ព្រះសីហនុ ៖ អ្នកជំនាញផ្នែកទេសចរណ៍ដែលតំណាងឱ្យខេត្តត្រាតប្រទេសថៃ បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តជាប់មាត់សមុទ្រ ដែលមានលក្ខណៈពិសេសជាងគេក្នុងការទាក់ទាញទេសចរជាតិ និងអន្តរជាតិ ។

«គោលដៅទេសចរណ៍បី ទីផ្សារតែមួយ ឬ Three Destination One Marketing» គឺជាផែនការរួម គ្នាមួយរវាងប្រទេសបីគឺ កម្ពុជា វៀតណាម និងថៃ បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែម និងជំរុញ ខេត្តចំនួន១០នៃប្រទេសទាំងបី ដែលស្ថិតនៅជាប់សមុទ្រ ឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញបំផុត។

អ្នកស្រី វីយ៉ាដា សួង ជាអ្នកជំនាញផ្នែកទេសចរណ៍តំណាងខេត្តត្រាត ប្រទេសថៃ បានមកចូលរួមពិព័រណ៍ទេសចរណ៍កាលពីពេលកន្លងទៅនៅក្រុងព្រះសីហនុ ក្រោមការរៀបចំដោយសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក-កម្ពុជា ។
អ្នកជំនាញទេសចរណ៍រូបនេះបានមានប្រសាសន៍ថា ៖
“ខេត្តជាប់សមុទ្រមានភាពអំណោយផលមួយពីធម្មជាតិដែលមានភាពទាក់ទាញទៅកាន់ ភ្ញៀវទេសចរ ដូច្នេះផែនការអភិវឌ្ឍន៍តំបន់ជាប់ឆ្នេរយើង គឺដើម្បីពង្រឹងសេវាកម្មដើម្បីទាញភ្ញៀវចូលទស្សនាឱ្យកាន់តែច្រើន។ ម៉្យាងទៀត តាមការសិក្សារបស់ខ្ញុំ ខេត្តដែលនៅជាប់មាត់សមុទ្រតែងតែមានទំហំផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់ជាងខេត្តផ្សេងទៀត ដោយរាប់បញ្ចូលទាំងសកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍”
អ្នកស្រីក៏បានលើកជាឧទាហរណ៍ផងដែរថា ស្រដៀងគ្នានៅខេត្តត្រាត ប្រទេសថៃ ៧០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) គឺបានមកពីវិស័យទេសចរណ៍ ហើយសម្រាប់កម្ពុជាវិញក៏ដូចគ្នា ថ្វីត្បិតតែ មិនទាន់ឈានដល់ដំណាក់កាលនោះ តែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនៃប្រទេសទាំង៣ អ្នកស្រីជឿថាកម្ពុជានឹងអាចលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុកបានដល់កម្រិតនោះមិនខាន។
រាប់ចាប់តាំងពីឆ្នាំ២០១៤ ដែលអ្នកស្រីចាប់ផ្ដើមប្រឡូកក្នុងវិស័យទេសចរណ៍ និងបានចេញជាសកម្មភាពជាច្រើនក្នុងការជំរុញទេសចរណ៍នៅតំបន់ជាប់សមុទ្រនេះ ដោយអ្នកស្រីបានសម្គាល់ឃើញថាកម្ពុជា មានការផ្លាស់ប្ដូរច្រើន។ មិនថាហេដ្ឋារចនាសម្ព័ន្ធ មិនថាកញ្ចប់សេវាកម្មហូរហែររបស់សេវាករ និងសេដ្ឋកិច្ចរបស់ប្រជាជនក្នុងតំបន់ដែលទទួលបានផលដោយប្រយោលពីទេសចរ ។
អ្នកជំនាញរូបនេះក៏បានបន្ថែមទៀតថា ៖
“គោលដៅទេសចរណ៍ទៅកាន់សមុទ្រគឺពេញនិយមជាងគោលដៅផ្សេងៗ ដោយភ្ញៀវតែងតែអាចមកលេងកម្សាន្ដដោយមិនធុញទ្រាន់។ ដូច្នេះហើយ ការវិនិយោគលើខេត្តជាប់សមុទ្រ នឹងមានសក្ដានុពលឆាប់រហ័សជាងគេ បើធៀបទៅនឹងតំបន់ផ្សេងទៀត”
គួររំលឹកថា ផែនការ «គោលដៅទេសចរណ៍បី ទីផ្សារតែមួយ ឬ Three Destination One Marketing»ធ្វើឡើងក្នុងរវាងខេត្តក្រុងទាំង១០នោះ រួមមាន ខេត្តជលបុរី ខេត្តរយ៉ង់ ខេត្តចន្ទបុរី ខេត្តត្រាត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តគៀនយ៉ាង និងទីក្រុងកាន់ថឺ (ឬអាចមានទីក្រុងហាទៀង) ខណៈខេត្តក្រុងទាំងនេះសុទ្ធតែនៅជាប់មាត់សមុទ្រ និងទន្លេមេគង្គក្រោម។ ការជំរុញការអភិវឌ្ឍនៅតាមខេត្តទាំងនេះក៏មានកំណត់នៅក្នុងផែនការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចត្រីភាគី កម្ពុជា-វៀតណាម-ថៃ (CVTEC) ផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 15/07/2026
កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

ស្ថាបនិក DeepSeek កើនទ្រព្យដល់ ៣៦ ពាន់លានដុល្លារ ក្លាយជាសេដ្ឋីមានជាងគេក្នុងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/07/2026
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុន AI ដ៏ល្បីរបស់ចិន DeepSeek បានកើនឡើងដល់ទៅជាងទ្វេដង បន្ទាប់ពីការកៀរគរទុនវិនិយោគបន្ថែម ដែលវាបានធ្វើឱ្យសហគ្រិនជនជាតិចិនរូបនេះបានក្លាយជាបុគ្គល មានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតលើលោក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content