សត្វព្រៃកម្រៗចំនួន ២០ ប្រភេទរកឃើញនៅក្នុងតំបន់អភិរក្សក្នុងខេត្តកោះកុង

កោះកុង ៖ ក្រសួង​បរិស្ថានបាន​បង្ហាញ​មោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់ក្រសួង ដែលបានខិតខំប្រឹងប្រែងការសិ​ក្សាស្រាវជ្រាវប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ ដែលមានវត្តមាននៅក្នុងតំបន់អភិរក្សរបស់ប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ការយល់ដឹងរបស់សាធារណជន។

ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួង​បរិស្ថាន បាន​លើកឡើង​កាល​ពី​ថ្ងៃទី​២១ ខែវិច្ឆិកា ថា សត្វព្រៃកម្រៗចំនួន ២០ ប្រភេទបង្ហាញវត្តមាននៅក្នុងតំបន់អភិរក្សក្នុងខេត្តកោះកុង ដែលប្រភេទសត្វព្រៃកម្រៗ​ទាំងនោះ​​រួមមានទាំង​សត្វពង្រូល ភេរោមច្រមុះ ឆ្កែព្រៃ ស្វាត្រោស ជ្រូកពោន ប្រើសស្បូវ និងសត្វព្រៃ និងថនិកសត្វ បក្សីជាច្រើនទៀត។​

យោងតាមក្រសួង​បរិស្ថាន បានឱ្យដឹងថា ​ទិន្នន័យថ្មីនៃវត្តមានសត្វព្រៃជាច្រើនប្រភេទក្នុងតំបន់ការពារធម្មជាតិកម្ពុជា បង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គការដៃគូដែលធ្វើការងារលើផ្នែកអភិរក្សក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។

​ឯកឧត្តម នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ៖

“ក្រសួងមាន​មោទកភាពចំពោះក្រុមការងារស្រាវជ្រាវ​ដែលបានខិតខំប្រឹងប្រឺងការសិក្សាស្រាវជ្រាវ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ ដែលមានវត្តមាន នៅក្នុងតំបន់អភិរក្សរបស់ប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ការយល់”

​បើតាមអ្នកនាំពាក្យរូបនេះ ទិន្នន័យនៃវត្តមានសត្វព្រៃទាំងនេះ ត្រូវបានក្រុមការងារនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» សហការជា មួយនាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រ នៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងសិក្សាស្រាវជ្រាវ ដោយបានចុះដោះម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃខេត្តកោះកុងចំនួន ៣៤ ទីតាំងដោយប្រើរយៈពេល ០៣ ខែ ចាប់ពីថ្ងៃទី៨ ខែ សីហា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តមថា ក្រុមការងារបានចុះប្រមូលទិន្នន័យពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយជាលទ្ធផល រកឃើញពីវត្តមានប្រភេទសត្វព្រៃមានដោយកម្រ និងប្រភេទសត្វមានដោយបង្គួរនៅក្នុងប្រទេសកម្ពុជា និងប្រភេ​ទជិតផុតពូជខ្លាំង ប្រភេទជិតគំរាមកំហែង ប្រភេទជិតផុតពូជ ប្រភេទងាយរងគ្រោះ ប្រភេទមានការព្រួយបារម្ភតិចតូច ក្នុងបញ្ជីក្រហម IUCN ចំនួន ២០ ប្រភេទ និងប្រភេទថនិកសត្វ និងសត្វស្លាបផ្សេងៗជាច្រើនទៀត។

ប្រភេទសត្វកម្រៗទាំងនោះរួមមាន​ ពង្រូល​, ភេរោមច្រមុះ, ឆ្កែព្រៃ, ស្វាត្រោស, ស្វាក្តាម, ខ្លាត្រី, ជ្រូកពោន ឬព្រុល, ប្រើសស្បូវ, ឆ្មាដាវ, កំប្រុកព័ណ៌, ប្រម៉ា, ឈ្លូស, ក្តាន់ញ៉ែងតូច, សំពោចក្រអូប, ជ្រូកព្រៃ, ត្រកួត, កេងកងតូច, មាន់ទោប្រាក់, ក្រសារតូច សំបកទំពាំង, មាន់ព្រៃ និងប្រភេទថនិកសត្វ បក្សី មួយចំនួនទៀត។ ប្រភេទសត្វមួយចំនួនដែលបានរកឃើញនៅពេលនេះ ក៏បានបង្ហាញវត្តមាននៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀតនៅ ក្នុងការសិក្សាស្រាវជ្រាវកន្លងមកផងដែរ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បាន​អរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ មន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាននៃខេត្តកោះកុងគាំទ្រ ដោយគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួង​បរិស្ថាសម្រួលក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។

ឯកឧត្តមបានថ្លែងថា ៖

“រូបភាពសត្វព្រៃដែលថតបាន និងទិន្នន័យនានានឹងត្រូវមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ធ្វើការវិភាគពីរបាយសត្វព្រៃ ស្ថានភាពទីជម្រក កត្តាគំរាមកំហែង ដែលជាកម្មវត្ថុធ្វើបច្ចុប្បន្នភាពតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ដែនជម្រកសត្វព្រៃ នៅក្នុងខេត្តកោះកុង”

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) និងជាអ្នកឃ្លាំមើលបញ្ហាបរិស្ថាន បានថ្លែងថា ការរកឃើញនូវវត្តមានសត្វព្រៃកម្រាទាំងនេះ បង្ហាញសក្តានុពលនៃដែនជីវចម្រុះរបស់កម្ពុជា និងកិច្ចចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ សង្គមស៊ីវិល និងរដ្ឋាភិបាលក្នុងកិច្ចអភិរក្សធនធានជីវចម្រុះនេះ។ ប៉ុន្តែលោកថា កិច្ចការអភិរក្សនេះ នៅមានកម្រិតនៅឡើយ ខណៈមានការបន្តរកឃើញអន្ទាក់នានានៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា ការដាក់សាច់សត្វព្រៃនៅលើទីផ្សារនៅតែបន្តមាន នាពេលកន្លងទៅ។​

លោក ហេង គឹមហុង បានប្រាប់ថា ៖

“បើយើងចង់ឲ្យមាននិរន្តរភាពនូវកិច្ចអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនេះ យើងត្រូវធានាឲ្យបានការទប់ស្កាត់ការប្រមាញ់ការចូលទៅបរបាញ់ ដាក់អន្ទាក់ ហើយខ្ញុំសង្ឃឹមថានឹងមានការយកចិត្តទុកដាក់បន្ថែមទៀតពីរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធ”

ដើម្បីធានាបាន នូវកិច្ចអភិរក្សសត្វព្រៃនៅកម្ពុជា លោក ហេង គឹមហុង ចង់ឲ្យស្ថាប័ននិងអ្នកពាក់ព័ន្ធខិតខំការពារដែនជម្រកសត្វព្រៃកម្ពុជា និងទាមទារឲ្យមានការប្រកាន់ខ្ជួបខ្ជួនលើយន្តការដែលមានស្រាប់ ជាពិសេសពីសំណា​ក់រដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការដាក់អន្ទាក់ បរបាញ់ និងការធ្វើអាជីវកម្មសត្វព្រៃលើទីផ្សារ។ ក្រៅពីនោះ លោកចង់ឲ្យរដ្ឋាភិបាលព្យាយាមលុបបំបាត់អំពើពុករលួយក្នុងវិស័យអភិរក្សធន​ធានធម្មជាតិ សត្វព្រៃ និងប្រព័ន្ធជីវជម្រុះនេះ៕ អត្ថបទដោយ ៖ សំប៉ាន ចន្ទដារ៉ា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​