៦៥ លានដុល្លារអាមេរិកសម្រាប់ជំរុញការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗ របស់កម្ពុជា។

យ៉ាងណាក៏ដោយ បើទោះបីជាកម្ពុជាបានបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញក៏ពិតមែន ប៉ុន្តែចំពោះមុខកម្ពុជាមើល​ឃើញ​អំពីបញ្ហាប្រឈមមួយចំនួន ដែលមានដូចជា បញ្ហាវិបត្តិសង្គ្រាម និងជម្លោះភូមិ​សាស្រ្តនយោបាយរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន ដែលបាននិង កំពុងកើតមានឡើង ហើយបានបង្កជាកង្វល់ និងវិបត្តិ សេដ្ឋកិច្ចជាសាកល ដោយបានផ្តល់ផលប៉ះពាល់ទាំងដោយផ្ទាល់ និងដោយប្រយោលនៅទូទាំងពិភពលោក រួមទាំង​កម្ពុ​ជា​ផងដែរ។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ដើម្បីរួមចំណែកក្នុងការកសាងនូវទំនុកចិត្ត និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការក្នុងតំបន់ និងរវាងប្រទេសសមាជិក ADB មិនគួរផ្តោតតែទៅលើកិច្ច​អភិវឌ្ឍ​មួយមុខ​នោះទេ​ ហើយ ADB គួរពិចារណាលើការសម្របនូវតួនាទីរបស់​ខ្លួន​​​ឱ្យស្រប​ដោយតាមសភាពការណ៍តំបន់ និងពិភពលោក។ ក្រៅពី​ការ​ជំរុញ​កំណើនបៃតង ADB ក៏ត្រូវផ្តោតលើការកាត់បន្ថយវិសមភាពសង្គម ដើម្បី​ជំរុញ​ការ​កសាង​​សង្គម​​មួយប្រកបដោយបរិយាប័ន្ន មានស្ថិរភាពក្នុងរយៈពេលយូរក្នុងតំបន់​ និង​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការសម្របសម្រួលជាមួយធនាគារអភិវឌ្ឍផ្សេងៗទៀផងដែរ ។

ក្នុងបរិកាណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំរៀបចំ និងអនុវត្តយុទ្ធ​សាស្រ្ត រួមទាំងគោល​នយោបាយអាទិភាពរបស់ខ្លួន ដើម្បីគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ជាពិសេស​កាត់បន្ថយការរងសម្ពាធនៃអតិផរណារ ជាសាកល តាមរយៈការគិតគូរអំពីលទ្ធភាពក្នុង​ការ​​​បន្តផ្តល់​ជំនួយសង្គមដល់ក្រុមប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងក្រីក្រ (ក្រ១ និងក្រ២) ដែល​គ្រោង​នឹង​បញ្ចប់​នៅចុងឆ្នាំនេះរហូតដល់ឆ្នាំ២០២៣ ហើយពង្រីក​កម្មវិធីជំនួយសង្គមនេះចំពោះក្រុម​ប្រជា​ពល​រដ្ឋដែលក្បែរក្រ ឬក្បែរបន្ទាត់ភាពក្រីក្រ (Near poor) ទន្ទឹមនឹងការជំរុញអនុវត្តនូវក្រប​ខ័ណ្ឌយុទ្ធ​សាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លង​ប្រ​ក្រ​​តីភាពថ្មី២០២១-២០២៣ ដែលបានដាក់ចេញកន្លងមក៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី